ដើម្បីគាំទ្រដល់តម្រូវការជាក់ស្ដែងរបស់អាជីវក ធនាគារ ប្រ៊ីដ បានរៀបចំកញ្ចប់ឥណទានដែលមានអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែន។
អត្រាការប្រាក់ចាប់ពី ៧.៥០% ក្នុងមួយឆ្នាំ រយៈពេលកម្ចី រហូតដល់១៥ឆ្នាំ រីឯទំហំកម្ចីលោកអ្នកនឹងទទួលបានរហូតដល់ ៧៥% នៃតម្លៃទ្រព្យ។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បានបញ្ចាក់ថា «ការផ្តល់ជូននេះមិនត្រឹមតែជួយដល់អាជីករប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជួយដល់ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិថែមទៀត។ អតិថិជនអាចបង់សងជាមួយភាពបត់បែន ដែលលោកអ្នកអាចបង់សងតែការប្រាក់រយៈពេល ២ឆ្នាំដំបូង។ យើងធ្វើយ៉ាណាដើម្បីធានាថា ធនាគារប្រ៊ីដបាចូលរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិក្នុងស្រុក ជាពិសេសអាជីវករទំាងអស់ អាចស្នើឥណទាន ឬ ផ្ទេរឥណទានជាមួយធនាគារប្រ៊ីដ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។»
លោកបានបន្ថែមទៀតថា អតិថិជនអាចប្រើទ្រព្យធានារួមមាន៖ អចលនទ្រព្យសម្រាប់រស់នៅ និងមិនសម្រាប់រស់នៅ ដីទំនេរ ដែលមានប័ណ្ណកម្មសិទ្ធិ ឬទ្រព្យបញ្ចាំផ្សេងៗទៀត ដែលធនាគារយល់ព្រមទទួលយក។ ការរីកចម្រើនរបស់អ្នក គឺជាការប្តេជ្ញារបស់យើង ដូច្នេះយើងជឿជាក់ថា ការផ្តល់ជូនរបស់ធនាគារប្រ៊ីដ គឺជាឱកាសសម្រាប់អ្នកមានបំណងចង់ពង្រីកអាជីវកម្មគ្រប់ប្រភេទ ឬផ្ទេរឥណទានដែលសមស្របទៅតាមតម្រូវការរបស់ខ្លួន។
ដើម្បីទទួលបានការផ្តល់ជូននេះលោកអ្នកអាចទទួលបានការប្រឹក្សាយោបល់ តាមរយៈលេខ ០៩៨ ២០២ ៩៩៩ ឬតាមរយៈអ៊ីម៉ែល [email protected]។