ប្រទេសក្រីក្របំផុត នឹងត្រូវសងបំណុលចិន

របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២២ ប្រទេសក្រីក្របំផុត នឹងត្រូវសងបំណុលចិនសរុប ១៤ពាន់លានដុល្លារនៅឆ្នាំនេះ


បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកនឹងត្រូវបង់សងប្រាក់បំណុលឱ្យប្រទេសចិនក្នុងចំនួនសរុបជិត ១៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ នៃការស្រាវជ្រាវថ្មីមួយ ហើយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg។ ប្រការនេះបានជំរុញឱ្យទីក្រុងប៉េកាំងត្រូវធ្វើការបន្ថែមទៀត ដើម្បីគាំទ្រ និងជ្រោមជ្រែង ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់ប្រទេសក្រីក្រ ដែលត្រូវការជាចាំបាច់ ស្របពេលដែលពួកគេមិនទាន់មានលទ្ធភាពសងបាន។
ចិនប្រកាសផ្តល់ជំនួយ៣ពាន់លានដុល្លារបន្ថែមទៀត ជួយប្រទេសប្រក្រីក្រដើម្បីប្រយុទ្ធនឹងកូវីដ-១៩ (រូបភាព៖ Xinhua)

បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតងនៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង៦៨ក្នុងពិភពលោកលោក នឹងត្រូវបង់ថ្លៃបំណុលជិត ៥៣ពាន់លានដុល្លារ ទៅឲ្យម្ចាស់បំណុលនៅឆ្នាំនេះ។ របាយការណ៍ដដែល បានប៉ាន់ប្រមាណថា ច្រើនជាងមួយភាគបួននៃទឹកប្រាក់នេះ នឹងត្រូវសងទៅឲ្យប្រទេសចិន ដោយហេតុថា ទីក្រុងប៉េកាំង គឺជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតមួយដល់ប្រទេសកំពុងអភិវឌ្ឍន៍នានានៅទូទាំងពិភពលោក។

របាយការណ៍ បានកត់សម្គាល់ឃើញពីកំណើនទឹកប្រាក់ដែលចិន បានផ្តល់កម្ចីឲ្យប្រទេសក្រីក្រទាំងនោះ ដោយវាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងរបាយការណ៍បានរកឃើញថា នៅចុងឆ្នាំ២០២០ ប្រទេសចំនួន៦៨ បានជំពាក់បំណុលចិន រួមទាំងបំណុលជាលក្ខណៈទ្វេភាគីផងដែរ ក្នុងទឹកប្រាក់សរុបប្រហែល ១១០ពាន់លានដុល្លារអាមេរិក កើនឡើងពី ១០៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៩។ ការស្រាវជ្រាវដដែលនេះ បានរកឃើញដែរថា ប្រទេសចិន គឺជាម្ចាស់បំណុលតែមួយគត់ និងដ៏ធំបំផុត បន្ទាប់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក (World Bank’s International Development Association)។

ក្នុងន័យនេះ ការចំណាយលើការទូទាត់សងដល់ប្រទេសចិននឹងមានលើសពីអត្រាមធ្យម ២% នៃប្រាក់ចំណូលជាតិសរុបនៅក្នុងប្រទេសក្រីក្រចំនួន៨ក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ ប្រទេសអង់ហ្គោឡាគឺ ស្ថិតក្នុងអត្រាបំណុលដ៏អាក្រក់ជាងគេបំផុត ដោយបានជំពាក់ប្រាក់ជិតស្មើនឹង ៥%នៃប្រាក់ចំណូលជាតិរបស់ខ្លួនទៅហើយ បើគេបូកបញ្ចូលទាំង ការប្រាក់ និងប្រាក់ដើម។ 

អ្នកជំនាញដែលបានសិក្សាលើរបាយការណ៍នេះ បានអះអាងថា ដោយសារប្រទេសចិនគឺជាម្ចាស់បំណុលដ៏ធំ ដូចនេះចិនអាចផ្តល់នូវការបន្ធូរបន្ថយបំណុលដល់ប្រទេសក្រីក្រទាំងនេះបាន។ ម្យ៉ាងទៀត ចិនត្រូវមានទំនួលខុសត្រូវ ក្នុងការផ្តល់ការគាំទ្រទ្វេភាគី ឬពហុភាគីសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងផងដែរ។ 

ទោះបីជា ប្រទេសចិនកន្លងមក បានប្រកាសចូលរួមក្នុងការបន្ធូរបន្ថយបំណុលក៏ដោយ ក៏ប្រទេស និងស្ថាប័នអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិផ្សេងទៀត នៅមិនទាន់ជឿជាក់ថា វាមានតម្លាភាពនោះដែរ ដោយគេចង់បានភាពច្បាស់លាស់បន្ថែមទៀត និងជំរុញឲ្យចិនជួយបន្ធូរបន្ថយការសងបំណុលដល់ប្រទេសក្រីក្របន្ថែមទៀតផងដែរ។ 

សូមរំឭកថា នៅចុងឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានផ្អាកការសង បំណុលជាង ២ពាន់លានដុល្លារអាមេរិក ក្រោមកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីជួយប្រទេសក្រីក្រអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ ប៉ុន្តែ វិធានការនោះបានបញ្ចប់រួចហើយ កាលពីខែធ្នូឆ្នាំមុនទៅហើយ៕

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងពិនិត្យមើលលទ្ធភាពរបស់ខ្លួន ក្នុងការហ៊ុមព័ទ្ធដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាមួយលោកចូ ប៉ៃដិន

រដ្ឋាភិបាលសហភាពអឺរ៉ុបនឹងពិចារណាថាតើត្រូវដាក់ទណ្ឌកម្មប្រេងលើរុស្ស៊ីដែរឬយ៉ាងណា ជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅលើអ៊ុយក្រែន ខណៈពួកគេនឹងជួប…

អ្នកជំនាញថា ការលើកលែងការធ្វើតេស្តរកកូវីដ១៩លើអ្នកដំណើរអន្តរជាតិ ជាមេដែកស្រូបទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ រួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ