ដោយ
ខេមបូណូមីស
លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកមានការធ្លាក់ចុះជិត៣០ នៅក្នុងរយៈ៧ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីស្តារសេដ្ឋកិច្ច និងស្ថានការណ៍វិនិយោគនៅក្នុងប្រទេស រដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយ និងយន្តការជាបន្តបន្ទាប់ តែវិនិយោគិនបរទេសជាពិសេសអឺរ៉ុបនៅតែមានការស្ទាក់ស្ទើរ និងមានមន្ទិលចំពោះគោលនយោបាយ និងយន្តការទាំងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC ។