![ហ្វតតេ ត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឆ្នើមប្រចាំឆ្នាំ ពីស្ថាប័ន Asian Management Excellence Awards 2024](https://cdn.cambonomist.com/media/images/photo_2024-01-26_08-27-54.2e16d0ba.fill-960x540.jpg)
ក្នុងនាមជាប្រធានអគ្គនាយកប្រតិបត្តិនៃ ហ្វតតេ គ្រុប លោក យក់ ចំរើនឫទ្ធិ ត្រូវបានទទួលស្គាល់ជា “នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃ វិស័យធានារ៉ាប់រងទូទៅរបស់ប្រទេសកម្ពុជា” ដែលកិត្តិនាមនេះ ជាសក្ខីភាពសបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឆ្នើម និងការលះបង់របស់លោកចំពោះវិស័យធានារ៉ាប់រង។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំផ្នែកធុរកិច្ច កម្ពុជា ទទួលបានកិត្តិយស និងការទទួលស្គាល់លំដាប់អន្តរជាតិ តាមរយៈ កម្មវិធី Asian Management Excellence Awards 2024។
ទន្ទឹមនឹងការទទួលបានពានរង្វាន់ជានាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ គណៈគ្រប់គ្រងរបស់ ហ្វតតេ ក៏ត្រូវបានទទួលស្គាល់ជា “ក្រុមការងារឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា” ដោយឆ្លុះបញ្ចាំងពីសាមគ្គីភាព និងជំនាញជាយុទ្ធសាស្ត្រ ដែលបានក្លាយជាចំណុចសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុន។
![photo_2024-01-26_08-28-04](https://cdn.cambonomist.com/media/images/photo_2024-01-26_08-28-04.original.jpg)
ខណៈដែលខួបលើកទី 25 ឆ្នាំរបស់ខ្លួនបានឈានមកដល់ ហ្វតតេ អបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយនឹងពានរង្វាន់ចំនួនពីរ ដែលជានិមិត្តរូបបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1999 ។ រួមចំណែកជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន លោក Carlo Cheo និងប្រធានគណៈប្រតិបត្តិ លោក Charles Cheo លោក យក់ ចំរើនឫទ្ធិ បានដើរតួយ៉ាងសំខាន់តាំងពីដើមដំបូងក្នុងការធានាបាននូវចំណែកទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនដែល មានរហូតដល់ចំនួន 45% នៃវិស័យធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយ។
ជាមួយនឹងបទពិសោធន៍ជាង 30 ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ លោក ចំរើនឫទ្ធិ បានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅ ហ្វតតេ ចាប់តាំងពីឆ្នាំ 1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈតួនាទីខាងផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ ការទទួលស្គាល់ជា នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា នេះជាសក្ខីភាពមួយបង្ហាញពីភាពប្តេជ្ញាចិត្តអស់រយៈពេលជាច្រើនឆ្នាំរបស់ លោក ចំពោះភាពច្នៃប្រឌិត និងការផ្ដោតសំខាន់លើអតិថិជន ដើម្បីរក្សាបាននូវនូវការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ក្នុងនាមជាថ្នាក់ដឹកនាំវិស័យធានារ៉ាប់រង។
![photo_2024-01-26_08-28-12](https://cdn.cambonomist.com/media/images/photo_2024-01-26_08-28-12.original.jpg)
រីឯពានរង្វាន់ជា ក្រុមការងារឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ថ្នាក់ដឹកនាំក្នុងការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស និងការការពារគ្រួសារនីមួយៗនៅក្នុងប្រទេសកម្ពុជា និងឡាវ។ បច្ចុប្បន្ន ហ្វតតេ បានផ្ដល់ការការពារហានិភ័យដល់អតិថិជនជិត 1 លាននាក់ ហើយថែមទាំងបានបោះជំហានយ៉ាងធំធេងក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហានិភ័យពីការប្រើប្រាស់រថយន្ត ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើការថែទាំវេជ្ជសាស្ត្រ ធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងលើហានិភ័យផ្នែកកសិកម្ម។
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គណៈគ្រប់គ្រង ហ្វតតេ បានខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់ ហ្វតតេ ដោយផ្ដោតសំខាន់ទៅលើអតិថិជន។ ជាផ្នែកមួយនៃយុទ្ធសាស្រ្តនេះ ក្រុមហ៊ុនបានបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីកែលម្អបទពិសោធន៍អតិថិជនឱ្យកាន់តែមានភាពប្រសើរឡើង។ លើសពីនេះគណៈគ្រប់គ្រង ហ្វតតេ ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការអភិវឌ្ឍសមត្ថភាព និង គិតគូអំពីសុខុមាលភាពរបស់បុគ្គលិកគ្រប់រូបផងដែរ ដោយក្នុងចំណោមបុគ្គលិកទាំងអស់ បុគ្គលិកខ្លះបានបម្រើការងារនៅ ហ្វតតេ អស់រយៈពេលពីរទសវត្សរ៍ ឬច្រើនឆ្នាំជាងនេះ។
លោក ចំរើនឫទ្ធិ បានមានប្រសាសន៍ថា “ខ្ញុំ ពិតជាមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ នៃប្រទេសកម្ពុជា ពីស្ថាប័ន Asian Management Excellence Awards 2024 ។ វាជាដំណើរដ៏វែងឆ្ងាយមួយសម្រាប់ហ្វតតេ និងខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែងចំពោះអ្វីដែលយើងសម្រេចបានកន្លងមក។ គោលបំណងចម្បងរបស់ខ្ញុំ គឺការជួយប្រជាជនក្នុងតំបន់ឱ្យបានយល់ដឹងពីសារៈសំខាន់នៃវិស័យធានារ៉ាប់រង និងការរៀបចំផែនការហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវិតរស់នៅមួយសប្បាយ និងប្រកបដោយភាពជឿជាក់។ តាងនាមគណៈគ្រប់គ្រង ហ្វតតេ ខ្ញុំសូមថ្លែងអំណរគុណដល់ ស្ថាប័ន Asian Management Excellence Awards សម្រាប់ពានរង្វាន់មួយនេះ ហើយជាពិសេសទៅទៀតនោះ សូមថ្លែងអំណរគុណដល់អតិថិជនជាទីគោរពរាប់អាន ដែលបានចូលរួមក្នុងដំណើរដ៏អស្ចារ្យមួយនេះ។”
![photo_2024-01-25_16-24-46](https://cdn.cambonomist.com/media/images/photo_2024-01-25_16-24-46.original.jpg)
សូមបញ្ជាក់ថា ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ ដោយផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីិវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅ ក្នុងប្រទេសឡាវ។ ហ្វតតេ គឺជាដៃគូ គួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។
ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.forteinsurance.com