វៀតណាមប្រកាសគម្រោងតម្លៃជិត ១២ ពាន់លានដុល្លារ

វៀតណាមប្រកាសគម្រោងតម្លៃជិត ១២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍នៅខេត្ត និញ ប៊ិញ

ខេត្ត និញ ប៊ិញ (Ninh Binh) ដែលជាខេត្តមួយស្ថិតនៅតំបន់ដែនដីសណ្តទន្លេក្រហម ភាគខាងជើងនៃប្រទេសវៀតណាម បានទទួលគម្រោងវិនិយោគ ដែលមានថវិកាសរុបប្រមាណជិត ១២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៥០។
វៀតណាមប្រកាសគម្រោងតម្លៃជិត ១២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍នៅខេត្ត និញ ប៊ិញ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា អាជ្ញាធរខេត្តនេះបានអនុម័តផែនការអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០។ ផែនការនោះ ផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
តាមគម្រោងដែលបានប្រកាស នៅក្នុងឆ្នាំ ២០៣០ ខាងមុខ ខេត្តនេះ មានបំណងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ដោយចាប់យកវិស័យទេសចរណ៍ ជាវិស័យអទិភាពនៃសេដ្ឋកិច្ច ដែលបង្កើតជាកម្លាំងចលករ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ នៅឆ្នាំ ២០៥០ ខេត្តនេះ មានគោលបំណងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលទេសចរណ៍ ប្រកបដោយនិរន្តរភាព និងជាខេត្តនាំមុខខាងផ្នែកវិស័យឧស្សាហកម្ម និងសេវាកម្ម សម្រាប់តំបន់ភាគខាងត្បូងនៃដីសណ្ដទន្លេក្រហមពេញទំហឹងតែម្តង។
ពាក់ព័ន្ធនឹងគម្រោងផែនការនេះ លោក ផាម ក្វាង ង៉ុក (Pham Quang Ngọc ) ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត បានប្រកាសអំពីផែនការទាក់ទាញការវិនិយោគលើរមណីយដ្ឋានពហុមុខងារ ដើម្បីជំរុញការអភិវឌ្ឍ ទាក់ទាញភ្ញៀវទេសចរ និងជំរុញគម្រោងអចលនទ្រព្យលំដាប់ខ្ពស់ដែលផ្សាភ្ជាប់ទៅនឹងវិស័យទេសចរណ៍ និងការថែទាំសុខភាព។
លោកបានបន្តថា លើសពីនេះ ខេត្តមានបំណងសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលមានមជ្ឈមណ្ឌលអប់រំ ឧស្សាហកម្ម បច្ចេកវិទ្យាច្នៃប្រឌិត ការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាក់ទងនឹងទេសចរណ៍ ដើម្បីបម្រើឱ្យខេត្តទាំងមូល និងតំបន់ជុំវិញ។
ខេត្ត និញ ប៊ិញ គឺជាខេត្តភាគខាងជើងដែលមានសម្រស់ធម្មជាតិ និងប្រពៃណី ព្រមទាំង ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងមានចំណុចទាក់ទាញជាច្រើន។ ក្នុងចំណោមនោះ តំបន់ទេសភាពចម្រុះ ត្រាងអាន (Tràng An) ទើបត្រូវបានចុះក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ យោងតាមទស្សនាវដ្ដី ហ្វ័ប (Forbes) ខេត្តនេះជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍កំពូលៗ ២៣ កន្លែង នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣ នេះ៕

អត្ថបទបន្ទាប់

វិរៈប៊ុនថាំ មានទទួលបញ្ញើពីហូជីមិញ មកកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន វិរៈប៊ុនថំាំ ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនធំជាងគេនៅកម្ពុជា ក៏មានទទួលបញ្ញើពីទីក្រុងហូជីមិញ នៃប្រទេសវៀតណាម មកកាន់ប្រទេសកម្ព…

កូរ៉េខាងត្បូង និងអាមេរិក ចែករំលែកផែនការនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានសន្យាផ្តល់ព័ត៌មានកាន់តែស៊ីជម្រៅអំពីគម្រោងនុយក្លេអ៊ែររបស់ខ្លួន ឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានដឹង ដើម្បីទប់ទល…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ