SME Clusters

ខ្សែចង្វាក់ផលិតកម្មនៅតំបន់ SME Clusters ទទួលការចាប់អារម្មណ៍ពីមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


តំបន់បណ្ដុំសហគ្រាសធុនតូច និង មធ្យម ឬហៅថា SME Clusters បង្កើតឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge គ្រុប និងស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំប្រមូលផ្ដុំរោងចក្រ សហគ្រាស លើទីតាំងគំរូ ស្ថិតនៅក្រុងតាខ្មៅ ក្បែររាជធានីភ្នំពេញ ខណៈទីតាំងនេះនឹងក្លាយជាទីកន្លែងប្រកបដោយសក្ដានុពលផ្នែកខ្សែច្រវាក់ផលិតកម្មដ៏សំខាន់សម្រាប់ផលិត និងនាំផលិតផលចេញទៅ បរទេស។
SME Clusters នឹងក្លាយជាទីកន្លែងប្រកបដោយសក្ដានុពលផ្នែកខ្សែច្រវាក់ផលិតកម្ម
ដោយ

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាត់ទុក​ដំណើរទស្សនកិច្ចស្វែងយល់នៅទីតាំងបណ្ដុំសហគ្រាសធុនតូច និងមធ្យមរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ថា ជាដំណើរដកស្រង់បទពិសោធន៍ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកជួយដល់ការអនុគ្រោះ ដើម្បីឲ្យមានភាពទាក់ទាញនិងលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងពិនិត្យលើករណីខ្វះចន្លោះមួយចំនួន ដើម្បីរដ្ឋាភិបាលមានផែនការជួយបន្តនាពេលអនាគត។

នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ដកស្រង់បទពិសោធន៍នេះ ឯកឧត្តម មាស សុខសេនសាន បានកោតសរសើរចំពោះផលិតផលដែលសម្រេចបានលើទីតាំង SME Clusters ហើយបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តជួយ ព្រមទាំងចូលរួមដោះស្រាយនូវបញ្ហាចន្លោះប្រហោងជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យបណ្ដុំសហគ្រាសធុនតូច និងមធ្យម មានដំណើរការកាន់តែល្អ។

សូមបញ្ជាក់ថា តំបន់បណ្តុំសហគ្រាសធុនតូច និង មធ្យម ដែលហៅថា SME Cluster មានប្រព័ន្ធអេកូឡូស៊ី ហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដូចជា៖ ទីធ្លាផលិតកម្ម/រោងចក្រសម្រាប់ SME, សម្ភារបរិក្ខារ, មជ្ឈមណ្ឌលឡូជីស្តិច និងសេវាឡូជីស្តិច, ទីតាំងសម្រាប់ជួលផ្សេងៗ, ទីតាំងសេវាកម្មអាជីវកម្មសម្រាប់ SME ច្រកចេញចូលតែមួយ, មជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍ ព្រមទាំងទទួលបានការលើកទឹកចិត្តពន្ធដា និងពន្ធគយ ផងដែរ៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាមេរិក ធ្លាក់ចូលក្នុងភាពចលាចល ក្រោយទម្លាក់លោក ម៉ាកាធី ពីកៅអីប្រធានសភា

ព័ត៌មាន
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋ ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក២៣៤ឆ្នាំ។ …

ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ

ព័ត៌មាន
ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់កាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ ក្នុងការទូទាត់ទំនិញផ្សេងៗតាម QR Code, ម៉ាស៊ីនឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ