ការចរាចរប្រើប្រាស់រូបិយបណ្ណក្នុងស្រុក

មេដឹកនាំអាស៊ានបានឯកភាពគ្នាលើការចរាចរប្រើប្រាស់រូបិយបណ្ណក្នុងស្រុកសម្រាប់តំបន់


មេដឹកនាំប្រទេសសមាជិកអាស៊ានបានប្រកាសរួមគ្នាអំឡុងកិច្ចប្រជុំកំពូលលើកទី ៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី អំពីការប្រើប្រាស់រូបិយបណ្ណក្នុងស្រុករបស់សាម៉ីប្រទេសនីមួយៗឱ្យធ្វើចរាចរណ៍នៅក្នុងតំបន់។ កិច្ចព្រមព្រៀងខាងលើនេះ គឺស្របតាមគោលបំណងរបស់អាស៊ានក្នុងការសម្រេចបាននូវមជ្ឈភាព ដែលសំដៅពង្រឹងតំបន់នេះ និងលើកកម្ពស់ឯករាជ្យភាពរបស់តំបន់នេះនាពេលអនាគត។
មេដឹកនាំអាស៊ានបានឯកភាពគ្នាលើការចរាចរប្រើប្រាស់រូបិយបណ្ណក្នុងស្រុកសម្រាប់តំបន់

យោងតាមទីភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ី អាន់តារ៉ា លោកប្រធានាធិបតី ចូកូ វីដូដូ បាននិយាយថា បណ្តាប្រទេសសមាជិកអាស៊ានបានយល់ព្រមជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់សាម៉ីប្រទេសដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី និងបានយល់ព្រមលើកកម្ពស់ការតភ្ជាប់ការទូទាត់ឌីជីថលនៅទូទាំងតំបន់អាស៊ាន។

លោក ចូកូវី បាននិយាយក្នុងអំឡុងពេលប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបានយល់ព្រមពង្រឹងការអនុវត្តប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក និងការតភ្ជាប់ការទូទាត់ឌីជីថលក្នុងចំណោមប្រទេសរបស់យើង»។

ប្រធានអាស៊ានឆ្នាំ ២០២៣ រូបនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងខាងលើស្របតាមគោលបំណងរបស់អាស៊ានក្នុងការសម្រេចបាននូវមជ្ឈភាព ដែលសំដៅពង្រឹងតំបន់នេះ និងលើកកម្ពស់ឯករាជ្យភាពរបស់តំបន់នេះនាពេលអនាគត។

ទន្ទឹមនឹងនេះ លោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានមានប្រសាសន៍ថា អំឡុងពេលជួបគ្នារវាងមេដឹកនាំអាស៊ាន និងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សមាជិកទាំងអស់បានយល់ព្រមធ្វើសមាហរណកម្មសេវាទូទាត់ក្នុងតំបន់អាស៊ានតាមប្រព័ន្ធ ឃ្យូអា។

លោក អាជេត រ៉ាសជីត បានបន្តថា ឃ្យូអាកូដអាស៊ានអាចនឹងត្រូវបង្កើតឡើងប្រហាក់ប្រហែលគ្នានឹងឃ្យូអាកូដដែលមានរួចហើយរវាងឥណ្ឌូនេស៊ីនិងថៃ ក៏ដូចជារវាងឥណ្ឌូនេស៊ីនិងសិង្ហបុរីដែរ។

លើសពីនេះទៅទៀត ការរៀបចំនានាត្រូវបានធ្វើឡើង ដើម្បីពង្រីកការប្រើប្រាស់ QR Code អាស៊ាននៅទូទាំងតំបន់តែម្ដង។ ក្នុងចំណោមការត្រៀមទាំងនោះ មានទាំងការអនុវត្តការទូទាត់តាម QR Code នៅក្នុងប្រទេសមីយ៉ាន់ម៉ាផង។

ប្រទេសមីយ៉ាន់ម៉ាមិនមានតំណាងមកប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះទេ ដោយសារតែប្រទេសនេះជាប់ដៃក្នុងជម្លោះក្រោយរដ្ឋប្រហារ ហើយមិនអនុវត្តតាមកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន។ ប្រទេសទីម័រខាងកើតបានចូលរួមក្នុងកិច្ចប្រជុំនោះក្នុងឋានៈជាអ្នកសង្កេតការណ៍​។

លោក អាជេត រ៉ាសជីត បានកត់សម្គាល់ឱ្យដឹងថា ខណៈដែលប្រទេសនីមួយៗអាចមានគោលជំហរឬមូលហេតុរៀងៗខ្លួន បណ្ដាមេដឹកនាំអាស៊ានបានយល់ព្រមទទួលយកសេវាឃ្យូអាកូដមកប្រើប្រាស់ជាបណ្តើរៗក្នុងចំណោមប្រទេសសមាជិក សំដៅធ្វើសមាហរណកម្មប្រទេសសមាជិកអាស៊ានទាំងអស់ទៅក្នុងកម្មវិធីទូទាត់ហិរញ្ញវត្ថុបែបនេះ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា សមាជិកក្រុមប្រទេស G7 សម្លឹងមើលវិធីទប់ទល់នឹង «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» របស់ចិន

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ចាណេត យេឡេន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ឧសភាបានថ្លែងថា សមាជិកជាច្រើននៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទា…

សាជីវកម្មធានាឥណទានកម្ពុជា ធានាប្រាក់កម្ចីសរុបជាង ១១៣លានដុល្លារសម្រាប់អាជីវកម្មជិត១៣០០

ព័ត៌មាន
សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួនជិត ១ពាន់៣រយ ក្រុមហ៊ុន និងអាជីវកម្ម ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ