វិស័យទេសចរណ៍

ទីក្រុងបាងកកជាគោលដៅនៅអាស៊ានតែមួយគត់ ដែលជាប់ក្នុងបញ្ជីតំបន់ទេសចរណ៍ល្អបំផុត ដែលគួរមកកម្សាន្តនៅឆ្នាំ២០២៥


ទីក្រុងបាងកករបស់ថៃ បានក្លាយជាទីតាំងតែមួយគត់នៅតំបន់អាស៊ាន ដែលស្ថិតក្នុងបញ្ជីរបស់សារព័ត៌មាន Bloomberg ក្នុងចំណោមកន្លែងល្អបំផុតទាំង២៥ ដែលត្រូវទៅទស្សនានៅឆ្នាំ២០២៥ ដោយសារមានប្រព័ន្ធដឹកជញ្ជូនសាធារណៈ ទំនើប និងកន្លែងស្នាក់នៅប្រណីត។ ជាមួយគ្នានេះ ទីក្រុងបាងកក ក៏បានជាប់ជាទីក្រុងទេសចរណ៍កំពូលនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤ ផងដែរ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យទេសចរណ៍
ដោយ

សារព័ត៌មាន Bloomberg បានចុះបញ្ជីទីក្រុងបាងកក ជាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥ ដោយសារទីក្រុងនេះទទួលបានការកោតសរសើរចំពោះប្រព័ន្ធដឹកជញ្ជូនសាធារណៈ ល្អទំនើប និងមានកន្លែងស្នាក់នៅល្អប្រណីត។

ទីក្រុងបាងកកនឹងបន្តពង្រីកប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ខ្លួននៅឆ្នាំ២០២៥ ដោយនឹងពង្រីកខ្សែរថភ្លើងក្រោមដី និងលើអាកាសដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកទេសចរក្នុងការដើរកម្សាន្តនៅក្នុងទីក្រុង និងស្វែងរកការទស្សនាតំបន់ថ្មីៗផងដែរ។ ទន្ទឹមនឹងនេះ សណ្ឋាគារថ្មីប្រណីតៗមួយចំនួនគ្រោងនឹងបើកដំណើរការនៅក្នុងទីក្រុងនេះនៅឆ្នាំក្រោយដើម្បីទាក់ទាញភ្ញៀវទេសចរថែមទៀត។

ការវាយតម្លៃខ្ពស់របស់សារព័ត៌មាន Bloomberg ចំពោះទីក្រុងបាងកកនេះ ដោយផ្អែកលើការពិគ្រោះយោបល់ជាមួយនឹងអ្នករៀបចំផែនការធ្វើដំណើរ ដែលគួរឱ្យទុកចិត្ត និងការវាយតម្លៃអំពីពេលវេលាល្អបំផុត និងអាក្រក់បំផុតដែលត្រូវទៅទស្សនាទីតាំងនីមួយៗដោយផ្អែកលើកត្តាមួយចំនួនដូចជាអាកាសធាតុ ពិធីបុណ្យ និងព្រឹត្តិការណ៍នានា។

កាលពីដើមខែធ្នូ នេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor International ក៏បានចុះបញ្ជីទីក្រុងបាងកក ជាទីក្រុង ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោកនៅក្នុងឆ្នាំ២០២៤ ក្រោយទីក្រុងនេះទទួលបានភ្ញៀវទេសចរជាង៣២លាននាក់ ដោយកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២៣។

អ្នករកស៊ីក្នុងឧស្សាហកម្មទេសចរណ៍ក្នុងស្រុករបស់ថៃ បានអះអាងថា ជោគជ័យរបស់ទីក្រុងបាងកកនេះ គឺដោយសារគោលនយោបាយទេសចរណ៍ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដូចជាការលើកលែងទិដ្ឋាការរយៈពេល៦០ថ្ងៃ សម្រាប់ពលរដ្ឋមកពី៩៣ប្រទេស និងការពង្រីកសិទ្ធិទទួលបានទិដ្ឋាការពេលចូលដល់ប្រទេសថៃ រហូតដល់៣១ប្រទេសជាដើម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រទេសធំៗណាខ្លះដែលបានដាំ និងនាំចេញកាកាវច្រើនជាងគេបំផុតនៅលើពិភពលោក?

សន្ទស្សន៍តម្លៃកាកាវនាពេលអនាគតបានកើនឡើងលើសពី១២,០០០ដុល្លារអាម៉េរិកក្នុង១តោននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយឈានដល់កំណត់ត្រាថ្មីមួយ…

ក្រុមហ៊ុន Worldbridge Group ចាប់ដៃគ្នាជាមួយក្រុមហ៊ុនអន្តរជាតិធំមួយ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងកម្សាន្ដនៅកម្ពុជា

ក្រុមហ៊ុនយក្ស Worldbridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន T…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ