ម្បីតួកគី ដែលជាសមាជិក NATO និងថៃ ដែលជាកូនជឹងអាម៉េរិក ក៏ចង់ចូលជាសមាជិក BRICS ដែរ

ជិត៥០ប្រទេសកំពុងពិចារណាប្រើប្រាស់ប្រព័ន្ធទូទាត់ថ្មី BRICS Pay របស់ប្លុកប្រទេស BRICS ដែលផ្អែកលើបច្ចេកវិទ្យា Blockchain


ប្រទេសជិត៥០កំពុងពិចារណាប្រើប្រាស់ប្រព័ន្ធទូទាត់ថ្មី BRICS Pay ដែលផ្អែកលើ បច្ចេកវិទ្យា Blockchain ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ ប្រភពពីទីភ្នាក់ងារព័ត៌មានធំៗជាច្រើនបានទម្លាយឱ្យដឹងថា ប្រទេសចំនួន៤៧កំពុងពិភាក្សាអំពីការប្រើប្រាស់ប្រព័ន្ធទូទូទាត់ថ្មីរបស់ប្លុកប្រទេស BRICS នេះ ដែលគេព្យាករថា នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ប្រចាំឆ្នាំ២០២៤ នេះ។
ម្បីតួកគី ដែលជាសមាជិក NATO និងថៃ ដែលជាកូនជឹងអាម៉េរិក ក៏ចង់ចូលជាសមាជិក BRICS ដែរ

ប្រព័ន្ធទូទាត់ BRICS Pay គឺជាគម្រោងដ៏សំខាន់បំផុតរបស់ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ប្រទេសរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។

ប្លុកប្រទេស BRICS ដែលជាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយបានប្រឆាំងជាយូរមកហើយចំពោះឥទ្ធិពលគ្របដណ្ដប់លើសលប់នៃប្រាក់ដុល្លារអាម៉េរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយប្រព័ន្ធទូទាត់ថ្មី BRICS Pay ដែលផ្អែកលើបច្ចេកវិទ្យា Blockchain នេះអាចធ្វើឱ្យប្លុកប្រទេស BRICS ងាកចេញពីប្រាក់ដុល្លារអាម៉េរិកកាន់តែងាយស្រួល។

លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ទេសាភិបាលធនាគារកណ្ដាលរុស្ស៊ី ធ្លាប់បានអះអាងមុននេះថា មានប្រទេសចំនួន១៥៩បានបង្ហាញចំណាប់អារម្មណ៍ទទួលយកប្រព័ន្ធទូទាត់ថ្មី BRICS Pay នេះ នៅពេលលវាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

រហូតមកទល់ពេលនេះ គេមិនដឹងច្បាស់ពីចំនួនប្រទេសចូលរួមក្នុងគំនិតផ្ដួចផ្ដើមបង្កើតប្រព័ន្ធទូទាត់ថ្មី BRICS Pay ឱ្យពិតប្រាកដនៅឡើយទេ។ ទោះជាយ៉ាងណា តាមការព្យាករ បណ្ដាប្រទេសដែលមានបំណងចូលជាសមាជិកនៃប្លុកប្រទេស BRICS នឹងត្រូវអនុវត្តតាមគោលដៅសំខាន់ៗរបស់ប្លុកនេះ ដោយរួមទាំងការផ្ដោតលើការធ្វើបដិដុល្លារនីយកម្មរបស់ប្លុកនេះផងដែរ។

នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ប្លុកប្រទេស BRICS បានស្វាគមន៍ការដាក់បញ្ចូលប្រទេសជាសមាជិកបន្ថែមជាលើកដំបូងមិនធ្លាប់មានរបស់ខ្លួនក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ដោយក្នុងនោះរួមទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អ៊ីរ៉ង់ និងអេត្យូពីផងដែរ។

ទន្ទឹមនេះ ប្រទេសតួកគី ដែលជាសមាជិកមួយរបស់អង្គការបក្សសម្ព័ន្ធយោធា NATO

វេណេហ្ស៊ុយអេឡា នីហ្សេរីយ៉ា ម៉ាឡេស៊ី និងប្រទេសថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក ក៏សុទ្ធតែមានបំណងចូលរួមជាសមាជិកនៃប្លុកប្រទេស BRICS ដែរ៕




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលនឹងឡើងមកជំនួសលោក ហ្វូមីអូ នឹងផ្តោតលើការដោះស្រាយបញ្ហាធំៗអ្វីខ្លះ?

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះបានប្ដេជ្ញានឹងផ្តោតលើការជ…

សារៈសំខាន់នៃកម្មវិធីបរិច្ចាគឈាមមនុស្សធម៌របស់មិត្តហ្វូន "ដំណក់ឈាមមួយលានបេះដូង"

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ