Advertisement
Advertisement
កម្ពុជា​ជាប្រទេស​រួសរាយ​រាក់ទាក់​បំផុត

កម្ពុជា ជាប់លំដាប់កំពូលទី១ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់​បំផុត​ក្នុងពិភពលោក


នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតនៅក្នុងពិភពលោក។
ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​ ទាំង​បរទេស​ប្រមូល​ផ្ដុំ​គ្នា​មើល​ថ្ងៃ​រះ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។
ដោយ
Advertisement

គេហទំព័រ My International Movers ដែលបាន​ចាត់ចំណាត់ថ្នាក់​ និងបាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ បាន​ឲ្យដឹងថា ប្រទេស​កម្ពុជា គឺជាប្រទេស​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​កំពុង​ក្លាយជា​ឋានសួគ៌​នៃ​ជនបរទេស​យ៉ាងសន្សឹមៗ។ ប្រភព​គេហទំព័រនេះ បាន​ឲ្យដឹងទៀតថា ផ្អែកតាម​ទិន្នន័យ​ដែលទទួលបាន គឺ​មាន​៩២ ទៅ៩៦ ភាគរយទៅហើយ​ នៃជនបរទេស​គឺបាន​យល់ស្រប​ថា ប្រជាជន​កម្ពុជា​គឺពិតជា​មានភាព​រួសរាយ​រាក់ទាក់​ចំពោះ​អ្នក​មកពី​ចម្ងាយ ឬជនបរទេស។ ប្រភពបន្ថែមថា ប្រជាពលរដ្ឋ​កម្ពុជា តែងតែ​ត្រៀម​ខ្លួន​សម្រាប់​ជួយដល់​អ្នកគ្រប់គ្នា និង​ស្វាគមន៍​យ៉ាងកក់ក្ដៅ និង​មានភាព​អត់ធ្មត់។ 

ក្រៅតែពី​ការមកកម្សាន្ដ​នៅតំបន់​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ និង​រាជធានីភ្នំពេញ ក៏ដូចជា​កន្លែង​ជាច្រើន​ផ្សេងទៀត​ហើយនោះ ភ្ញៀវទេសចរបរទេស ក៏មិនអាច​មើលរំលង​បានឡើយ​នូវ​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​គោលដៅទេសចរណ៍​ទី១ ដែល​ភ្ញៀវទេសចរ​បរទេស​ចង់ទៅ​កម្សាន្ដ​បំផុត។

ខាងក្រោមនេះ ជា​បញ្ជីឈ្មោះ កំពូល​ប្រទេស​ទាំង១០ ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ពិភពលោក ដែល​ត្រូវបាន​ចាត់ចំណាត់​ថ្នាក់​ដោយ​ My International Movers។

១, កម្ពុជា

អង្គរវត្តរបស់​កម្ពុជា ដែលជាទិសដៅទេសចរណ៍​ទី១ សម្រាប់​ភ្ញៀវទេសចរ

២, នូវែលសេឡង់

ទេសភាព​ដ៏ស្រស់ត្រកាលនៃប្រទេសនូវែលសេឡង់

៣, កាណាដា

ការប្រារព្ធពិធីនៅក្នុង​ប្រទេស​កាណាដា

៤, ម៉ិកស៊ិក

ប្រជាជន​ម៉ិកស៊ិក

៥, ហ្វីលីពីន

ក្មេងៗដែលអ្នកអាចជួប​នៅក្នុងប្រទេស​ហ្វីលីពីន

៦, វៀតណាម

ពលរដ្ឋវៀតណាមនៅជនបទ ដែលអ្នក​អាចជួប​

៧, អ៊ីស្លង់

ប្រជាជន​ក្នុង​ប្រទេស​អ៊ីស្លង់ រស់នៅ​ក្នុងអាកាសធាតុ​ត្រជាក់ខ្លាំង

៨, កូស្ដារីកា

ពលរដ្ឋ​នៃប្រទេស​កូស្ដារីកា ដែលអ្នកអាចជួប

៩, អៀរឡង់

ចូលទៅ​រក​ភេសជ្ជៈផឹក​នៅក្នុងផាប់ក្នុងប្រទេស​អៀរឡង់ អ្នកនឹង​ប្រាកជារកបាន​មិត្តថ្មីៗ

១០, ព័រទុយហ្កាល់

ប្រជាជន​ព័រទុយហ្គាល់​និយម​គាំទ្រ​បាល់ទាត់​ទាំងប្រុស​ស្រី
Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា៖ FTA រវាងកម្ពុជា-ចិន នឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតថ្មី

ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី ២១ ខែកញ្ញានេះ បានលើកឡើងពីកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរ...

អ្នកជំនាញអះអាងថា ការបើកច្រកព្រំដែនជាមួយប្រទេសជិតខាងកាន់តែច្រើន នឹងជំរុញកំណើនវិស័យដឹកជញ្ជូនថែមមួយកម្រិតទៀត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា វិស័យសេវាកម្មដឹងជញ្ជូនទំនិញនៅកម្ពុជា នឹងមានភាពល្អប្រសើរកាន់តែច្រើនជាងនេះទៀត បន្ទាប់ពី...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ