បន្ទះសូឡា

ការវាយលុកពីបន្ទះសូឡាតម្លៃថោកៗរបស់ចិន ធ្វើឱ្យបណ្ដាក្រុមហ៊ុនអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិ និងបិទរោងចក្រជាបន្តបន្ទាប់


ការវាយលុកពីបន្ទះសូឡាតម្លៃថោកៗរបស់មហាយក្សចិន នៅលើទីផ្សារបានធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិ។ ផលិតផលបន្ទះសូឡានៅទីផ្សារអឺរ៉ុប បានធ្លាក់ថ្លៃរហូតដល់ទៅពាក់កណ្តាលក្នុងពេលមួយឆ្នាំមកនេះ ដោយសារការជោរជន់នៃការផ្គត់ផ្គង់បន្ទះឈីបតម្លៃថោកៗពីប្រទេសចិន ដែលបានបង្ខំឱ្យបណ្ដាក្រុមហ៊ុនអឺរ៉ុប បិទរោងចក្រជាបន្តបន្ទាប់ និងកំពុងស្វះស្វែងសុំការជួយគាំទ្រពីក្រុមអ្នកបង្កើតគោលនយោបាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
បន្ទះសូឡា
ដោយ

ទិន្នន័យពីអង្គការស្រាវជ្រាវដែលមានឈ្មោះថា BloombergNEF បង្ហាញថា តម្លៃបន្ទះសូឡានៅទីផ្សារអឺរ៉ុប បានធ្លាក់ថ្លៃយ៉ាងគំហុកពីជាង២១សេនក្នុង១វ៉ាត់ កាលពីឆ្នាំមុន មកនៅត្រឹមជាង១១សេនក្នុង១វ៉ាត់ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៤។ ក្រុមប្រឹក្សាផលិតកម្មសូឡាអឺរ៉ុប (ESMC) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីខែកុម្ភៈថា ការផ្គត់ផ្គង់ច្រើនហួសកម្រិតនេះ គឺជាយុទ្ធសាស្រ្តឧស្សាហកម្មដ៏ខ្លាំងក្លារបស់មហាយក្សចិន ដែលបានធ្វើឱ្យតម្លៃធ្លាក់ចុះខ្លាំង និងធ្វើឱ្យបណ្ដាក្រុមហ៊ុនអឺរ៉ុបនៅសល់បន្ទះសូឡាគរដូចភ្នំលក់មិនចេញ។

បណ្ដាក្រុមហ៊ុនសហគ្រាសចិន នាពេលបច្ចុប្បន្នកំពុងគ្រប់គ្រងឧស្សាហកម្មបន្ទះសូឡាពិភពលោក ដោយមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៧០% ទៅ៨០%នៃផលិតកម្មបន្ទះសូឡាទូទាំងពិភពលោក។ យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់បន្ទះសូឡាជប៉ុន RTS បង្ហាញថា ក្រុមហ៊ុននាំចូលបន្ទះសូឡាកំពូលទាំង៣ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ គឺសុទ្ធតែជាក្រុមហ៊ុនចិន។

ទន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់បន្ទះសូឡាជប៉ុន RTS និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)បានបង្ហាញថា សមត្ថភាពផលិតកម្មបន្ទះសូឡាទូទាំងពិភពលោករបស់មហាយក្សចិន បានឈានរហូតដល់ប្រមាណ៧០០ជីហ្គាវ៉ាត់ (GW) នៅក្នុងឆ្នាំ២០២២។ បញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ច្រើនហួសកម្រិតនេះបានបង្កជាបញ្ហាធំប្រកបដោយភាពគ្រោះថ្នាក់សម្រាប់បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាអឺរ៉ុប៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិនសម្រុកលក់ចេញមូលបត្របំណុលអាម៉េរិករហូតដល់ជាង១០០ពាន់លានដុល្លារ ក្នុងរយៈពេល១ឆ្នាំមកនេះ

តួលេខថ្មីៗបង្ហាញថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានសម្រុកលក់ចេញសញ្ញាប័ណ្ណរតនាគារ ឬមូលបត្របំណុលអាម៉េរិក ក្នុងទំហំរហ…

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការពិន័យ៥៧៧លានដុល្លារជុំវិញការចេញមូលបត្របំណុលក្លែងក្លាយ

ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ចិន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលកំពុងរុំព័ទ្ធដោយបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ