ក្រុមហ៊ុន Berkshire Hathaway

តម្លៃក្រុមហ៊ុន Berkshire Hathaway របស់កំពូលមហាសេដ្ឋី វ៉ារ៉េន ប៊ូហ្វេត ឡើងដល់១ទ្រីលានដុល្លារ


សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway របស់កំពូលមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) បានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់១ទ្រីលានដុល្លារ នៅក្នុងការជួញដូរកាលពីថ្ងៃពុធសប្តាហ៍នេះ។ កំណើនតម្លៃដ៏មហាសាលនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនមកលើក្រុមហ៊ុននេះ ដែលបានកកើតឡើងជិត៦ទស្សវត្សរ៍មួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Berkshire Hathaway
ដោយ

សន្ទស្សន៍តម្លៃហ៊ុនសរុបរបស់ក្រុមហ៊ុន ប៊ើកស៊ា ហត្ថាវ៉េ (Berkshire Hathaway) របស់លោក វ៉ារ៉េន ប៊ូហ្វេត ដែលមានមូលដ្ឋាននៅរដ្ឋ ណេប្រាស្កា បានស្ទុះឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ទៅ១ទ្រីលានដុល្លារ នៅពេលបើកការជួយដូរកាលពីថ្ងៃពុធ កន្លងទៅ។ ជាមួយនឹងសន្ទស្សន៍តម្លៃហ៊ុនដ៏មហាសាលនេះ បានធ្វើឲ្យក្រុមហ៊ុន Berkshire Hathaway ក្លាយជាក្រុមហ៊ុនបណ្តាក់ទុនកម្រិត A នៅទីផ្សារហ៊ុនពិភពលោក ដោយមួយហ៊ុនមានតម្លៃប្រមាណលើសពី៦៩ម៉ឺនដុល្លារ។

ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោក វ៉ារ៉េន ប៊ូហ្វេត ដែលមានអាយុ៩៤ឆ្នាំ ក្រុមហ៊ុន Berkshire Hathaway ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៥ កំពុងក្លាយជាក្រុមហ៊ុនវិនយោគលើអាជីវកម្មជាច្រើន រាប់ចាប់តាំងពីក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មដឹកជញ្ជូនផ្លូវដែក ក្រុមហ៊ុនគ្រប់គ្រងថាមពល និងក្រុមហ៊ុនជាច្រើនទៀត។

មូលហេតុដែលវិនិយោគិន ចាប់អារម្មណ៍ និងគាំទ្រ សេវាកម្មនានារបស់ក្រុមហ៊ុននេះ គឺបន្ទាប់ពីមានរបាយការណ៍មួយអះអាងថា នៅឆមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន Berkshire Hathaway ទទួលបានប្រាក់ចំណេញរហូតដល់ទៅជិត២៣ពាន់លានដុល្លារ ពោលគឺមានការកើនឡើង២៦% បើធៀបនឹងលទ្ធផលសម្រេចបានកាលពីឆ្នាំ២០២៣។

លោក ស្ទីវ ឆេក (Steve Check ) ប្រធានក្រុមហ៊ុន Check Capital Management នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានបណ្តាក់ទុនប្រមាណជា២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Berkshire Hathaway បាននិយាយថា លោក វ៉ារ៉េន ប៊ូហ្វេត បានសាងសង់អាណាចក្រវិនិយោគរបស់ Berkshire Hathaway តាមរបៀបដែលមានហានិភ័យទាប។

បច្ចុប្បន្នលោក វ៉ារ៉េន ប៊ូហ្វេត បានកាន់កាប់ផលប្រយោជន៍របស់ក្រុមហ៊ុន Berkshire Hathaway ត្រឹមតែ១៤% ប៉ុណ្ណោះ ក្រៅពីនេះលោកបានបរិច្ចាគ​ទៅអង្គការមនុស្សធម៌តាំងពីឆ្នាំ២០០៦ មកម្ល៉េះ តែទោះជាយ៉ាងណាទស្សនាវដ្តី Forbes បាននិយាយថា លោកនៅមានទ្រព្យសម្បត្តិរហូតដល់១៤៦ពាន់លានដុល្លារនៅក្នុងដៃ ដូច្នេះលោកស្ថិតនៅក្នុងលំដាប់ជាកំពូលអ្នកមានបំផុតទី៦របស់ពិភពលោក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិនបានផ្តល់កម្ចីដល់បណ្តាប្រទេសនៅអាហ្វ្រិកជាង១៨២ពាន់លានដុល្លារក្នុងរយៈពេលជាង២០ឆ្នាំ

ការសិក្សាឯករាជ្យមួយបានបង្ហាញថា ចិនបានបង្កើនការផ្តល់កម្ចីដល់បណ្ដាប្រទេសនៅតំបន់អាហ្វ្រិកដែលមានទំហំរហូតដល់ជាង៤ពាន់លានដុល្លារអាម៉េរិក កាលពី…

ធនាគារជាតិណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញជូនអតិថិជន២ដង ដោយរក្សាចំណាត់ថ្នាក់គុណភាពឥណទានដដែល

ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ