អត្ថបទពាណិជ្ជកម្ម

ធនាគារ BRIDGE ឈ្នះពានរង្វាន់ពី Visa ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់


ភ្នំពេញ៖ ធនាគារប្រ៊ីដមានមោទកភាព ក្នុងការប្រកាសនូវសមិទ្ធផល សំខាន់មួយក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្តិយសពីរ ពីក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនអន្តរជាតិផ្នែកទូទាត់ឌីជីថល។ រង្វាន់ទាំងនេះគឺជាការទទួលស្គាល់ពីសមិទ្ធិផលដ៏លេចធ្លោរបស់ធនាគារ ប្រ៊ីដ ក្នុងការលេចធ្លោនៃការគ្រប់គ្រងហានិភ័យ (Rising star of Risk Management) និងភាពជាអ្នកដឹកនំា នៃការចេញប័ណ្ណឥណទានសម្រាប់អ្នកប្រើប្រាស់ (Leadership in Consumer Credit Card Issuance)។
ធនាគារ BRIDGE ឈ្នះពានរង្វាន់ពី Visa ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់
ដោយ
អំពី BRIDGE Bank

ការប្រគល់ជូនពានរង្វាន់នេះត្រូវបានប្រារព្ធឡើងក្នុងពិធី Visa’s Client Appreciation Night ដែលបញ្ជាក់ពីការរីចម្រើនរបស់ធនាគារប្រ៊ីដ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ពានរង្វាន់ Rising Star of Risk Management និង Leadership in Consumer Credit Card Issuance បង្ហាញពីការប្តេជ្ញារបស់ធនាគារ ក្នុងការផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរីករាយចំពោះការទុកចិត្ត និងការគំាទ្រពីសំណាក់អតិថិជន ដៃគូ និងសហគមន៍ទូទៅ។ ពានរង្វាន់ទទួលបានពីក្រុមហ៊ុន Visa​ មិនត្រឹមតែបង្ហាញពីការទទួលស្គាល់សមិទ្ធផលធនាគារប្រ៊ីដប៉ុណ្ណោះទេ ប៉ុន្តែថែមទំាង បង្ហាញពីគោលបំណងដឹកនំាបេសកម្ម ពង្រឹងការគ្រប់គ្រងហានិភ័យ នៃការប្រើប្រាស់កាត Visa និងពន្លឿនបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ គ្រប់សមិទ្ធផលទំាងអស់បង្ហាញពីជំនឿចិត្តថាផ្នែកបច្ចេកវិទ្យា បានចូលមកដើម្បីសម្រួលក្នុងការប្រើប្រាស់ប្រតិបត្តិការប្រចំាថ្ងៃដែលពីមុនយើងមិនធ្លាប់នឹកស្មានដល់។”

ពានរង្វាន់ Rising Star of Risk Management និង Leadership in Consumer Credit Card Issuance ជាការទទួលស្គាល់ថាធនាគារប្រ៊ីដចាប់ផ្តើមធ្វើការយ៉ាងសកម្មក្នុងការទូទាត់ទំនិញបែប ឌីជីថល ដែលធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងពង្រីកឱកាសឱ្យសហគ្រាស និងអាជីវករផ្សេងទៀត អាចប្រើប្រាស់កាន់តែងាយ។

សមិទ្ធិផលទាំងនេះបានមកក្រោយការចាប់ផ្តើមដាក់ឱ្យដំណើរការប័ណ្ណវីសា ឥណពន្ធ និងឥណទានរបស់ធនាគារប្រ៊ីដ ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ដោយរួមមានទំាងសុវត្ថិភាព និងភាពងាយស្រួល ជាមួយនឹងការរចនាយ៉ាងល្អ។ ប័ណ្ណវីសាថ្មីរបស់ធនាគារប្រ៊ីដ បានបង្ហាញពីទស្សនៈវិស័យរបស់ធនាគារក្នុងការធ្វើឱ្យសេវាធនាគារ អាចធានាបាននូវភាពស្ងប់ចិត្តក្នុងការគ្រប់គ្រងប្រតិបត្តិការគ្រប់ប្រភេទ។

ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងភាពច្នៃប្រឌិត

ត្រឹមរយៈពេលពីរឆ្នាំ​ ធនាគារប្រ៊ីដបានក្លាយជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងការផ្លាស់ប្តូវិស័យធនាគារឌីជីថល។ តាមរយៈការពង្រឹងយុទ្ធសាស្ត្រប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងការកំណត់គោលដៅអតិថិជន​ ធនាគារបានបន្តធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាជួយដល់សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលផងដែរ។

ពានរង្វាន់ទាំងពីរដែលទទួលបានពីក្រុមហ៊ុន វីសា បង្ហាញមិនត្រឹមតែសមិទ្ធផលដែលល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្ហាញនូវសេវាហិរញ្ញវត្ថុ ដែលឈានមុខជាមួយនឹងការប្តេជ្ញាផ្តល់ជូនសេវាធនាគារមានភាពច្នៃប្រឌិត និងល្អឥខ្ចោះ។




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាកន្លះលានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹក និងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 500,000 ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិតេជោការពារព្រំដែន ដើម្បីជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ