លោក ដូណាល់ ត្រាំ

អ្នកវិភាគថា បើលោក ត្រាំ ឈ្នះឆ្នោត ក្រៅពីចិន អឺរ៉ុប និងជប៉ុនក៏អាចជាគោលដៅរបស់អាម៉េរិក


ស្របពេលលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក កំពុងបន្តសកម្មភាពខិតខំប្រឹងប្រែង ដើម្បីត្រឡប់មកសេតវិមានម្តងទៀតនៅក្នុងអាណត្តិទី២ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ ក្រុមអ្នកវិភាគមួយចំនួនបានដាក់ការព្រួយបារម្ភថា សម្ពាធសេដ្ឋកិច្ចនឹងមិនមែនកើតឡើងតែជាមួយចិននោះទេ សូម្បីតែជាមួយសម្ព័ន្ធមិត្តដូចជាអឺរ៉ុប និងជប៉ុន ក៏ទំនងជាគោលដៅរបស់លោក ដូណាល់ ត្រាំ ផងដែរ។
លោក ដូណាល់ ត្រាំ
ដោយ

ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក​ពិតជាអាចវិលមកកាន់សេតវិមាន បន្ទាប់ពីការបោះឆ្នោតនៅអំឡុងខែវិច្ឆិកា មែននោះ សហរដ្ឋអាម៉េ​រិកទំនងជានឹងដំឡើងពន្ធលើប្រទេសចិនជាពីរជំហានបន្ថែមទៀត ហើយជប៉ុន និងសហភាពអឺរ៉ុប ក៏ទំនងជាគេចមិនផុតពីកណ្តាប់ដៃរបស់ អ្នកនយោបាយអាម៉េ​រិករូបនេះដែរ។ បើតាមអ្នកវិភាគ លោក ត្រាំ អាចនឹងគំរាមកំហែងជប៉ុន និងអឺរ៉ុបជាមួយនឹងការដំឡើងពន្ធខ្ពស់ ដើម្បីបង្ខំឱ្យពួកគេបើកទីផ្សារបន្ថែមទៀតចំពោះផលិតផលអាម៉េ​រិក។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីដើមខែកុម្ភៈ ថា លោកកំពុងថ្លឹងថ្លែងកាតព្វកិច្ចលើសពី៦០% ផ្តោតលើប្រទេសចិន ដូច្នេះលោកអាចនឹងប្រើប្រាស់បទប្បញ្ញត្តិផ្លូវច្បាប់ចំនួនពីរ ដែលលោកបានប្រើក្នុងអំឡុងពេលធ្វើជាប្រធានាធិបតី ពោលគឺច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋបាលអាម៉េ​រិករឹតបន្តឹងបញ្ហាពន្ធលើប្រទេសដែលត្រូវបានគេមើលឃើញថា មានការចូលរួមក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងចំណុច ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាច​ដាក់កម្រិតពាណិជ្ជកម្មលើមូលដ្ឋានសន្តិសុខជាតិ។

លោក ដូណាល់ ត្រាំ បាននិយាយថ្មីៗនេះថា លោកនឹងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីលុបបំបាត់ទាំងស្រុងនូវការពឹងផ្អែកលើប្រទេសចិនគ្រប់វិស័យដែលសំខាន់ៗ។ ក្នុងនោះការដំឡើងពន្ធគយ ទំនងជានឹងកំណត់គោលដៅលើឧបករណ៍បន្ទះឈីប និងគ្រឿងអេឡិចត្រូនិក ដែក និងឱសថ ដែលជាផលិតផលដែលលោក ត្រាំ មានគោលបំណងកាត់បន្ថយការនាំចូលពីប្រទេសចិនបន្តិចម្តងៗមកនៅត្រឹមសូន្យក្នុងរយៈពេល៤ឆ្នាំ។ ផ្នែកទីពីរនៃផែនការ គឺការដកហូតឋានៈពាណិជ្ជកម្មពីប្រទេសចិន ហើយនៅក្រោយការដកសិទ្ធិនោះ សហរដ្ឋអាម៉េ​រិកនឹងផ្តល់ឱ្យប្រទេសនេះនូវអត្ថប្រយោជន៍ពាណិជ្ជកម្មដូចគ្នាទៅនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួននៅក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក​។

ពាក់ព័ន្ធនឹងចំណុចនេះ អតីតតំណាងពាណិជ្ជកម្មអាម៉េ​រិក លោក រ៉ូបឺត ឡាយឌីហ្ស័រ ( Robert Lighthizer) ដែលបានចូលរួមក្នុងការតាក់តែង និងរៀបចំយុទ្ធនាការរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីខែសីហាថា ចិននឹងត្រូវបានដំឡើងពន្ធដល់កម្រិតមួយ ដែលនឹងធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំទីផ្សាររបស់ Bitcoin កើនលើស១ទ្រីលានដុល្លារអាម៉េរិកគួរឱ្យភ្ញាក់ផ្អើល ក្រោយវិលត្រលប់មកកាន់ទីផ្សារវិញ

ព័ត៌មាន
Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោកបានវិលត្រលប់មកកាន់ទីផ្សារវិញលើកនេះ ដោយបង្កការភ្ញាក់ផ្អើលយ…

កំណើនភ្ញៀវទេសចរចិនចេញក្រៅប្រទេស កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសពឹងផ្អែកលើទេសចរណ៍

ព័ត៌មាន
ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេសនៅទូទាំងអាស៊ីនៅអំឡុងពេលសម្រាកក្នុងពិធីបុណ្យចូលឆ្នាំចិនកន្លងទៅជាថ្មីៗ។ បើយោងតាមកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ