វិស័យសុខាភិបាល

ប្រទេសជាច្រើននៅអាស៊ីបង្កើនការត្រួតពិនិត្យរកមេរោគ Nipah នៅតាមព្រលានយន្តហោះ ក្រោយមេរោគនេះផ្ទុះខ្លាំងនៅឥណ្ឌា


តំបន់អាស៊ីកំពុងដាក់ការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ នីផាហ៍ (Nipah Virus) បន្ទាប់ពីរកឃើញមានការផ្ទុះឡើងនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា។ មកទល់ពេលនេះ ប្រទេសថៃ នេប៉ាល់ និងកោះតៃវ៉ាន់ បានចាត់វិធានការត្រួតពិនិត្យសុខភាពតាមព្រលានយន្តហោះយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកុំឱ្យចូលមកក្នុងទឹកដីរបស់ខ្លួន។
វិស័យសុខាភិបាល
ដោយ

មេរោគ នីផាហ៍ ដែលមានប្រភពចម្លងចេញពីសត្វ ជាពិសេសសត្វប្រចៀវ និងជ្រូក ឆ្លងមកមនុស្សកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញមានករណីឆ្លងចំនួន​៥ករណីនៅប្រទេសឥណ្ឌា។ អ្វីដែលគួរឱ្យបារម្ភនោះ មេរោគនេះមិនត្រឹមតែឆ្លងពីសត្វមកមនុស្សនោះទេ តែវាក៏មានសមត្ថភាពអាចចម្លងមេរោគពីមនុស្សមកមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធផងដែរ។ តែយ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា ហានិភ័យនៃការឆ្លងរីករាលដាលទូលំទូលាយនៃមេរោគនេះនៅលើពិភពលោកនៅមានកម្រិតទាបនៅឡើយ។

បច្ចុប្បន្នមានមនុស្សប្រមាណ ១០០នាក់ នៅរដ្ឋ West Bengal របស់ឥណ្ឌា កំពុងត្រូវបានដាក់បង្ខាំងឱ្យនៅដោយឡែក បន្ទាប់ពីរកឃើញបុគ្គលិកពេទ្យ​៣នាក់មានផ្ទុកមេរោគនេះ ដែលឆ្លងពីអ្នកផ្ទុកមេរោគចំនួន២នាក់ដំបូងជាគិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យមួយកន្លែង។

ដើម្បីបង្ការមេរោគនេះ ក្រសួងសុខាភិបាលថៃ បានបង្កើនការត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋានសំខាន់ៗសម្រាប់អ្នកដំណើរ ដែលមកដពីរដ្ឋ វេសត៍ បេងហ្គាល ដោយអនុវត្តតាមរូបមន្តចាស់ ដែលធ្លាប់ប្រើក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។

ចំណែកនៅប្រទេសនេប៉ាល់ ឯណោះវិញ រដ្ឋាភិបាលបានបង្កើនការឃ្លាំមើល និងរឹតបន្តឹងការត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងតាមព្រំដែនគោកជាប់ប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់កុំឱ្យមេរោគនេះចូលទៅក្នុងប្រទេស។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលកោះតៃវ៉ាន់ ត្រៀមចាត់ថ្នាក់មេរោគ Nipah ចូលជាជំងឺឆ្លងប្រភេទទី៥ ដែលជាកម្រិតអាសន្នខ្ពស់បំផុត និងតម្រូវឱ្យមានការរាយការណ៍ជាបន្ទាន់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសុខាភិបាលពិភពលោក បានអះអាងថា ហានិភ័យនៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំរបស់មេរោគនេះនៅទាបនៅឡើយ ប៉ុន្តែការមិនប្រហែសជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការពារខ្លួនក្នុងស្ថានភាពបច្ចុប្បន្ននេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា ការរុះរើមន្ត្រីយោធាកំពូលៗរបស់ចិននឹងគំរាមកំហែងកោះតៃវ៉ាន់ ក្នុងរយៈពេលវែង

ការរុះរើក្បាលម៉ាស៊ីនដឹកនាំយោធាយ៉ាងច្រើនរបស់មហាយក្សចិនក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះកំពុងក្លាយជាប្រធានបទដ៏ក្រៅគគុក ដែលពិភពលោកកំពុងតាមដា…

លោក ត្រាំ ក្តៅស្លឹកត្រចៀកគំរាមដំឡើងពន្ធលើកូរ៉េខាងត្បូង ដល់២៥% ដែលធ្វើឱ្យផ្អើលដល់វិស័យរថយន្ត និងឱសថ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមឡើងកម្តៅជាថ្មី ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ