ធនាគារ ប្រ៊ីដ គឺជាធនាគារក្នុងស្រុក ដែលត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ដែលលោកគឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ វើល ប្រ៊ីដ គ្រុប។ វើលដ៏ ប្រ៊ីដ គ្រុប ត្រូវបានមហាជនទទួលស្គាល់យ៉ាងទូលំទូលាយថា ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយដ៏ធំ បានឈរជើងរឹងមាំជាង ៣ទសវត្សរ៍មកហើយនៅកម្ពុជា ព្រមទាំងបាននិងកំពុងពង្រីកការវិនិយោគពហុវិស័យនៅកម្ពុជា ដែលសុទ្ធសឹងជាវិស័យស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា រួមមាន, ការដឹកជញ្ជូន និងភស្ដុភារកម្ម, អចលនទ្រព្យ និងសំណង់, តំបន់សេដ្ឋកិច្ចពិសេស, ចំណីអាហារ និងភេសជ្ជៈ, សេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាច្រើនទៀត។
ដោយដើរតាមគន្លងធុរកិច្ចជោគជ័យ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលជាក្រុមហ៊ុនមេ, ធនាគារ ប្រ៊ីដ ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើទីផ្សារ តាមរយៈការផ្ដល់នូវការប្រឹក្សា និងដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងដ៏គួរឱ្យទុកចិត្តបំផុត សម្រាប់អ្នកប្រើប្រាស់ជាបុគ្គល និងម្ចាស់អាជីវកម្ម។
ធនាគារ ប្រ៊ីដ មានយុទ្ធសាស្ត្រជាចម្បង ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចជាតិ ដោយក្នុងនោះ ធនាគារបានផ្ដល់នូវប្រាក់កម្ចីលក្ខខណ្ឌសមរម្យ អត្រាការប្រាក់ទាប និងរយៈពេលសងប្រាក់មានភាពបត់បែនបាន ដើម្បីឱ្យសហគ្រាសអាចយកប្រាក់កម្ចីទៅពង្រីកអាជីវកម្ម ឬបង្កើនទុនប្រតិបត្តិការបានយ៉ាងងាយស្រួល និងរីកចម្រើន។
ជាមួយនឹងកំណើននៃការគាំទ្រពីអតិថិជន បានជំរុញឱ្យធនាគារ ប្រ៊ីដ ពង្រីកប្រតិបត្តិការរបស់ខ្លួនជាលំដាប់ ដោយផ្ដោតទៅលើការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដូចជាសេវាធនាគារឌីជីថល សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានកាន់តែងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។
ធនាគារ ប្រ៊ីដ ប្តេជ្ញានឹងបន្ដពង្រឹងមូលដ្ឋានអាជីវកម្មស្នូលរបស់ខ្លួន ដោយធ្វើយ៉ាងណា ដើម្បីផ្ដល់នូវសេវាហិរញ្ញវត្ថុ ដែលអ្នកអាចជឿទុកចិត្តាន តាមរយៈស្ដង់ដារសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់៕