កម្មវិធីនេះបានបង្ហាញអំពីប្រវត្តិ និងការរីកចម្រើនរបស់ក្រុមហ៊ុន A.V.R ដែលបានចាប់ផ្តើមដំណើរការ តាំងពីឆ្នាំ2010។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន A.V.R បានទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុនAVIS Budget Group ដើម្បីដំណើរការសេវាកម្មជួល រថយន្តលំដាប់អន្តរជាតិ ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា AVIS។ AVIS Cambodia ផ្តល់ជូនអតិថិជន នូវជម្រើស សេវាកម្មជួលរថយន្តជាច្រើនសម្បូរបែប ដូចជាការជួលរថយន្តសម្រាប់បើកបរដោយខ្លួនឯង ការជួលរថយន្តរួមជាមួយអ្នកបើកបរ ជាមួយជម្រើសនៃរយៈពេលជួល និងប្រភេទរថយន្តអាចបត់បែនតាមតម្រូវការប្រើប្រាស់ដែលផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏ល្អឥតខ្ចោះរួមជាមួយលក្ខខណ្ឌនៃការជួលដ៏សម្បូរបែប សេវ៉ាធានារ៉ាប់រងក្នុងការធ្វើដំណើរ និងអត្ថប្រយោជន៍នៃការជួលជាច្រើនទៀត។
ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ លោកងន សាំង បានលើកឡើងអំពីភាពជោគជ័យរបស់ AVIS Cambodia ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនជួលរថយន្តឈានមុខគេ នៅកម្ពុជាចំនួន 6 ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ2019 ពី World Travel Awards។ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ 2019 ក្រុមហ៊ុន A.V.R បានដាក់ដំណើរការសេវាកម្មជួលឧបករណ៍ ម៉ាស៊ីន និង រថយន្តធន់ធ្ងន់ ដែលមានឈ្មោះថា Budget។ សព្វថ្ងៃ Budget Cambodia មានផ្តល់សេវាកម្មជួលផលិតផលយ៉ាងសម្បូរបែប ដូចជារថយន្តធុនធ្ងន់សម្រាប់អាជីវកម្ម គ្រឿងចក្រសម្រាប់វិស័យសំណង់ គ្រឿងចក្រកសិកម្ម ឧបករណ៍ប្រើប្រាស់ក្នុងឃ្លាំង ម៉ាស៊ីនសម្អាត និងម៉ាស៊ីនភ្លើង សម្រាប់គាំទ្រដល់វិស័យនានានៅក្នុងប្រទេសកម្ពុជា។
ស្របពេលដែលយើងកំពុងក្រឡេកមើលអតីតកាលពី 15 ឆ្នាំមុន និង 15 ក្រោយ លោកនាយកបានសម្តែងសេចក្តីសោមនស្សរីករាយនិងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារពីគ្រប់ផ្នែកទាំងអស់ ដែលធ្វើឲ្យក្រុមហ៊ុនទទួលបានការរីកចម្រើនជាបន្តបន្ទាប់ មកដល់សព្វថ្ងៃនេះ។ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់គឺមានការពង្រីករហូតដល់ 3 ទីតាំង ដែលស្ថិតនៅក្នុង ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុន A.V.R ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់សេវាកម្មជួលរថយន្តលំដាប់អន្តរជាតិ និងឆ្លងកាត់គ្រប់ឧបសគ្គដើម្បីពង្រឹងគុណភាពសេវាកម្មជួលរថយន្តនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន A.V.R បានពង្រីកសេវាកម្មជួលរបស់ខ្លួនឲ្យក្លាយជាក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយលើសេវាកម្មជួលផលិតផលសម្បូរបែបនៅកន្លែងតែមួយ ដែលផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ ជួយគាំទ្រដល់វិស័យសំណង់ វិស័យកសិកម្ម វិស័យនាំចេញ-នាំចូល និងវិស័យជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាង 15ឆ្នាំ រួមជាមួយរថយន្តនិងផលិតផលរាប់ពាន់គ្រឿង ក្រុមហ៊ុន A.V.R ស័ក្តសមជាជម្រើសដៃគូអាជីវកម្ម ដ៏គួរអោយទុកចិត្ត និងផ្តល់សេវាកម្មដ៏ល្អបំផុតនៅកម្ពុជា។