រូបិយប័ណ្ណឌីជីថល

ទំហំទីផ្សាររបស់ Bitcoin កើនលើស១ទ្រីលានដុល្លារអាម៉េរិកគួរឱ្យភ្ញាក់ផ្អើល ក្រោយវិលត្រលប់មកកាន់ទីផ្សារវិញ


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោកបានវិលត្រលប់មកកាន់ទីផ្សារវិញលើកនេះ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមូលធនទីផ្សាររបស់ Bitcoin បានកើនលើស១ទ្រីលានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
រូបិយប័ណ្ណឌីជីថល
ដោយ

តម្លៃរបស់ Bitcoin ដែលជារូបិយប័ណ្ណជីឌីថលដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោកបានកើនឡើង៣ដងឈានដល់៥ម៉ឺន២ពាន់ដុល្លារអាម៉េរិកក្នុង១ Bitcoin ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំ២០២២ គឺជាឆ្នាំដែលវិស័យគ្រីបតូបានដាំក្បាលចុះខ្លាំង ក្រោយក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូ FTX បានដួលរលំ ដែលបានបង្កវិបត្តិសាច់ប្រាក់ងាយស្រួលនៅតាមក្រុមហ៊ុនគ្រីបតូតូចៗមួយចំនួន។

ហើយបន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃវិញស្រឺតៗក្នុងឆ្នាំ២០២៣ អ្នកវិនិយោគលើវិស័យគ្រីបតូបានត្រលប់មកទីផ្សារវិញកាន់តែច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានជំរុញឱ្យមូលធនទីផ្សារ (Market Cap) របស់ Bitcoin កើនឡើងលើស១ទ្រីលានដុល្លារអាម៉េរិក ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ មក។ នេះបើយោងតាមទីន្នន័យពី CoinMarketCap ជាវេបសាយដែលផ្ដល់ព័ត៌មាន និងទិន្នន័យដូចជាតម្លៃ ទំហំនៃការជួញដូរ និងមូលធនទីផ្សាររបស់គ្រីបតូ។

យោងតាមវេបសាយនេះបានឱ្យដឹងថា ផ្ទុយពីរូបិយប័ណ្ណទូទៅធម្មតា ការផ្គត់ផ្គង់រូបិយប័ណ្ណឌីជីល Bitcoin នៅមានកម្រិតនៅឡើយ ហើយត្រូវបានរំពឹងថា នឹងកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ២០៤០។ រំហូរប្រាក់វិនិយោគលើ Bitcoin បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយសហរដ្ឋអាម៉េរិក បានអនុម័តមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF កាលពីពេលថ្មីៗកន្លងទៅ ដែលធ្វើឱ្យអ្នកវិនិយោគរាយកាន់តែងាយស្រួលដាក់ប្រាក់វិនិយោគលើ Bitcoin។ តម្លៃរបស់ Bitcoin បានកើនឡើងខ្លាំងជិត១៣% ចាប់តាំងពីថ្ងៃទី១០ ខែមករា ដើមឆ្នាំ២០២៤ នេះ ជាពេលដែលនិយ័តករអាម៉េរិក បានផ្តល់ភ្លើងខៀវដល់បណ្ដាក្រុមហ៊ុនវិនិយោគ ដែលមានបំណងផ្តល់មូលនិធិបែបនេះ។

ទោះជាយ៉ាងណា ការហក់ឡើងថ្លៃដល់៥ម៉ឺន២ពាន់ដុល្លារអាម៉េរិកក្នុង១ Bitcoin នេះ គឺនៅទាបឆ្ងាយនៅឡើយ បើធៀបនឹងតម្លៃកំណត់ត្រា៦ម៉ឺន៩ពាន់ក្នុង១ Bitcoin កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មគ្រីបតូបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះថា Bitcoin នឹងបន្តហក់ឡើងថ្លៃបន្ថែមទៀត ហើយអាចនឹងហក់ឡើងថ្លៃលើសតម្លៃកំណត់ត្រា៦ម៉ឺន៩ពាន់ក្នុង១ Bitcoin ថែមទៀតផង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃយ៉ាងខ្លាំង ខណៈប្រាក់ស្ទីលីងរបស់អង់គ្លេសកំពុងខំប្រឹងរក្សាកំណើនរបស់ខ្លួន

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលជាការធ្លាក់ចុះតាមពីក្រោយនៃការធ្លាក់ចុះជាសកលនៃទិន្នផលបណ្ណ…

អ្នកវិភាគថា បើលោក ត្រាំ ឈ្នះឆ្នោត ក្រៅពីចិន អឺរ៉ុប និងជប៉ុនក៏អាចជាគោលដៅរបស់អាម៉េរិក

ព័ត៌មាន
ស្របពេលលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក កំពុងបន្តសកម្មភាពខិតខំប្រឹងប្រែង ដើម្បីត្រឡប់មកសេតវិមានម្តងទៀតនៅក្នុងអាណត្តិទី២ នៅក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ