ពាណិជ្ជកម្ម​ឥណ្ឌា និងតៃវ៉ាន់

ឥណ្ឌា កំពុងពិចារណា ជំរុញឲ្យ​​មាន​ការ​ចរចាពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់


ការគាំទ្រកំពុងកើនឡើងនៅក្នុងជួររដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្ដើមការពិភាក្សាជាផ្លូវការស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងឥណ្ឌានឹងកោះតៃវ៉ាន់ ខណៈដែលភាគីទាំងពីរនេះ ត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងកាន់តែយ៉ាប់យឺនជាមួយចិន។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Bloomberg។
ឥណ្ឌា កំពុងពិចារណាលើការចរចាពាណិជ្ជកម្មជាមួយតៃវ៉ាន់
ដោយ

តៃវ៉ាន់ បាន​ស្វះស្វែង​រក​កិច្ច​ចរចា​​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ប៉ុន្ដែ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ហាក់​មានការស្ទាក់ស្ទើរ ក្នុងការ​ឈាន​ទៅមុខ ពីព្រោះតែឥណ្ឌា​​ខ្លាច​​មាន​​បញ្ហា​​រកាំរកូស​​ជាមួយ​នឹង​ចិន នៅពេល​ដែល​មាន​​កិច្ចព្រមព្រៀ​ងណាមួយ ត្រូវបាន​​ចុះបញ្ចី​នៅក្នុង​អង្គការពាណិជ្ជកម្ម​​ពិភពលោក។ នេះបើតាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌា ដែលស្នើសុំ​មិន​បញ្ចេញឈ្មោះ បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​។

មន្ត្រី​រូបនោះបាន​និយាយទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​តៃវ៉ាន់ អាចនឹង​ជួយដល់​​គោលដៅ​របស់​ឥណ្ឌា ក្នុងការ​ស្វែងរក​ការវិនិយោគ​កាន់តែប្រសើរឡើង​ នៅក្នុង​វិស័យ​បច្ចេកវិទ្យា និងអេឡិចត្រូនិក។ លោកបាន​បន្ថែមថា វា​មិនច្បាស់ទេថា តើការ​សម្រេចចិត្ត​ចុងក្រោយ នឹងត្រូវធ្វើឡើង​នៅពេលណា នឹងចាប់ផ្ដើម​ចរចា​នៅពេលណានោះ។

កាលពីដើមខែ​តុលា រដ្ឋាភិបាល​លោក​ Modi បាន​អនុម័ត​​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុនមួយចំនួន ​រួមទាំង ក្រុមហ៊ុន Foxconn Technology Group របស់​តៃវ៉ាន់, ក្រុមហ៊ុន Wistron Corp និង Pegatron Corp ខណៈដែល​លោក​កំពុង​ទាក់ទាញ​ការវិនិយោគ ដែលមាន​តម្លៃ​ជាទឹកប្រាក់​ជាង ១០,៥ពាន់លានរូពី ឬស្មើនឹង ១៤៣ ពាន់លាន​ដុល្លារ សម្រាប់​ផលិតកម្ម​ទូរស័ព្ទ Smartphone ក្នុងរយៈពេល ៥ឆ្នាំ។ 

បើសិនជា​មាន​កិច្ចពិភាក្សា​ជាផ្លូវការ​ណាមួយ​ ជាមួយនឹង​​ណ្ឌាមែននោះ ត្រូវបាន​គេមើលឃើញថា វាគឺជា​ភាពជោគជ័យធំមួយ​​សម្រាប់​តៃវ៉ាន់បាត់ទៅហើយ ខណៈដែល​តៃវ៉ាន់​កន្លងមកនេះ បាន​ជួយការ​រាំងស្ទះ​​​​ក្នុងការ​ចាប់ផ្ដើម​ការចរចា​ពាណិជ្ជកម្ម ជាមួយនឹង​ប្រទេស​សេដ្ឋកិច្ច​ធំៗ ដោយសារតែ​មាន​សម្ពាធពីប្រទេសចិន។ ដូចទៅនឹង​ប្រទេស​ភាគច្រើនទៀតដែរ ឥណ្ឌា គឺមិនបាន​ទទួលស្គាល់​តៃវ៉ាន់​ជាផ្លូវការ​នោះទេ ដោយ​រដ្ឋាភិបាល​​ទាំងពីរ រក្សាបេសកកម្ម​ការទូត​ក្រៅផ្លូវការ ​ក្នុងទម្រង់​ជា ការិយាល័យ​តំណាង។

កាលពីឆ្នាំ២០១៨ ឥណ្ឌា និងតៃវ៉ាន់ បាន​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង​វិនិយោគ​ទ្វេភាគី ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​បន្ថែមទៀត។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ឥណ្ឌា និងតៃវ៉ាន់ បានកើនឡើង ១៨% ដល់ទៅ ៧,២ ពាន់លាន​ដុល្លារ នៅឆ្នាំ២០១៩។ នេះបើតាម​តួលេខ​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​ឥណ្ឌា។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Zhao Lijian បាន​និយាយថា ប្រទេស​ឥណ្ឌា គួរតែ​នៅបន្ដ​ប្តេជ្ញា​ចំពោះ​គោលការណ៍​ចិន​តែមួយ និងខិត​ទៅរក​បញ្ហា​ដែលទាក់ទង​នឹងកោះ​តៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវវ។ លោកបន្ថែមថា មានតែប្រទេសចិន​តែមួយ​គត់ នៅក្នុង​ពិភពលោកនេះ ហើយតៃវ៉ាន់ គឺ​ផ្នែក​មួយ​នៃ​ប្រទេសចិន។ គោលការណ៍​ចិនតែមួយ គឺជា​ការមូលមតិគ្នាជាសកល​របស់ហគមន៍​អន្តរជាតិ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន អីុ-ម៉ាន់នី និងព្រូដិនសលកម្ពុជា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង ដើម្បីផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ - ក្រុមហ៊ុន មិត្តហ្វូន អីុ-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរប…

ធនាគារជាតិដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង ក្នុងចំនួន ៥០លានដុល្លារ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារអាមេរិកជាលើកដំបូង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ