
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស គ្រោងនឹងជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាមួយចំនួនសំដៅឈានទៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗជាមួយសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះ លោក ក៏នឹងស្វែងរកការធានាចំពោះការប្តេជ្ញាចិត្តរបស់លោក ត្រាំ សម្រាប់កិច្ចព្រមព្រៀង Aukus ដែលអាម៉េរិកគ្រោងនឹងជួយផ្គត់ផ្គង់អូស្ត្រាលី នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែផងដែរ។
វិធានការទប់ស្កាត់ការនាំចេញរ៉ែកម្រដ៏តឹងរ៉ឹងមិនធ្លាប់មានរបស់ចិននេះ ត្រូវបានលើកយកមកពិភាក្សាគ្នាក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ក្នុងចំណោមប្រធានហិរញ្ញវត្ថុពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។
លោក អាលបានីស បានដើរតាមអាម៉េរិកជាច្រើនក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងបញ្ចៀសការប៉ះទង្គិចជាមួយលោក ត្រាំ។ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអូស្ត្រាលី នៅតែគាំទ្រអាម៉េរិក ប៉ុន្តែពួកគេហាក់មិនពេញចិត្តចំពោះលោក ត្រាំ និងព្រួយបារម្ភអំពីទស្សនវិស័យសម្រាប់ប្រជាធិបតេយ្យនៅអាម៉េរិក។
នៅមុនកិច្ចប្រជុំកើតឡើង ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក ខេវិន រូដ (Kevin Rudd) បានលើកឡើងពីលទ្ធភាពរបស់អូស្ត្រាលី ក្នុងការផ្តល់ដំណោះស្រាយចំពោះបញ្ហារ៉ែសំខាន់ៗ ដែលកំពុងគំរាមកំហែងដល់ប្រទេសលោកខាងលិចមួយចំនួនរួមទាំងសហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល