លោក បៃឌិន និងនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសសន្យារួបរួមគ្នាប្រឆាំងនឹងរុស្សី

លោក បៃឌិន និងលោកស្រី Liz Truss សច្ចាពួតដៃគ្នាប្រឆាំងនឹងរុស្សី និងដោះស្រាយបញ្ហាសេដ្ឋកិច្ច


ក្រោយពីការប្រកាសពីជ័យជំនះនៅក្នុងជួរគណបក្សអភិរក្សអង់គ្លេស ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន កាលពីថ្ងៃទី ៦ សីហា បានចេញសារអបអរសាទរទៅដលោកស្រី Liz Truss ដែលបានឡើងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ជំនួសលោកបូរីស ចនសុន។ ជាមួយគ្នានេះ មេដឹកនៃប្រទេសទាំងពីរ ក៏បានសច្ចានឹងបន្តរឹត«ចំណងមិត្តភាពពិសេស»រវាងគ្នាបន្ថែមទៀត បើទោះបីមានភាពរកាំរកូសនៅតំបន់អៀរឡង់ខាងជើងក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក បៃឌិន និងលោកស្រី Liz Truss សច្ចាពួតដៃគ្នាប្រឆាំងនឹងរុស្សី និងដោះស្រាយបញ្ហាសេដ្ឋកិច្ច
ដោយ

លោក បៃឌិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ លោកសង្ឃឹមមុតមាំថា ទំនាក់ទំនងពិសេសនៃប្រទេសអង់គ្លេស និងអាមេរិក លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាសកលនានា រួមទាំងការគាំទ្រឥតងាករេដល់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្សី នឹងមានភាពបោះជំហានទៅមុខកាន់តែប្រសើរ។

អ្វីដែលជា «ទំនាក់ទំនងពិសេស» រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនោះ បានវិវត្តមករកភាពល្អប្រសើរ និងរឹងមាំឡើងវិញហើយ ក្រោយពីមានការប៉ះទង្គិចគ្នានាពេលកន្លងទៅ ក្រោមអតីតរដ្ឋការរបស់លោក Donald Trump និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។

មែនទែនទៅ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍បាននឹងកំពុងពួតដៃគ្នាយ៉ាងរឹងមាំ ក្នុងការជួយដល់រដ្ឋាភិបាលទីក្រុងកៀវ ដើម្បីការទប់ទល់នឹងការឈ្លានពាសំណាក់រុស្សី ព្រមទាំងរាំងខ្ទប់ឥទ្ធិពលចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ក៏ប៉ុន្តែគេមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលមន្ត្រីអង់គ្លេសខ្លះមានបំណងប៉ះប៉ូវនូវភាពចលាចលផ្នែកសេដ្ឋកិច្ចក្រោយខ្លួនចេញពីសហភាពអឺរ៉ុបនោះ មិនទាន់បានក្លាយជាការពិតនៅឡើយទេ ក្រោមការដឹកនាំរបស់លោកចូ បៃឌិន។

ជាមួយគ្នានេះ ទាក់ទិនកិច្ចចរចារវាងអាមេររិក និងអង់គ្លេសលើបញ្ហាអៀរឡង់ខាងជើង លោក បៃឌិន មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននោះឡើយ ប៉ុន្ដែ លោកសង្ឃឹមថា លោកស្រី Truss នឹងមិនធ្វើឲ្យមានភាពតានជាថ្មីនៅអៀរឡង់ខាងជើងនោះឡើយ៕




អត្ថបទបន្ទាប់


លំនៅដ្ឋានតម្លៃសមរម្យជាង១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំមកនេះ

ក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋ លំនៅឋានតម្លៃសមរម្យជាង ១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ…

ការប្រមូលចំណូលថវិការដ្ឋសម្រេចបានជាង ៤ពាន់លានដុល្លារ នៅ៨ខែឆ្នាំ២០២២

នៅរយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបានប្រមាណជាង ៤ពាន់លានដុល្លារ ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ