វិស័យការបរទេស

តើប្រទេសតូចៗដូចកម្ពុជា គួរត្រៀមខ្លួន និងសម្របខ្លួនបែបណាខ្លះ ដើម្បីរស់រានក្នុងរបត់នយោបាយពិភពលោកដ៏គ្រោះថ្នាក់ដូចបច្ចុប្បន្ន?


សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងក្លាយជាគ្រោះរញ្ជួយដីនយោបាយ ដែលធ្វើឱ្យសណ្ដាប់ធ្នាប់ពិភពលោកប្រែប្រួលយ៉ាងខ្លាំង។ ស្របពេលសេដ្ឋកិច្ចសកល កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ស្រាប់ទៅហើយនោះ សំណួរសំខាន់ៗជាច្រើនត្រូវបានចោទឡើងថា តើជម្លោះនេះនឹងក្លាយជាការបែងចែកប្លុកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយថ្មី ដែលបំបែកពិភពលោកជាពីរដែរឬទេ? ហើយតើប្រទេសតូចៗដូចជាកម្ពុជា គួរត្រៀមខ្លួន និងសម្របខ្លួនបែបណា ដើម្បីរស់រានក្នុងព្យុះនយោបាយដ៏គ្រោះថ្នាក់នេះ?
វិស័យការបរទេស
ដោយ

ក្រុមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានសង្កេតឃើញថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានពង្រឹងលើការបែងចែកជាប្លុកធំៗចំនួន២ រួមមាន ទី១ប្លុ​កលោកខាងលិចដឹកនាំដោយសហរដ្ឋអាម៉េរិក និង អឺរ៉ុប និងប្លុកទី២ មានអ៊ីរ៉ង់ រុស្ស៊ី ចិន ដែលបានរួមគ្នាជាយុទ្ធសាស្រ្តដើម្បីគេចចេញពីឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា វិបត្តិនៅមជ្ឈិមបូព៌ានាពេលនេះនឹងបង្ខំឱ្យបណ្ដាប្រទេសដទៃទៀតរួមទាំងកម្ពុជា ផងដែរ ត្រូវគិតគូរពីតុល្យភាពដោយមិនត្រូវពឹងផ្អែកលើប្លុកណាមួយជាដាច់ខាត។ សម្រាប់លោកបណ្ឌិត គិន ភា នៅក្នុងស្ថានភាពដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំងនេះ គឺទាមទារឱ្យប្រទេសតូចៗដូចកម្ពុជា ប្រកាន់យកយុទ្ធសាស្រ្តម្ចាស់ការលើខ្លួនឯងតាមរយៈចំណុចគន្លឹះចំនួន៣ រួមមាន ត្រូវធ្វើការទូតពហុទិស និងមានភាពបទបែនខ្ពស់, ការពង្រឹងភាពធន់ផ្ទៃក្នុង និងការលើកកម្ពស់ច្បាប់អន្តរជាតិ។

​ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសញ្ញាចាប់ផ្ដើមនៃសង្រ្គាមលោកលើកទី៣។ សម្រាប់អ្នកជំនាញរូបនេះ សង្គ្រាមនេះនឹងក្លាយជាវិបត្តិដ៏មហន្តរាយ និងពិបាករកទីបញ្ចប់ដោយសារសាសនិកអ៊ិស្លាមមិនសប្បាយចិត្តចំពោះការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់នោះទេ ខណៈសង្គ្រាមនេះបានបង្ហាញពីការបែងចែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនេះ ប្រទេសដែលស្ថិតក្នុងក្រុមណាមួយ ឬនៅអព្យាក្រឹតត្រូវគិតគូរពីផែនការរបស់ពួកគេឡើងវិញ បើពុំដូច្នោះទេ ប្រទេសទាំងនោះនឹងស្ថិតក្នុងប្លុកភូមិសាស្ត្រនយោបាយ ដែលងាយរងគ្រោះ។

​គួររំលឹកថា តំបន់មជ្ឈិមបូព៌ា បានធ្លាក់ក្នុងស្ថានភាពអាសន្ន ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។ ភ្លើងសង្រ្គាមនេះ មិនត្រឹមតែបំផ្លាញជីវិតមនុស្សនោះទេ ថែមទាំងបាន និងកំពុងហែកហួរសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកឱ្យរាយប៉ាយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អិលអូអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផលិតផល«ឥណទានមាសកើនទ្រព្យ» ដំបូងគេនៅកម្ពុជា អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់មាសតម្កល់ដើម្បីទទួលបានកម្ចីរហូតដល់ ៧០% នៃតម្លៃមាស

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ប្រកាសដាក់ដំណើរការជាផ្លូវការនូវផលិតផល«ឥណទានមាសកើនទ្រព្យ» នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ដែលជាផលិត…

តើសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់សកល អាចធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានពួតដៃគ្នាវាយប្រហារយ៉ាងចាស់ដៃលើប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងស្ថិតនៅមាត់ជ្រោះនៃការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ