មហាសេដ្ឋី ប៊ីល ហ្កេត

កំពូលមហាសេដ្ឋី ប៊ីល ហ្កេត នឹងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើននៃ២០០ពាន់លានដុល្លារឱ្យប្រជាជននៅតំបន់អាហ្វ្រិក


កំពូលមហាសេដ្ឋី ប៊ីល ហ្កេត (Bill Gates) ស្ថាបនិកក្រុមហ៊ុន Microsoft នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់លោកចំនួន២០០ពាន់លានដុល្លារ ដើម្បីកែលម្អសេវាសុខភាព និងការអប់រំនៅជុំវិញពិភពលោក។ ប៉ុន្តែទ្រព្យសម្បត្តិភាគច្រើនរបស់លោក នឹងផ្ដល់ទៅឱ្យប្រជាជននៅតំបន់អាហ្វ្រិកនៅក្នុងរយៈពេល២០ឆ្នាំខាងមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
មហាសេដ្ឋី ប៊ីល ហ្កេត
ដោយ

កំពូលមហាសេដ្ឋីអាម៉េរិក លោក ប៊ីល ហ្កេត បានប្រកាសថា លោកនឹងបរិច្ចាគ៩៩%នៃទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក ដែលរំពឹងនឹងកើនដល់២០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៤៥ ជាពេលដែលមូលនិធិរបស់លោកទាំងអស់នេះគ្រោងបញ្ចប់ប្រតិបត្តិការ។ ស្ថាបនិកក្រុមហ៊ុន Microsoft វ័យ៦៩ឆ្នាំរូបនេះ បានអះអាងថា ទ្រព្យសម្បត្តិភាគច្រើនរបស់លោកនឹងចំណាយលើការកែលម្អសេវាសុខភាព និងការអប់រំនៅទ្វីបអាហ្វ្រិកក្នុងរយៈពេល២០ឆ្នាំខាងមុខ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសនៅទ្វីបអាហ្រ្វិក។ ទន្ទឹមនេះ លោក​ក៏បានជំរុញឱ្យអ្នកច្នៃប្រឌិតវ័យក្មេងនៅអាហ្វ្រិកឱ្យគិតពីរបៀបបង្កើតបញ្ញាសិប្បនិម្មិត (AI) ដើម្បីកែលម្អការថែទាំសុខភាពនៅក្នុងទ្វីបនេះផងដែរ។

ការប្រកាសរបស់មហាសេដ្ឋីរូបនេះធ្វើឡើងចំពេលរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកាត់ផ្ដាច់ជំនួយដល់តំបន់អាហ្វ្រិករួមទាំងកម្មវិធីមួយចំនួន ដើម្បីព្យាបាលអ្នកជំងឺអេដស៍ ដែលបង្កើនការព្រួយបារម្ភអំពីអនាគតនៃការគាំពារសុខាភិបាលនៅទ្វីបមួយនេះ។

លោក ប៊ីល ហ្កេត បានបញ្ជាក់ថា មូលនិធិរបស់លោកនេះនឹងផ្ដោតសំខាន់លើការគាំពារសុខាភិបាលនៅក្នុងទ្វីបនេះ ហើយនៅទីបញ្ចប់នៃរយៈពេល២០ឆ្នាំខាងមុននេះ មូលនិធិនេះនឹងត្រូវបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅត្រឹមពេលនោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើសមាជរដ្ឋសភា និងព្រឹទ្ធសភាអាចរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានក្លាយជាវេទិកាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកំពូលៗមកពីព្រឹទ្ធសភា រដ្ឋស…

មហាសេដ្ឋី Elon Musk ដាក់គោលដៅជំរុញតម្លៃក្រុមហ៊ុន xAI ដែលទើបបង្កើតថ្មីឱ្យឈានដល់ជាង១០០ពាន់លានដុល្លារ

ដោយមើលឃើញពីសក្ដានុពលដ៏ធំសម្បើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពូលមហាសេដ្ឋី Elon Musk ដែលកំពុងកាន់កាប់ក្រុមហ៊ុនធំៗជាច្រើនក្នុងដៃ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ