បញ្ហាជម្លោះព្រំដែន

បញ្ហាជម្លោះព្រំដែនកំពុងធ្វើឱ្យទីផ្សារផលិតផលភេសជ្ជៈ ដែលមានតម្លៃ៣ពាន់លានដុល្លាររបស់ថៃរងការរង្គោះរង្គើ


ទីផ្សារផលិតផលភេសជ្ជៈរបស់ប្រទេសថៃដែលមានតម្លៃជាង៣ពាន់លានដុល្លារកំពុងរងការរង្គោះរង្គើដោយសារបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា បញ្ហាអាកាសធាតុ និងបញ្ហាមួយចំនួនទៀត។ ផលិតផលភេសជ្ជៈរបស់ថៃភាគច្រើនពឹងផ្អែកខ្លាំងលើទីផ្សារកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
បញ្ហាជម្លោះព្រំដែន
ដោយ

បញ្ហាជម្លោះឈ្លានពានរបស់យោធាថៃមកលើដែនអធិតេយ្យភាពរបស់កម្ពុជាកំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារភេសជ្ជៈរបស់ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារយ៉ាងដំណំ ក្រោយជម្លោះនេះបានរុញច្រានឱ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន។ បញ្ហាអាកាសធាតុ ក៏កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនផលិតភេសជ្ជៈរបស់ថៃក្នុងការបង្កើតការលក់ និងប្រាក់ចំណូលផងដែរ។

ទីផ្សារភេសជ្ជៈ ដែលពឹងផ្អែកខ្លាំងលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមរបស់ថៃ ក៏កំពុងជួបការលំបាកដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលអត្រាប្តូរប្រាក់ និងការប្រកួតប្រជែងពីប្រទេសនានាផងដែរ។

ជាក់ស្តែងក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ថៃ Sappe PCL ទទួលបានប្រាក់ចំណូលប្រមាណជាង៤២លានដុល្លារប៉ុណ្ណោះពីការលក់ភេសជ្ជៈរបស់ខ្លួន ធ្លាក់ចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីក្រុមហ៊ុននេះ ក្រុមហ៊ុនផ្សេងៗដូចជាក្រុមហ៊ុន Zeppe, Malee និងក្រុមហ៊ុនផលិតទឹកដូងកំប៉ុងជាដើម ក៏បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលផងដែរ។

បញ្ហាជម្លោះឈ្លានពានរបស់យោធាថៃមកលើដែនអធិតេយ្យភាពរបស់កម្ពុជាកំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារភេសជ្ជៈរបស់ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារយ៉ាងដំណំ ក្រោយជម្លោះនេះបានរុញច្រានឱ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន។ បញ្ហាអាកាសធាតុ ក៏កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនផលិតភេសជ្ជៈរបស់ថៃក្នុងការបង្កើតការលក់ និងប្រាក់ចំណូលផងដែរ។ មួយក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បីល្បាញ Carabao Group បានធ្លាក់ចុះប្រាក់ចំណេញរហូតដល់ទៅ២០% ក្រោយទទួលបានត្រឹម៧៦លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ស្របពេលដែលការលក់នៅទីផ្សារអន្តរជាតិដូចជានៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមធ្លាក់ចុះដល់ទៅ៤២%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងស្ថាប័នពាក់ព័ន្ធកំពុងស្វែងរកយុត្តិធម៌ជូនយុវតី ដែលត្រូវបានក្រុមទាហានថៃរំលោភបូកយ៉ាងព្រៃផ្សៃ

យុវតីខ្មែរ១រូប ដែលជាពលករចំណាកស្រុកបានរងការរំលោភបូកពីក្រុមទាហានថៃឈុតខ្មៅរបស់ថៃចំនួន៧នាក់ ក្នុងអំឡុងពេលនាងធ្វើដំណើរចាកចេញពីប្រទេសថៃត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ