ការនាំចេញអង្ករ

ការនាំចេញអង្ករកម្ពុជា ៤ខែ ដើមឆ្នាំនេះ កើនខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ


សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការសម្រេចបានការនាំចេញអង្ករប្រមាណជាង ៣០ ម៉ឺនតោន នៅរយៈពេល ៤ខែ ដំបូងក្នុងឆ្នាំ២០២០នេះ គឺជាតួលេខមួយខ្ពស់បំផុត សម្រាប់ការនាំចេញអង្ករ៤ខែដើមឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ តាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជា ៤ខែមកនេះ ការនាំចេញអង្ករកម្ពុជា កើនឡើង ៤១% ធៀបនឹង៤ខែដំបូងកាលពីឆ្នាំ២០១៩។
អង្កររបស់កម្ពុជា
ដោយ

ការកើនឡើង​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ត្រូវបានគេមើលឃើញថា គឺធ្វើឡើង​ស្របគ្នា​ទៅនឹង​និន្នាការ​ស្បៀង​អាហារពិភពលោក​កំពុង​មានការកើនឡើង​ នៅអំឡុងពេល​មាន​បញ្ហា​រីករាលដាល​នៃ​មេរោគកូវីដ-១៩។

បើតាម​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បរិមាណ​អង្ករ​ដែលបាន​នាំចេញ​រយៈពេល ៤ខែមកនេះ គឺ​មាន​ជាង​៤៨% នៃ​ការនាំចេញ​សរុប​កាលពីឆ្នាំ២០១៩។ ប្រទេសចិន នៅតែឈរ​ជាទីផ្សារ​នាំមុខគេ សម្រាប់​ការនាំចេញ​អង្កររ​របស់កម្ពុជា ដោយ​៤ខែមកនេះ ចិន​បានទិញអង្ករ​ពីកម្ពុជា​ជាង ​១២ម៉ឺនតោន ស្មើនឹង​ ៤១% នៃបរិមាណ​អង្ករនាំចេញ​​សរុប ខណៈដែល​សហគមន៍អឺរ៉ុប និងប្រទេស​អង់គ្លេស​មានចំណែក​ទីផ្សារ ៣២% ស្មើនឹង​បិរមាណ​អង្ករ​ជាង​៩ម៉ឺន ៧ពាន់តោន។ រីឯ ប្រទេស​នៅក្នុង​តំបន់អាស៊ាន មានចំណែក​ទីផ្សារ ១៣% ស្មើនឹង​បរិមាណអង្ករ ជាង ៣ម៉ឺន ៧ពាន់តោន និងបណ្ដាប្រទេស​ផ្សេងៗទៀត មានចំណែកទីផ្សារ ១៤% ស្មើនឹង​បរិមាណអង្ករ ៤ម៉ឺន ៣ពាន់តោន។

សហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​គូសបញ្ជាក់ថា បើទោះបីជា​នៅខែ​មេសា​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​ផ្អាក​ការ​ការនាំចេញ​អង្ករស មួយរយៈខ្លី​ដើម្បីធានាសន្ដិសុខ​ស្បៀង​អាហារ​សម្រាប់​ប្រជាជន​នៅអំឡុង​ពេល​មាន​បញ្ហាកូវីដ-១៩ ក៏ដោយ  ​ក៏ការនាំចេញអង្ករ​ក្រអូប​របស់កម្ពុជា នៅតែ​សម្រេច​​បានជាង ៦ម៉ឺន ៩ពាន់តោន ដែល​ផ្ដល់​នូវ​តម្លៃបន្ថែម​មួយ​យ៉ាង​ខ្ពស់​សម្រាប់​អាជីវករ និងអ្នករកស៊ី​នៅក្នុង​វិស័យ​ស្រូវអង្ករ​។

សូមបញ្ជាក់ថា បើតាម​​សហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់​បានបង្ហាញពីក្ដីរំពឹងខ្ពស់​ចំពោះការនាំចេញ​អង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថា អាចនឹងមានការកើនឡើងដល់ ៨០ម៉ឺនតោន ខណៈកាល​ពីឆ្នាំ២០១៩ សម្រេច​បានតែ​ប្រមាណ ៦២ម៉ឺនតោនប៉ុណ្ណោះ។ ការ​រំពឹង​ខ្ពស់បែបនេះ គឺដោយសារតែ​សហព័ន្ធ​មើលឃើញ​អំពីនិន្នាការ​នៃ​​តម្រូវការ​ស្បៀងអាហារ ពិសេស​អង្ករ​កំពុង​មានការកើនឡើង​ខ្លាំង ចំពេល​ដែលពិភពលោក​កំពុងតែ​ជួបបញ្ហា​លុកលុយ​ដោយសារ​​មេរោគ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវជាតិលេខ១១ ប្រវែងជិត១០០គីឡូម៉ែត្រ តម្លៃជិត ១០០ លានដុល្លារ នឹងសង់រួចរាល់ចុងឆ្នាំនេះ

ព័ត៌មាន
ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជា…

ថៃសម្រេចបើកជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញ ក្រោយពីបានបិទអស់មួយរយៈ

ព័ត៌មាន
ក្រោយពីបានបិទអស់មួយរយៈ នៅពេលនេះ ជើងហោះហើរអន្តរជាតិតាមអាកាសយានដ្ឋានអន្តរជាតិមួយចំនួន ក្នុងប្រទេសថៃ ត្រូវបានបើកដំណើរការឡើងវិញហើយ។ ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ