អាជ្ញាធរខេត្តបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង ត្រៀមផែនការជួយដល់ពលរដ្ឋរួចរាល់ហើយ ក្រោយថៃ ពង្រាយទ័ពតាមព្រំដែនជាប់ស្រុកសំពៅលូន


អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមផែនការជួយសម្រួលការធ្វើដំណើរ និងទីសុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅតាមបណ្ដាស្រុកជិតព្រំដែនថៃ រួចរាល់ហើយ។ ការត្រៀមផែនការនេះធ្វើឡើងក្រោយកងទ័ពឈ្លានពានថៃ បានដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាប់ជាមួយស្រុកសំពៅលូន ខេត្តបាត់ដំបង។ តែយ៉ាងណា គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា នេះ សកម្មភាពទូទៅនៅមានភាពស្ងប់ស្ងាត់ និងពុំទាន់មានអ្វីកើតឡើងនៅឡើយទេ។
អាជ្ញាធរខេត្តបាត់ដំបង
ដោយ

លោក សៀម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា នេះ ស្ថានភាពសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបាត់ដំបង ពុំទាន់មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ។ បើតាមអភិបាលរងខេត្តរូបនេះ មកដល់ពេលនេះ អាជ្ញាធរបានត្រៀមផែនការរួចរាល់ហើយក្នុងការជួយសម្រួលដល់ពលរដ្ឋ ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន និងការជួយសម្រួលដល់ពលរដ្ឋដែលបានធ្វើដំណើរចូលមកកម្ពុជាវិញ។

បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែកក្កដា ភាគីថៃ បានចាប់ផ្ដើមពង្រាយកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា វាជាថ្ងៃទី៤ហើយ ដែលកងទ័ពស្រេកឃ្លានសង្គ្រាមរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកប្រតិបត្តិការយោធាដ៏គឃ្លើន និងមិនគោរពច្បាប់អន្តរជាតិ របស់កងទ័ពថៃ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពមិនត្រឹមតែនៅព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល៕




អត្ថបទបន្ទាប់


តើការប្រលងបាក់ឌុបនៅខែក្រោយគួរលើកពេលឬយ៉ាងណា ក្រោយថៃ បន្តបើកការវាយប្រហារទាំងគឃ្លើនមកលើកម្ពុជា?

ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពជួរមុខកម្ពុជា និងថៃ នៅតំបន់ជម្លោះតាមព្រំដែន បានធ្វើឱ្យសាលារៀនចំនួន៦០០នៅក្នុងខេត្តមួយចំនួនតាមបណ្តោយព្រំដ…

តើការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចជាការបំបាក់មុខចិន នៅក្នុងតំបន់ ឬយ៉ាងណា?

ភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានឡើងតាំងពីយោធាថៃ បានលបចូលវាយឆ្មក់ធ្វើឱ្យយោធិនកម្ពុជាម្នាក់ពលីតាំងពីថ្ងៃទី២៨ ខែឧសភា ហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ