Advertisement
បងធំទី២ នៃ​របប​ខ្មែរក្រហម ស្លាប់ហើយ!

មេ​មនោគម​​វិជ្ជា​ខ្មែក្រហម លោក នួន ជា បាន​ស្លាប់​ហើយ ក្នុង​វ័យ​៩៣​ឆ្នាំ


លោក នួន ជា ដែល​ជា​មេ​មនោគម​​វិជ្ជា​របស់​របប​ខ្មែរ​ក្រហម បាន​ស្លាប់ហើយ​ នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៩នេះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​វ័យ​៩៣​ឆ្នាំ។
លោក នួន ជា ត្រូវគេស្គាល់ថា ជាមេមនោគមវិជ្ជានៃ​របប​ខ្មែរ​ក្រហម បានស្លាប់ហើយ នៅថ្ងៃទី៤ សីហា ២០១៩នេះ។ រូបថត​ឯកសារ នៃសាលាក្ដី​ខ្មែរក្រហម
ដោយ
Advertisement

លោក នេត្រ ភក្រ្តា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​និយាយ​បា្រប់​អ្នក​សារព័ត៌មាន​តាម​តេឡេក្រាម ដូច្នេះ​ថា ៖ «យើង​អាច​បញ្ជាក់​បាន​ថា ជន​ជាប់​ចោទ នួន ជា អាយុ ៩៣​ឆ្នាំ បាន​ទទួល​មរណភាព​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។»

លោក នេត្រ ភក្រ្តា បាន​និយាយ​បន្ថែម​ថា លោក នួន ជា ដែល​ជា​អនុលេខាបក្ស​កុម្មុយនីស្ត​កម្ពុជា ត្រូវ​បាន​គេ​ដឹក​ពី​មន្ទីរ​ឃុំឃាំង​សាលាក្តី​ខ្មែរ​ក្រហម មក​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត តាំងពី​ថ្ងៃ​ទី២ ខែ​កក្កដា មក​ម្ល៉េះ។

លោក នេត្រ ភក្ត្រា បន្ត​ដូច្នេះ​ថា ៖ «ក្រុម​គ្រួសារ​របស់ នួន ជា ត្រូវ​បាន​គេ​ជូន​ដំណឹង​រួច​ហើយ។» 

លោក នួន ជា កើត​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ខេត្ត​បាត់ដំបង ហើយ​ក៏​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​ប្រជាជន​កម្ពុជា​ប្រជាធិបតេយ្យ។

Advertisement

លោក នួន ជា ត្រូវ​បាន​ចាប់​ខ្លួ​ន​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧ ដើម្បី​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​តុលាការ​កូនកាត់​ដែល​មាន​សមាសភាព​តំណាង​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក នួន ជា ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង ០០២/០១ នៅ​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៤។

នៅថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨ លោក នួន ជា ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ក្នុង​សំណុំ​រឿង ០០២/០២ ដោយ​រួម​មានទាំង លោក ខៀវ សំផន ដែល​ជា​ប្រមុខ​រដ្ឋ​របស់​ខ្មែរក្រហម ផង​ដែរ។

បច្ចុប្បន្ន​នេះ នៅ​សល់​​តែ​លោក ខៀវ សំផន និង​លោក​ កាំង ហ្គេកអ៊ាវ ហៅ ឌុច ប៉ុណ្ណោះ ដែល​កំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕




អត្ថបទបន្ទាប់


ផ្សារ​ទំនើប PH Diamond Place គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ!

ព័ត៌មាន
ផ្សារ​ទំនើប​​ស្តង់ដារ​អន្តរជាតិ PH Diamond Place ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​៦​ហិកតា ស្ថិត​នៅ​ក្នុង​គម្រោង​បុរី​ប៉េងហួត ដឹ...

ពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ពាក់កណ្ដាល ឆ្នាំ២០១៩ នៅតែខ្លាំង ទោះបីរលកនយោបាយកំពុងឡើងកម្ដៅ

ព័ត៌មាន
មួយរយៈចុងក្រោយនេះ រលកទំនាក់ទំនងផ្នែកនយោបាយរវាងកម្ពុជា និងអាមេរិក ត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ហាក់មិនសូវជាមានភាពល្អូកល្អិនប៉ុន្ម...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ