ពានរង្វាន់នេះបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់ធនាគារប្រ៊ីដ ក្នុងការអនុម័តប្រតិបត្តិការកាតឥណទានសម្រាប់ការទូទាត់តាមប្រព័ន្ធអនឡាញ ដោយមានប្រសិទ្ធភាពខ្ពស់ សុវត្ថិភាពរឹងមាំ និងរហ័ស។ ការទទួលស្គាល់នេះជាសក្ខីភាពបញ្ជាក់ពីគុណភាពប្រព័ន្ធបច្ចេកវិទ្យា និងស្តង់ដារគ្រប់គ្រងហានិភ័យដែលធនាគារបានអនុវត្តយ៉ាងម៉ឺងម៉ាត់។
ធនាគារប្រ៊ីដ បានបន្តវិនិយោគក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវបទពិសោធន៍ទូទាត់ឌីជីថលដែលរលូន និងទុកចិត្តបាន សម្រាប់អតិថិជន និងដៃគូអាជីវកម្ម។ សមិទ្ធផលនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងគាំទ្រការរីកចម្រើននៃប្រព័ន្ធ អេកូឡូស៊ី នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក Richard Liew, នាយយកប្រតិបត្តិនៃធនាគារ BRIDGE បានថ្លែងថា ការទទួលបានពានរង្វាន់នេះគឺជាកម្លាំងជម្រុញដ៏សំខាន់ សម្រាប់ធនាគារក្នុងការបន្តអភិវឌ្ឍផលិតផល និងសេវាកម្មឌីជីថលប្រកបដោយនវានុវត្តន៍ និងគុណភាពខ្ពស់។
លោក Richard បានបន្ថែមថា ធនាគារប្រ៊ីដនឹងបន្តបេសកកម្មក្នុងការផ្តល់សេវាធនាគារឌីជីថលដែលប្រសើរ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។ ធនាគារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងដៃគូទាំងអស់ សម្រាប់ការជឿជាក់ និងគាំទ្រជាបន្តបន្ទាប់។
ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។