សេដ្ឋកិច្ចចិន

ការស្ទង់មតិបានរកឃើញថា ឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិន កាន់តែទទួលបានការស្វាគមន៍


ក្រុមធនាគារខួរក្បាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានអះអាងថា ឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិន កាន់តែទទួលបានការស្វាគមន៍ពីប្រទេសតូចៗ និងកំពុងអភិវឌ្ឈន៍ ទោះបីជាប្រទេសធំៗដូចជាសហរដ្ឋអាម៉េរិក មើលឃើញចិន លើជ្រុងអវិជ្ជមានក៏ដោយ។ ការស្ទង់មតិដែលគេធ្វើនៅក្នុងប្រទេសចំនួន៣៥ បានរកឃើញថា ថៃមានទស្សនៈ វិជ្ជមាន ភាគច្រើនលើប្រទេសចិន បន្ទាប់មក គឺនីហ្សេរីយ៉ា កេនយ៉ា និងទុយនេស៊ី។
សេដ្ឋកិច្ចចិន
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Aljazeera បានឲ្យដឹងថា ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ត្រូវបានទទួលស្គាល់ស្ទើរគ្រប់ទីកន្លែងនៅជុំវិញពិភពលោក គ្រាន់តែថា តើវាត្រូវបានមើលក្នុងផ្លូវវិជ្ជមាន ឬអវិជ្ជមាន គឺអាស្រ័យទៅលើការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេស និងការយល់ឃើញខុសៗគ្នារបស់អ្នកដែលផ្តល់ចម្លើយនីមួយៗ។

ការស្ទង់មតិមួយដែលគេធ្វើនៅក្នុងប្រទេសចំនួន៣៥ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រជាជនដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដូចជាសហរដ្ឋអាម៉េ​រិក កាណាដា អូស្ត្រាលី និង ប្រទេសផ្សេងៗសរុប១៨ បានបង្ហាញទស្សនៈ មិនអំណោយផលចំពោះប្រទេសចិន​ជារួមជាមួយមធ្យមភាពវាយតម្លៃដល់ទៅ៧០%។

ផ្ទុយទៅវិញប្រជាជននៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមដូចជាប្រទេសថៃ កេនយ៉ា និងបង់ក្លាដែស និងប្រទេសផ្សេងៗសរុបដល់ទៅ១៧ប្រទេស មានពលរដ្ឋដល់ទៅ៥៦% មើលមកចិននៅក្នុងផ្លូវវិជ្ជមាន។ នៅក្នុងចំណោមប្រទេសទាំងនេះ អ្នកដែលមានទស្សនៈវិជ្ជមានបំផុត គឺប្រទេសថៃ ដែលមានពលរដ្ឋរហូតដល់ទៅ៨០% បានវាយតម្លៃវិជ្ជមានលើមហាយក្សចិន បន្ទាប់មកនីហ្សេរីយ៉ា ដែលមានអ្នកឆ្លើយ៧៥% កេនយ៉ា៧៣% ទុយនេស៊ី៦៨% និងសិង្ហបុរី៦៧%។

នៅសហរដ្ឋអាម៉េ​រិក ពលរដ្ឋចំនួន៧៦% បានបង្ហាញទស្សនៈអវិជ្ជមានចំពោះឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់មកអាល្លឺម៉ង់៦៩% បារាំង និងកាណាដា៦៨% ក្រៅពីនេះប្រទេស ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏មានភាគរយអវិជ្ជមានខ្ពស់ផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋសិង្ហបុរី និងម៉ាឡេស៊ី ក៏ជាប្រជាជាតិ ដែលមានប្រជាជនវាយតម្លៃវិជ្ជមានលើតួនាទី និងឥទ្ធិពលនៃសេដ្ឋកិច្ចរបស់ចិន ចាប់ពី៦៧%ផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


លោក ចូ បៃដិន អះអាងជាថ្មីថានឹងមិនបោះបង់បេក្ខភាព ទោះមានការរិះគន់ច្រើនលើជរាភាព

លោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា គ្មានអ្វីនឹងធ្វើឱ្យលោកពិចារណាឡើងវិញលើការសម្រេចចិត្តក្នុងការបន្តឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធា…

តើការខូចខាតដំណាំស្រូវដោយសារសត្វល្អិតចង្រៃរុយ ស មានស្ថានភាពបែបណាហើយមកទល់ពេលនេះ?

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា មកទល់ពេលនេះមានខេត្តចំនួន៥ហើយ ដែលរងការបំផ្លិចបំផ្លាញពីរុយ ស លើដំណាំស្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ