សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា ធានាប្រាក់កម្ចីសរុបជាង ១១៣លានដុល្លារសម្រាប់អាជីវកម្មជិត១៣០០


សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួនជិត ១ពាន់៣រយ ក្រុមហ៊ុន និងអាជីវកម្ម ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង ១១៣លានដុល្លារដុល្លារហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការចាប់តាំងពីខែមេសា ឆ្នាំ២០២១ គិតមកត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ ក្នុងចំណោមនោះ មានអាជីវកម្ម៩២% គឺជាអាជីវកម្មខ្នាតតូច និងមធ្យម (SME)។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា។
សាជីវកម្មធានាឥណទានកម្ពុជា ធានាប្រាក់កម្ចីសរុបជាង ១១៣លានដុល្លារសម្រាប់អាជីវកម្មជិត១៣០០
ដោយ

តាមព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា ក្នុងរយៈពេលជិត ២ឆ្នាំ ក្រោយពេលដែលសាជីវកម្មឥណទានកម្ពុជា (CGCC) ត្រូវបានដាក់ឲ្យដំណើរការមកឃើញថា មានអាជីវកម្មសរុបចំនួន ១២៧៥ ក្រុមហ៊ុនអាជីវកម្ម ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង ១១៣លានដុល្លារដុល្លារ។ ក្នុងនោះ ១៩៤កម្ចី ត្រូវបានផ្តល់ការធានានៅក្នុងឆ្នាំ២០២១ និង ៧៩១កម្ចី ត្រូវបានផ្តល់ការធានានៅក្នុងឆ្នាំ២០២២។ ហើយគិតមកដល់ត្រឹមខែមីនា ឆ្នាំ២០២៣ សន្ទុះនៃការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា តែបន្តកើនឡើងជាលំដាប់ ដោយក្នុងរយៈពេល៣ខែចុងក្រោយ មានផ្តល់ការធានាឥណទានចំនួន២៩០កម្ចី ក្នុងទំហំជាង ២០លានដុល្លារ ស្មើនឹងជាង៣៦% នៃការផ្តល់ការធានាឥណទានសរុបក្នុងឆ្នាំ២០២២ និងជិត១៥០%នៃការផ្តល់ការធានាឥណទានសរុបក្នុងឆ្នាំ២០២១។

ចំពោះប្រភេទ និងទំហំកម្ចីវិញ កម្ចីមានកាលកំណត់ នៅតែជាប្រភេទកម្ចីដែលបានដាក់ស្នើសុំការធានាច្រើនជាងគេ ដែលមានចំនួន ១០៤៧កម្ចី ហើយប្រមាណ៧៥% នៃកម្ចីដែលមានការធានាសរុប គឺត្រូវបានស្នើសុំយកមកប្រើប្រាស់ជាទុនបង្វិល។ ក្នុងនោះ អាជីវកម្ម៩២% ឬស្មើនឹង ១១៧៣អាជីវកម្ម គឺជាអាជីវកម្មខ្នាតតូច និងមធ្យម (SME) ហើយមានតែ ១០២កម្ចីតែប៉ុណ្ណោះ ដែលជាកម្ចីសម្រាប់សហគ្រាសខ្នាតធំ។ នេះបញ្ជាក់ឱ្យឃើញថា ទុនបង្វិលនៅតែជាតម្រូវការចម្បងសម្រាប់អាជីវកម្ម ជាពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមផងដែរ។

សាជីវកម្មឥណទានកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលក្នុងនោះទំហំកម្ចីដែលមានការធានាឥណទានជិត៥៥% មានទំហំតូចជាង ឬស្មើ ៥ម៉ឺនដុល្លារ ដែលនេះជាទំហំកម្ចីសមស្របមួយសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ក្នុងការប្រើប្រាស់ជាទុនបង្វិលទាំងរយ:ពេលវែង និងរយ:ពេលខ្លី ក្នុងអាជីវកម្មរបស់ពួកគាត់។ លើសពីនោះ ក្នុងចំណោមកម្ចីអាជីវកម្មដែលមានការធានាទាំងអស់ប្រមាណ៦៣% ជាកម្ចីដែលគ្មានទ្រព្យធានា។

បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា មានគម្រោងធានាឥណទានសំខាន់ៗចំនួន៣ ដោយគម្រោងទាំងបីនេះ មានការធានាឥណទានក្នុងទំហំទឹកប្រាក់រហូតដល់ ២៨០លានដុល្លារ ដោយក្នុងនោះរួមមានគម្រោងធានាឥណទានសម្រាប់ស្ដារអាជីវកម្ម, គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ និងគម្រោងធានាឥណទាន សម្រាប់សហគ្រិនស្រ្តី៕




អត្ថបទបន្ទាប់


មេដឹកនាំអាស៊ានបានឯកភាពគ្នាលើការចរាចរប្រើប្រាស់រូបិយបណ្ណក្នុងស្រុកសម្រាប់តំបន់

ព័ត៌មាន
មេដឹកនាំប្រទេសសមាជិកអាស៊ានបានប្រកាសរួមគ្នាអំឡុងកិច្ចប្រជុំកំពូលលើកទី ៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី អំពីការប្រើប្រាស់រូបិយបណ្ណ…

តើការងារសម្រាប់មនុស្សអាយុខ្ទង់៤០ឆ្នាំនៅកូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេល១០ខែជាប់ៗគ្នា ដោយសារអ្វី?

ព័ត៌មាន
ទិន្នន័យកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃអាទិត្យទី ១៤ឧសភាថា ចំនួនការងារសម្រាប់មនុស្សក្នុងវ័យ ៤០ ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បានថយចុះសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ