ចក្រភពអង់គ្លេស

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងត្រូវប្រកាសតែងតាំងនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីជំនួសលោក ចនសុន ជានរណា?


គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចនៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលនឹងត្រូវជំនួសតំណែងលោក Boris Johnson នឹងត្រូវប្រកាសឡើងនៅថ្ងៃទី០៥ ខែកញ្ញាខាងមុខ ដោយក្នុងនោះ មានអ្នកសង្ឃឹមចំនួន ១១ នាក់ដែលកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់តំណែងកំពូលមួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយករដ្ឋមន្ត្តែងតាំងរីថ្មីរបស់អង់គ្លេស ជំនួសលោក ចនសុន ជានរណា?

ការ​ប្រកួតប្រជែង​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ពេល​លោក ច​ន​សុ​ន អាយុ ៥៨ ឆ្នាំ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​បន្ទាប់​ពី​ជួរ​រដ្ឋាភិបាល​អង់គ្លេស​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង ក្រោយ​មាន​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់​ៗ​ជាង ៥០ នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ច​ន​សុ​ន​បាន​លាលែង​ចេញពី​តំណែង ដើម្បី​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​ច​ន​សុ​ន ដែល​ជា​នាយក​រដ្ឋមន្ត្រី​មានរឿង​អាស្រូវ​ជា​ច្រើន​។

ការ​តែងតាំង​បេក្ខជន​នឹង​ត្រូវ​បើក និង​បិទ​ជា​ផ្លូវការ​នៅ​ត្រឹម​ថ្ងៃ​អង្គារ​នេះ ហើយ​នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវ​ជ្រើស​តាំងនៅ​ពេល​សមាជិក​សភា​ត្រលប់​មក​ពី​ការ​ឈប់​សម្រាក​រដូវក្តៅ​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Graham Brady ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​សភា​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​។

គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​នឹង​សម្រិតសម្រាំង​ឈ្មោះ​បេក្ខជន ដែល​បាន​ចូលរួម​ការ​ប្រកួតប្រជែង​តំណែង​នេះ​ឱ្យ​នៅ​សល់​ត្រឹមតែ​២​នាក់ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ដោយ​នឹង​ត្រូវ​ជម្រុះ​ចោល​បេក្ខជន ដែល​មិន​បំពេញការងារ​បាន​ត្រឹមត្រូវ​តាម​ជុំ​នីមួយ​ៗ​រហូត​ទាល់តែ​សមាជិក​បក្ស​នេះ​ជ្រើសរើស​បាន​អ្នក​ឈ្នះ ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។

ដោយសារ​មានការ​អំពាវនាវ​ឱ្យ​លោក ច​ន​សុ​ន ចាក​ចេញពី​ការិយាល័យ​រដ្ឋាភិបាល​នៅ​ផ្លូវ Downing Street ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដើម្បី​ជៀសវាង​កុំឱ្យ​ដំណើ​ការ​នេះ​អូស​បន្លាយពេល​ចូល​ដល់​ថ្ងៃ​ឈប់​សម្រាក​រដូវក្តៅ​របស់​សមាជិក​សភា​នោះ ដូច្នេះ​ហើយ​ចំនួន​បេក្ខជន​ទំនងជា​នឹង​ត្រូវ​កាត់​បន្ថយ​ឱ្យ​បាន​យ៉ាង​ឆាប់រហ័ស​មក​ត្រឹមតែ​ពីរ​នាក់​ប៉ុណ្ណោះ​។

លេខា​ប្រតិបត្តិ​រួម​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​គឺ​លោក Bob Blackman បាន​និយាយ​ថា ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​សម្រេច​កិច្ច​ការងារ​រៀបចំ​នេះ​ឱ្យ​បាន​នៅ​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា​។ លោក ប្រេ​ដ​ឌី បាន​និយាយ​ថា ការ​បោះ​ឆ្នោត​លើក​ដំបូង​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ហើយ​ការ​បោះ​ឆ្នោត​លើក​ទី​២​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ដើម្បី​ព​ន្លឿ​ន​ដំណើរការ​នេះ​បេក្ខជន​ត្រូវ​មាន​សមាជិក​សភា​យ៉ាងតិច ២០ នាក់​ដើម្បី​គាំទ្រ​ពួក​គេ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នេះ ហើយ​ប្រសិនបើ​បេក្ខជន​ណា ដែល​មិន​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​សភា​ចំនួន ៣០ នាក់​ក្នុង​ការ​បោះ​ឆ្នោត​ដំបូង​នោះ​ទេ ពួក​គេ​នឹង​ត្រូវ​លុប​ចោល​ពី​ការ​ប្រកួតប្រជែង​នេះ​។

ក្នុង​ចំណោម​អ្នកចូលរួម​ប្រកួតប្រជែង​ទាំងនោះ​រួម​មាន​លោក Rishi Sunak អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Sajid Javid អតីតរដ្ឋមន្ត្រី​សុខាភិបាល រដ្ឋមន្ត្រី​ការ​បរទេស​លោកស្រី Liz Truss លោក Nadhim Zahawi រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកស្រី Priti Patel ផង​ដែរ​។

ប៉ុន្តែ​ការ​ស្ទង់​មតិ​របស់​សមាជិក​មូលដ្ឋាន​ដោយ​គេហទំព័រ ConservativeHome ដ៏​មាន​ឥទ្ធិពល​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​បេក្ខជន​ដែល​មិនសូវ​ល្បីឈ្មោះ​គឹ​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​លោកស្រី Penny Mordaunt និង​លោកស្រី Kemi Badenoch ដែល​ជា​សមាជិក​បក្ស​អរក្សនិយម​ដែល​អ្នក​ទាំង​២​ក៏​បាន​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


របាយការណ៍UN៖ នៅឆ្នាំ២០២៣ឥណ្ឌានឹងនាំមុខចិន ជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើព…

តម្លៃប្រេងរអិលធ្លាក់ចុះ ខណៈវិធានការទប់ស្កាត់កូវីដ១៩របស់ចិនកំពុងដាក់សម្ពាធលើទស្សនវិស័យតម្រូវការទីផ្សារ

ព័ត៌មាន
តម្លៃប្រេងបានរអិលធ្លាក់ចុះក្នុងថ្ងៃអង្គារ ទី ១២ ខែ កក្កដា ដោយសារវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ចិនត្រូវបានចាប់ផ្ដើមអនុវត្តខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ