ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង ជូនអតិថិជនដែលបានគាំទ្រ។ ពិធីនេះមានវត្តមានចូលរួម ពីសំណាក់ លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីសំណាក់អតិថិជនចាស់ និងអតិថិជនថ្មី ជាច្រើនទៀត។
បុរីខេមរភូមិគំរោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២(ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។
លោក សោម វឌ្ឍនៈ ស្ថាបនិក បុរី ខេមរភូមិ បាថ្លែងថា កាលដែលលោក ជ្រើសរើស តំបន់ ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឃន៍សំណង់លំនៅដ្ឋាន បុរីខេមរភូមិ ទាំងគំរោងទី១ ដែលទទួលបានជោគជ័យ ស្ទើ១០០% និងគំរោងទី២ ដែលបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាថ្ងៃនេះ គឺស្រ ប តាម ទស្សនរបស់លោកតាវណ្ណ ម៉ូលីវណ្ណ បិតា ស្ថាបត្យករ កម្ពុជា ដែលបាន ផ្ដាំថា ការអភិវឌ្ឍ ត្រូវតែបែរ ទៅទិសខាង ត្បូង។ លោកថា គម្រោង១បានបើកលក់ កាលពីឆ្នាំមុន គឺចំពេលដែល កម្ពុជា កំពុង មាន ការ ឆ្លង រាល ដាល នៃកូវីដ ១៩ខ្លាំង និងមានការ បិទខ្ទប់តំបន់មួយចំនួន នៅភ្នំពេញ ផងដែរ ។ ប៉ុន្តែ វាមិនមែនជា ឧបសគ្គ ដល់ ការ អភិវឌ្ឍ របស់យើ ងនោះទេ ដោយក្នុងពេលដែលយើងបើកលក់ និងបើកការដ្ឋានសាងសង់ មាន ប្រជាពលរដ្ឋ ជា ច្រើន បានមកសួរ នាំព័ត៌មាន និងទិញផ្ទះពីក្រុមហ៊ុន របស់យើង ដោយគិតម កដ ល់ ពេល នេះ បុរីខេមរភូមិ លក់ បាន ជាង ៩០ភាគរយ ហើយ ទើបយើង បន្ត បើក លក់ គម្រោងទី២និង បន្ត ការអភិវឌ្ឍ ទាំង គម្រោងទី១ និងទី២ ដើម្បី ឱ្យ បញ្ចប់ តាមផែនការ និងប្រគល់ផ្ទះជូនអតិថិជន ។
លោកស្រី សុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានអោយដឹងថា គំរោងទី២ របស់បុរីខេមរភូមិ ដែលបានសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដី ជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញ ជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែ កក្កដា ឆ្នាំ២០២២ តទៅ។ បើតាមការបញ្ជាក់ របស់លោកស្រី សុខបូរី សំរាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សំរាប់ គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៊ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសំរាប់អតិថិជន ក្នុងនោះ ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម(Shophouse) មានទំហំដី ៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ 2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតំលៃ ចាប់ពី 85,800$ ទ្បើងទៅ។ ទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ១០ម៉ែត្រ,មាន៤បន្ទប់គេង,និងបន្ទប់ទឹក៥,មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 79,800$។ និងទី៣ ជាប្រភេទវីទ្បាទោល ឬ(Single Villa)មានទំហំដី ១០ម៉ែត្រ គុណ ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ មានចំនួន ៦បន្ទប់គេង និងមាន បន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 138,888$។ តំលៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។ បើតាមលោកស្រី សុខបុរី អ្វីដែលកាន់តែពិសេស សំរាប់គំរោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបងផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឪកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត។
នៅក្នុងឱកាសនោះដែរ លោកស្រី សុខបុរី ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនចាស់ និងក៏ដូចជាអតិថិជនថ្មី ដែលបានគាំទ្រ និងជឿជាក់មកលើ បុរីខេមរភូមិ ជាក់ស្តែងគំរោងទី១ គឺលក់ដាច់អស់៩៥% ហើយសង្ឈឹមថា គំរោងទី២នេះ និងទទួលលបានភាពជោគជ័យ និងមានការគាំទ្រ និង មានទំនុកចិត្ត ពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។ សូមជំរាបថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕