វ៉ាក់សាំងជំងឺអុតស្វា

ក្រុមហ៊ុនដាណឺម៉ាកមួយអះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពទប់ទល់ជំងឺអុតស្វាបាន៨៥%


ក្រុមហ៊ុន Bavarian Nordic របស់ប្រទេសដាណឺម៉ាក ដែលផលិតវ៉ាក់សាំង ជីនឺស (JYNNEOS) បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមួយប្រភេទនេះ អាចបង្ការការឆ្លងជំងឺអុតស្វាបានដល់ទៅ៨៥%ឯណោះ ខណៈប្រទេសមួយចំនួនបានបញ្ជាទិញវ៉ាក់សាំងនេះទុករួចហើយដែរ។នេះបើតាមរបាយការណ៍ចុងក្រោយពីមជ្ឈមណ្ឌលសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺនៅតំបន់អឺរ៉ុប (CDC)។
ក្រុមហ៊ុនរបស់ប្រទេសដាណឺម៉ាកមួយថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពទប់ទល់ជំងឺអុតស្វា

ការលើកឡើងពីប្រសិទ្ធភាពវ៉ាក់សាំងជំងឺអុតស្វានេះ ធ្វើឡើងនៅគ្រាដែលចំនួនករណីឆ្លងជំងឺអុតស្វាជាសកលបានកើនឡើងដល់ជាង២០០នាក់ហើយ និងរាលដាលដល់ប្រជាជាង២០ហើយ នៅទូទាំងពិភពលោកបើកគិតត្រឹមថ្ងៃទី២៦ ខែឧសភា។

ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានឱ្យដឹងថា វ៉ាក់សាំងឈ្មោះ ជីននឹស (Jynneos) ត្រូវបានធ្វើតេស ដោយរកឃើញថា មានប្រសិទ្ធភាពការពារជំងឺអុតស្វា បានប្រហែល ៨៥% ហើយក្រុមហ៊ុន Bavarian Nordic ដែលជាអ្នកផលិតវ៉ាក់សាំងនេះបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងនេះលើកដំបូងជាមួយប្រទេសមួយចំនួនរួចហើយ និងកំពុងពិភាក្សាជាមួយប្រទេសមួយចំនួនទៀតដែលចង់ទិញវ៉ាក់សាំងនេះផងដែរ។

ប្រទេសអេស្បាញ ចក្រភពអង់គ្លេស និងកាណាដាដែលនៅសប្ដាហ៍បានបញ្ជាក់ពីករណីឆ្លងជំងឺនេះសរុបចំនួន ១៦ នាក់បន្ថែមទៀតនោះ ក៏កំពុងតែស្នើសុំទិញវ៉ាក់សាំងនេះផងដែរ។

គិតមកត្រឹមថ្ងៃទី ២៦ឧសភា ករណីជំងឺអុតស្វាបានកើនដល់ចំនួន ២២៦ ករណីហើយនៅទូទាំងពិភពលោក។

លោកស្រី ស៊ូសាន ហូបឃីន (Susan Hopkins) ជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ទីភ្នាក់ងារសន្តិសុខសុខាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើនរណាម្នាក់សង្ស័យថា ពួកគេអាចមានកន្ទួល ឬដំបៅនៅលើផ្នែកណាមួយនៃរាងកាយរបស់ពួកគេជាពិសេសប្រសិនបើពួកគេទើបតែមានដៃគូរួមភេទថ្មីតែម្ដង គឺពួកគេគួរតែដាក់កម្រិត ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ និងទាក់ទងសេវាសុខភាពផ្លូវភេទក្នុងតំបន់របស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងសហភាពអឺរ៉ុប ប្រទេសចំនួន ១២ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វានេះ យ៉ាងហោចណាស់ក៏មានមួយករណីដែរ ហើយប្រទេសដែលមានចំនួនឆ្លងសរុបច្រើនជាងគេបំផុតមកដល់ពេលនេះ គឺអេស្ប៉ាញដែលមាន ៥១នាក់ បន្ទាប់មកគឺព័រទុយហ្គាល់ដែលមាន ៣៧ នាក់។

រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ណាមួយនៅក្នុងចំណោមករណីឆ្លងទាំងនេះនៅអឺរ៉ុបនោះទេ ហើយការឆ្លងជំងឺនេះទៀតសោតក៏មានសភាពស្រាលផងដែរប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកមិនបានធ្វេសប្រហែសចំពោះជំងឺនេះទេព្រោះសំណាកកាន់តែច្រើនឡើងៗត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីរកមេរោគនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងស៊ាងហៃ ត្រៀមបើកឡើងវិញក្រោយការរាំងខ្ទប់ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែស្ថិតក្នុងស្ថានភាពអាប់អួ

ព័ត៌មាន
ទីក្រុងសៀងហៃ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំមួយរបស់ប្រទេសចិន ដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីត១៩ បានបង្ហាញផែនការបើកទីក្រុងឡើងវិញ ដើម្បីឆ្ពោ…

បុរសខ្លាំងរុស្ស៊ីលោកពូទីន សប្បាយចិត្តពេលឃើញក្រុមហ៊ុនធំៗរបស់លោកខាងលិចដកខ្លួនចេញពីប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករីករាយដែលក្រុមហ៊ុនបរទេសមួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ