FTA ចិន-បង់ក្លាដេស

បង់ក្លាដេសសម្លឹងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន


ប្រទេសបង់ក្លាដេស ដែលស្ថិតនៅក្នុងចំណោមគូប្រជែងធំមួយរបស់កម្ពុជាទាក់ទងនឹងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនោះ បច្ចុប្បន្នកំពុងតែសម្លឹងរកឱកាសធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ តាមរយៈកិច្ចព្រមព្រៀងនេះ បង់ក្លាដេសជឿថា នឹងជួយឲ្យខ្លួនអាចគេចផុតពីការប្រឈម និងការឈានទៅបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅពេលខាងមុខនេះ។ នេះបើតាមការរាយការណ៍មួយដោយភ្នាក់ងារព័ត៌មានស៊ិនហួ។
បង់ក្លាដេសសម្លឹងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន (រូបភាព៖https://ummid.com)
ដោយ

ការបង្ហាញពីចំណាប់អារម្មណ៍របស់បង់ក្លាដេសក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ គឺត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដេសនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយនៅថ្ងៃពុធសប្ដាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដេស លោក ទីពូ ម៉ុនស៊ី Tipu Munshi បាននិយាយថា កាលពីខែតុលាឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការដាក់ចេញនូវការសិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងបង់ក្លាដេស។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដេស បាននិយាយទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងបង់ក្លាដេស នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងការចូលទៅក្នុងទីផ្សារ សម្រាប់ផលិតផល និងសេវាកម្មរបស់បង់ក្លាដេស ព្រមទាំងពង្រឹងនូវទំនុកចិត្តរបស់វិនិយោគិន និងការកសាងបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក Tipu Munshi បន្ថែមថា បើទោះបីជាមានដំណើរការខ្លះត្រូវបានធ្វើឡើងរួចហើយក៏ដោយ តែភាគីទាំងពីរនៅតែត្រូវការកិច្ចខំខិតប្រឹងប្រែងជាច្រើនទៀត ដើម្បីបញ្ចប់ការចរចា និងឈានទៅសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនៅក្នុងពេលខាងមុខ។ អ្វីដែលសំខាន់នោះ គឺបង់ក្លាដេសសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយខ្លួនក្នុងការប្រឈមទៅនឹងការបញ្ចប់នៃឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន នាពេលកន្លងមកក៏បានសម្រេចផ្ដល់ជូនបង់ក្លាដេស សម្រាប់ការនាំចេញដោយគ្មានកូតាទៅកាន់ប្រទេសចិន ដោយមានអនុគ្រោះពន្ធគយដល់ទៅ ៩៧% នៃបន្ទាន់ពន្ធគយចិន ចាប់តាំងពីដើមខែកក្កដាឆ្នាំ២០២០មក។

តាមរយៈការអនុគ្រោះនេះ មុខទំនិញបង់ក្លាដេសជាង៨ពាន់មុខ នឹងបានទទួលការលើកលែងពន្ធគយ និងមិនមានកំណត់កូតា សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន៕ 

None



អត្ថបទបន្ទាប់


ស្មាតហ្វូនលំដាប់ថវិកា realme C25s ជាមួយបន្ទះឈីប Helio G85 តម្លៃត្រឹមតែ 189 ដុល្លារ នឹងនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro បានដាក់លក់ជាផ្លូវការហើយ ជាមួយតម្លៃ 79ដុល្លារប៉ុណ្ណោះ

យើងសង្កេតឃើញស្មាតហ្វូនជាច្រើនដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃនឹងតម្លៃមធ្យមតែវាមានគុណសម្បត្តិ លក្ខណៈពិសេសផ្សេងៗទៅតាមទឹកលុយរបស់វា។…

វៀតណាមមានគ្រោង​ខ្ចីបំណុលបន្ថែមជាង ៧៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២១-២០២៣

រដ្ឋាភិបាលវៀណាម មានផែនការនឹងខ្ចីថវិកាបន្ថែម ប្រមាណជាង ៧៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅអំឡុងឆ្នាំ២០២១-២០២៣ ដើម្បីបំពេញតម្រូវការមូលធន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ