វិស័យពាណិជ្ជកម្ម

ក្រោយរងសម្ពាធពន្ធគយខ្ពស់បំផុតដល់ទៅ ៥០% ពីអាម៉េរិក ប្រទេសប្រេស៊ីល  គ្រោងចាយប្រាក់ជាង ៥ពាន់លានដុល្លារ ដើម្បីសង្គ្រោះអ្នកនាំចេញ


ក្រោយពីរងនូវពន្ធបដិការខ្ពស់កប់ពពកដល់ទៅ ៥០% ពីសហរដ្ឋអាម៉េរិក ប្រទេសប្រេស៊ីល ដែលជាសមាជិកប្លុកប្រទេសប្រ៊ីក (BRICS) នៅថ្ងៃទី ១៤ ខែសីហា បានប្រកាសផែនការចាយប្រាក់ចំនួនជាង ៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ក្រុមហ៊ុននាំចេញ។ ទោះបីជា រងសម្ពាធពន្ធគយយ៉ាងណាក្ដី ប៉ុន្ដែមេដឹកនាំប្រេស៊ីល បានបានលើកឡើងជំហររឹងមាំ មិនភ័យខ្លាច ឬស្លន់ស្លោនោះឡើយ និង បានចាត់ទុកសម្ពាធពន្ធគយនេះ គឺជាឱកាសម្រាប់ខ្លួន ក្នុងពង្រឹងសមត្ថភាព និងបង្កើតអ្វីដែលថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW News។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បានអះអាងថា ប្រេស៊ិឡ នឹងចំណាយជាង ៥ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះអ្នកនាំចេញរបស់របស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការដំឡើងពន្ធខ្ពស់កប់ពពក ៥០% ដោយសហរដ្ឋអាម៉េរិក។

លោក លូឡា បាននិយាយថា ការផ្លាស់ប្តូរនេះ ត្រូវបានគេសន្មតថា ជាការបង្កើតនូវអ្វីថ្មីចេញ ពីវិបត្តិ ដែលបណ្តាលមកពីពន្ធគយរបស់លោក ត្រាំ ប៉ុន្តែលោក លូឡា ក៏បាននិយាយដែរថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាអំពីពន្ធនេះ។

ក្រៅពីផែនការចំណាយនេះ លោក លូឡា ក៏បានដាក់ចេញវិធានការផ្សេងទៀតនៅក្នុងផែនការនេះដែរ ដូចជាការពន្យារពេលយកពន្ធសម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ដោយពន្ធគយបដិការរបស់អាម៉េរិក និងការលើកទឹកចិត្តដល់ប្រជាជនប្រេស៊ីលឱ្យទិញទំនិញផលិតក្នុងស្រុក ដែលមិនអាចនាំចេញទៅសហរដ្ឋអាម៉េរិកជាដើម។

មេដឹកនាំប្រេស៊ីលរូបនេះ បាននិយាយថា ប្រេស៊ីលមិនត្រូវភ័យខ្លាច និងថប់បារម្ភនៅពេលមានវិបត្តិពន្ធគយនេះឡើយ ព្រោះថា វិបត្តិនេះគឺជាការជំរុញឱ្យប្រេស៊ីល ដើម្បីបង្កើតអ្វីថ្មី ហើយលោកក៏បាននិយាយដែរថា លោក ត្រាំ គ្មានហេតុផលណាល្អ ដើម្បីវាយប្រហារប្រេស៊ីល ក្រៅតែពីការដំឡើងពន្ធនេះឡើយ។

កាលពីចុងខែមុន រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសអំពីពន្ធគយលើប្រទេសជាច្រើនជុំវិញពិភពលោក ដោយក្នុងនោះប្រេស៊ីលត្រូវបានជ្រើសរើសដំឡើងពន្ធខ្ពស់បំផុតរហូតដល់៥០% ហើយការដំឡើងពន្ធខ្ពស់នេះ គឺជាការឆ្លើយតបរបស់លោក ត្រាំ ចំពោះការចាប់ចាប់ខ្លួនសម្ព័ន្ធមិត្តរបស់លោកគឺលោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) ជាអតីតប្រធានាធិបតីប្រេស៊ីល។

បច្ចុប្បន្នលោក បូលសូណារ៉ូ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះជុំវិញការចោទប្រកាន់ថា លោកបានរៀបចំផែនការធ្វើរដ្ឋប្រហារ បន្ទាប់ពីចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន កំពុងពង្រីកប្រតិបត្តិការនៅឥណ្ឌូនេស៊ី ដើម្បីគេចពន្ធគយ របស់អាម៉េរិក

ពេលនេះបណ្ដាក្រុមហ៊ុនចិន កាន់តែច្រើន កំពុងសម្រុកចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជៀសការងនូវពន្ធគយបដិការខ្ពស់របស់សហរដ្ឋ…

នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាឱ្យក្រសួងពាក់ព័ន្ធ បន្ដការចរចាពន្ធគយបដិការជាមួយអាម៉េរិកបន្ថែមទៀត ខណៈអត្រាពន្ធដែលខ្លួនទទួលបាននៅខ្ពស់ជាងគូប្រជែង

ប្រទេសវៀតណាម នៅតែចិញ្ចឹមចិត្តនៅក្នុងការបន្ដចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធបដិការបន្ថែមទៀត ដែលអាម៉េរិកបានដាក់មកលើខ្លួន ២០% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ