គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ របាយការណ៍ថ្មីបំផុតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា មានអគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ ចំនួន ៦៤៤អគារ។ តួលេខនេះ គិតចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦។
សំណង់អគារខ្ពស់នៅរាជធានីភ្នំពេញ
(ហេង ភារម្យ)
នៅក្នុងឆ្នាំ២០១៦ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានចំនួនជាង ៨ពាន់ ៥០០លានដុល្លារអាមេរិក។ តួលេខនេះកើនឡើង ១៥៥% បើធៀបនឹងឆ្នាំ២០១៥។
ឆ្នាំ២០១៦ វិនិយោគទុនសរុបលើវិស័យសំណង់មានចំនួនជាង ៨ពាន់ ៥០០លានដុល្លារ។
(ហេង ភារម្យ)
វិស័យសំណង់បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ពី ១សែន ៩ម៉ឺននាក់ ទៅ ២សែននាក់ ក្នុងមួយថ្ងៃ ក្នុងនោះ នៅរាជធានីភ្នំពេញ គឺចន្លោះពី ១សែន ៤ម៉ឺននាក់ ទៅ ១សែន ៥ម៉ឺននាក់។
វិស័យសំណង់ផ្ដល់ការងារដល់ប្រជាជនប្រមាណ ២សែននាក់
(ហេង ភារម្យ)
កម្មករគ្មានជំនាញអាចរកកម្រៃបានពី ១២០ដុល្លារ ទៅ ២០០ដុល្លារក្នុងមួយខែ កម្មករមានជំនាញនិងមេជាង បានកម្រៃចន្លោះពី ៣០០ ទៅ ៤៥០ដុល្លារក្នុងមួយខែ ខណៈដែលវិស្វករ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត អាចរកកម្រៃបានពី ៣៥០ដុល្លារ ទៅ ២.៥០០ដុល្លារ៕