រថយន្តអគ្គិសនី

តើឧស្សាហកម្មផលិតអាគុយ និងរថយន្តអគ្គិសនីក្នុងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែងឬយ៉ាងណា?


ឧស្សាហកម្មផលិតអាគុយ និងរថយន្តអគ្គិសនី (EV) ក្នុងពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែង ខណៈដែលប្រទេសចិន រឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលធ្វើឱ្យការផ្គត់ផ្គង់រ៉ែកម្រដ៏មានសារសំខាន់ធ្លាក់ចុះខ្លាំង។ ជាវិធានការ ប្រទេសនានា ដូចជាឥណ្ឌា សហរដ្ឋអាម៉េរិក និងជប៉ុន ជាដើម កំពុងស្វះស្វែងរកជម្រើសផ្គត់ផ្គង់ផ្សេងទៀតក្រៅពីមហាយក្សចិន ប៉ុន្តែកង្វះរ៉ែកម្រកំពុងជះផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មទៅហើយ។
រថយន្តអគ្គិសនី
ដោយ

នៅពេលប្រទេសចិន រឹតបន្តឹងការនាំចេញរ៉ែកម្រ ប្រទេសឥណ្ឌា កំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីធានាទទួលបាននូវការផ្គត់ផ្គង់ផ្ទាល់ខ្លួននូវរ៉ែកម្រសំខាន់ៗ។ រ៉ែកម្រទាំងនេះមានសារសំខាន់ណាស់សម្រាប់ការផលិតដូចជារថយន្តអគ្គិសនី ទួប៊ីនខ្យល់ និងគ្រឿងអេឡិចត្រូនិកជាដើម។ នៅក្នុងកិច្ចប្រជុំឥណ្ឌា-អាស៊ីកណ្តាល ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌា និងប្រទេសចំនួន៥ នៅអាស៊ីកណ្តាល បានព្រមព្រៀងធ្វើសហប្រតិបត្តិការលើការរុករករ៉ែកម្រ ដោយប្រទេសទាំងនេះ គ្រោងនឹងបង្កើតវេទិកាមួយក្នុងពេលឆាប់ៗ ដែលនេះបង្ហាញពីភាពបន្ទាន់ដែលត្រូវកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកគ្រប់គ្រងការផ្គត់ផ្គង់រ៉ែកម្រទូទាំងពិភពលោក។

ប្រទេសចិន កាលពីពេលថ្មីៗនេះបានដាក់ចេញច្បាប់រឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗដើម្បីយកប្រៀបលើគេ ស្របពេលពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងភាពតានតឹង។ ជាការឆ្លើយតប ប្រទេសដូចជាសហរដ្ឋអាម៉េរិក ជប៉ុន និងឥណ្ឌា ជាដើមកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗ។

តែពេលនេះឧស្សាហកម្មយានយន្តរបស់ប្រទេសឥណ្ឌា កំពុងទទួលរងផលប៉ះពាល់រួចទៅហើយ។ តួយ៉ាងក្រុមហ៊ុនដូចជា ក្រុមហ៊ុន Bajaj Auto និងក្រុមហ៊ុន TVS Motor ជាដើម បានព្រមានថា ការផលិតម៉ូតូអគ្គិសនី (e-scooter) អាចមានការយឺតយ៉ាវដោយសារការពន្យារពេលនៃការផ្គត់ផ្គង់រ៉ែកម្រពីសំណាក់ប្រទេសចិន ដែលធ្វើឱ្យមានការព្យាករថា ការលក់នៅក្នុងខែមិថុនា នេះអាចនឹងធ្លាក់ចុះ។

ស្របពេលប្រទេសចិន បានចំណាយពេលជាច្រើនឆ្នាំក្នុងការកសាងសមត្ថភាពគ្រប់គ្រងលើទីផ្សាររ៉ែកម្រ ពេលនេះ​ប្រទេសឥណ្ឌា កំពុងចាត់វិធានាការយ៉ាងរហ័ស ដើម្បីតាមឱ្យទាន់សភាពការណ៍ និងដើម្បីការពារឧស្សាហកម្មរបស់ខ្លួនពីផលប៉ះពាល់នៃការផ្គត់ផ្គង់រ៉ែកម្រនាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផលិតកម្មរ៉ែកម្ររបស់ក្រុមហ៊ុនចិន នៅឥណ្ឌូនេស៊ី កំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម

ខ្សែច្រវាក់ផលិតកម្មក្នុងឧស្សាហកម្មរ៉ែកម្រ ដែលកំពុងប្រតិបត្តិការដោយក្រុមហ៊ុនវិនិយោគរបស់ចិន នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ