ប័ណ្ណបើកបរ

តម្លៃប័ណ្ណបើកបររថយន្តនៅប្រទេសវៀតណាម ខុសគ្នាដូចមេឃ និងដី បើធៀបនៅកម្ពុជា


តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបររថយន្តក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្នត្រូវគេដឹងថាមានតម្លៃរហូតដល់ទៅប្រមាណ៨០០ដុល្លារអាម៉េរិក ឯណោះ។ តម្លៃនេះបើធៀបនៅប្រទេសកម្ពុជា គឺខុសគ្នាដូចមេឃ និងដី ខណៈនៅកម្ពុជា តម្លៃថ្លៃបំផុតត្រឹមតែ១០ម៉ឺនរៀលដែលស្មើនឹងប្រមាណជា២៥ដុល្លារ តែប៉ុណ្ណោះ។
ប័ណ្ណបើកបរ
ដោយ

តម្លៃនៃស្នើសុំប្រលងយកប័ណ្ណបើកបររថយន្តក្នុងប្រទេសវៀតណាម ដែលកំពុងមានវិបត្តិចរាចរណ៍ដ៏ចង្អៀតនោះ បានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំមុនរហូតដល់ប្រមាណជា៨០០ដុល្លារអាម៉េរិក ឯណោះ។

សារព័ត៌មាន VN Express បានរាយការណ៍ថា ដើម្បីអាចទទួលបានសិទ្ធិបើកបររថយន្តនៅលើផ្លូវនានាក្នុងប្រទេសវៀតណាម គឺដាច់ខាតត្រូវតែមានប័ណ្ណបើកបរ ប៉ុន្តែការស្នើសុំប្រលងយកប័ណ្ណបើកបរនៅប្រទេសសង្គមនិយមមួយនេះ គឺអ្នកបើកបរត្រូវតែបង់ថ្លៃប័ណ្ណបើកបររហូតដល់ទៅ៧៣០ដុល្លារអាម៉េរិក សម្រាប់ប័ណ្ណប្រភេទ B1 និង៨០០ដុល្លារអាម៉េរិក សម្រាប់ប័ណ្ណប្រភេទ B2។

ប្រភពដដែលបានបន្តថា សម្រាប់ប័ណ្ណបើកបរ B1 មានសិទ្ធិប្រើប្រាស់សម្រាប់ការបើកបរចាប់ពីរថយន្តដែលមានកៅអីយ៉ាងច្រើន៩ ហើយទម្ងន់វិញមិនលើសពី៣,៥តោន ខណៈដែលប័ណ្ណបើកបរប្រភេទ B2 គឺជាប័ណ្ណបើកបរសម្រាប់រថយន្តដែលមានគោលបំណងពិសេស។

ក្រៅពីនោះ អ្នកដែលចង់បើកបរក៏ត្រូវតែត្រៀមចំណាយប្រាក់មួយចំនួនបន្ថែមទៀតផងដែរលើការពិនិត្យកាយសម្បទា ថ្លៃរៀបចំប្រលងទឹ្រស្តី និងសេវាកម្មបន្ថែមផ្សេងៗទៀត។

តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរនៅវៀតណាម មិនមែនដូចគ្នាទាំងអស់គ្នានោះទេ ដោយជាក់ស្ដែងដូចនៅក្រុងហូជីមិញ ជាដើមគឺតម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរមានតម្លៃដល់ទៅប្រមាណជាង១.២០០ដុល្លារអាម៉េរិក ឯណោះ ហើយដោយឡែកប័ណ្ណបើកបរម៉ូតូវិញគឺមានតម្លៃពី២០ដុល្លារ ទៅជាង៨០ដុល្លារ។

តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរនៅវៀតណាម ថ្លៃជាងនៅកម្ពុជា ដូចមេឃ និងដី

ខណៈការដាក់ពាក្យស្នើសុំប្រលងយកប័ណ្ណបើកបរនៅកម្ពុជា មានតម្លៃយ៉ាងច្រើនអស់១០ម៉ឺនរៀល ឬប្រមាណជា២៥ដុល្លារ ប៉ុណ្ណោះ ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា តម្លៃនៃការធ្វើប័ណ្ណបើកបរនៅកម្ពុជា លើប័ណ្ណបើក​បរប្រភេទ “ក” មានតម្លៃ ៣ម៉ឺនរៀល, ប័ណ្ណប្រភេទ “ខ” មានតម្លៃ ៩ម៉ឺនរៀល, ប័ណ្ណប្រភេទ “គ” និង “ ឃ “ មានតម្លៃ ៩ម៉ឺន៥ពាន់រៀល, ហើយប័ណ្ណប្រភេទ “ង” មានតម្លៃ ១០ម៉ឺនរៀល ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វតតេ ត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឆ្នើមប្រចាំឆ្នាំ ពីស្ថាប័ន Asian Management Excellence Awards 2024

ព័ត៌មាន
ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ដ៏លេចធ្លោចំនួន ២ ពីស្ថាប័នថ្នាក់ដឹកនាំឆ្នើមប្រចាំអាស៊ីឆ្នាំ …

តើការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ NATO ជាការវិលត្រឡប់នៃសង្គ្រាមត្រជាក់ និងធ្វើឱ្យបញ្ហាភូមិសាស្ត្រកាន់តែឡើងកម្តៅមែនទេ?

ព័ត៌មាន
ពិភពលោកក្នុងឆ្នាំ២០២៤ នេះ កំពុងប្រឈមបញ្ហាឈឺក្បាលច្រើនស្អេកស្កះរួចទៅហើយរាប់ចាប់ពីជម្លោះប្រដាប់អាវុធនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ការវាយប្រហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ