អាមេរិក​បញ្ជាក់ថា គ្មានអ្នកណា​ម្នាក់​នៅលើ​នាវា Westerdam មាន​ផ្ទុក Covid-19ទេ!

អាមេរិកបញ្ជាក់ថា ស្ត្រីអាមេរិកាំង​ពីនាវា Westerdam "តាំងពីដើមមក គ្មានផ្ទុក Covid-19ទេ"


មជ្ឈមណ្ឌលប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) នៅយប់ថ្ងៃសុក្រ (ទី២១ កុម្ភៈ ២០២០) នេះ បាន​ប្រាប់​សារព័ត៌មាន USA Today របស់​អាមេរិក ថា ស្ត្រី​អាមេរិកាំង​វ័យ ៨៣ឆ្នាំ​ម្នាក់ ដែល​ជាអ្នកដំណើរម្នាក់របស់​នាវា Westerdam ដែល​បាន​ត្រូវ​គេ​និយាយថា ធ្វើតេស្ត​រកឃើញ​ផ្ទុក​មេរោគ​កូរ៉ូណា (Covid-19) នៅពេល​ស្ត្រី​រូបនេះ​បាន​ចាកចេញពី​ប្រទេស​កម្ពុជា ទៅដល់​ប្រទេស​ម៉ាឡេស៊ី "គឺ​តាំងពីដើមមក គ្មាន​ផ្ទុក​ Covid-19ទេ។ នេះ​បើ​តាម​ការ​ដឹង​របស់យើង"។
ដោយ
នាវាទេសចរណ៍ Westerdam របស់​ក្រុមហ៊ុន​ Holland America ​បាន​ចូលចត​នៅ​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ២០២០ ដោយ​ផ្ទុក​អ្នកដំណើរ និង​សមាជិក​នាវិកជាង ២ពាន់នាក់។ រូបភាពពី twitter ទូត​អាមេរិក

មន្ត្រីអ្នកនាំពាក្យ​ CDC របស់​អាមេរិក លោក Richard Quartarone បាន​និយាយ​ប្រាប់​កាសែត USA Today ដូច្នេះថា "ខ្ញុំ​បាន​បញ្ជាក់ថា អ្នកដំណើរទាំងអស់​បានត្រូវ​ធ្វើតេស្ត​គ្រប់គ្នា ហើយ​ពួកគេ​មាន​លទ្ធផល​អវិជ្ជមាន ពោលគឺ​គ្មាន​ផ្ទុក Covid-19 ទេ រួមទាំង​មនុស្ស​ម្នាក់​ដែល​ពីមុន​ត្រូវគេធ្វើតេស្ត​រកឃើញថាមានផ្ទុក ផង​ដែរ"។ 

លោក​អ្នកនាំ​ពាក្យ​បន្ថែម​ទៀត​ថា ស្ត្រីអាមេរិកាំង​ដែលកំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ "អាច​នឹង​មាន​ជំងឺ​ផ្លូវ​ដង្ហើម ប៉ុន្តែ នោះ​មិនមែនជា Covid-19 ទេ"។ 

ការបញ្ជាក់របស់អាមេរិក​នេះ បានគាំទ្រ​ដល់​មន្ទិលសង្ស័យ​របស់​កម្ពុជា ដែល​បាន​ដាក់​ទៅ​លើ​លទ្ធផល​តេស្ត​ដំបូងៗ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ប្រកាសថា ស្ត្រីអាមេរិកាំង​ដែលចុះ​ពីនាវា Westerdam មានផ្ទុក Covid-19។ ភ្លាមៗ កម្ពុជា​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ពិនិត្យ​ឡើងវិញ​ទៅលើ​លទ្ធផល​តេស្ត​របស់ខ្លួន។

នៅក្រោយ​ការបញ្ជាក់​របស់ CDC អាមេរិក ថា គ្មានអ្នកដំណើរណា​ម្នាក់​ពីនាវា Westerdam របស់​ក្រុមហ៊ុន​អាមេរិក ដែលចូលចត​នៅ​កម្ពុជា មានផ្ទុក​មេរោគ Covid-19 ទេ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក ថា «ពេល​នេះ អ្វីៗច្បាស់លាស់​ហើយ ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មកវិញ។ មិនមាន​មនុស្ស​ណា​ម្នាក់​ដែល​ជិះ​លើ​នាវា​ខ្នាត​យក្ស Westerdam ឆ្លង Covid-119 នោះទេ»។ 

សម្ដេចតេជោ បន្ថែមថា ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​បរទេស​ខ្លះ​លើ​ការពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា Westerdam បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ទង្វើ​មនុស្សធម៌​របស់​ខ្លួន​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍។

សារព័ត៌មាន​ក្នុងស្រុក Fresh News បាន​រាយការណ៍ ដោយ​ដកស្រង់ប្រសាសន៍​នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងថា «បើ​ខ្ញុំជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីវិញ ខ្ញុំ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល ដោយសារ​តែ​ភាពខ្ជីខ្ជា៕»




អត្ថបទបន្ទាប់


ចិន​បើកច្រក​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ ក្រោយពីបាន​បិទ​បណ្ដោះអាសន្ន ព្រោះបញ្ហាវីរុស Covid 19

ព័ត៌មាន
ច្រកព្រំដែន តាន់ ថាញ់ នៅភាគខាងជើងនៃខេត្ត ឡាន សុន ដែលជាព្រំប្រទល់រវាងវៀតណាម និងចិន ត្រូវបានបើកដំណើរការឡើងវិញហើយកាលពីម្សិលមិញនេះ និងប…

ក្រោយ​ការ​បិទ​ផ្សារ​ឃ្លាំង​រំសេវ, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ B2B CENTER ប្រកាស​​ទទួល​​អាជីវករ​

ព័ត៌មាន
ស្របពេលទៅនឹង​ការប្រកាសបិទផ្សារឃ្លាំងរំសេវដែលបង្កើតឡើងជិត 20 ឆ្នាំនោះ អគារពាណិជ្ជកម្មចំរុះ B2B Center ដែលមានទីតាំងនៅលើផ្លូវ ហាណូយ ដែលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ