លោក Liu Xueliang អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Ye Chenghui អគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិកសាខាប្រទេសកម្ពុជា, អ្នកស្រី Li Bin នាយកមជ្ឈមណ្ឌលប្រតិបត្តិការ BYD តំបន់អាស៊ីប៉ាស៊ីហ្វិក, លោក Feng Changge ប្រធានក្រុមហ៊ុន Harmony, លោក Qu Jianlei អគ្គនាយករងផ្នែកអាជីវកម្ម Harmony ICAR តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Yang Chao អគ្គនាយក Harmony ICAR ប្រចាំកម្ពុជា បានរួមគ្នាកាត់ខ្សែបូសម្ពោធសាខាថ្មីនេះ។
លោក Ye Chenghui បានប្រគល់ផ្លាកសញ្ញាអនុញ្ញាតជាផ្លូវការជូនដល់មជ្ឈមណ្ឌល BYD & Denza Flagship Center ក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ពីការទទួលស្គាល់យ៉ាងពេញលេញរបស់ម៉ាកយីហោ BYD ទៅលើសមត្ថភាពប្រតិបត្តិការ និងប្រព័ន្ធសេវាកម្មរបស់ Harmony ICAR នៅក្នុងទីផ្សារកម្ពុជា។
កាលពីខែមេសា ឆ្នាំ ២០២៥ មូលដ្ឋានផលិតកម្មរបស់ BYD នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពិធីសម្ពោធនេះ លោក Liu Xueliang និងលោក Feng Changge បានប្រគល់រថយន្ត SEALION 5 ដែលផលិតក្នុងស្រុកពីរគ្រឿងដំបូងជូនដល់ម្ចាស់រថយន្តជនជាតិខ្មែរ ដែលនេះបង្ហាញថា អតិថិជនក្នុងស្រុកនឹងកាន់តែមានលទ្ធភាពទិញរថយន្តថាមពលថ្មីរបស់ BYD ដែលផលិតដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
ការប្រគល់រថយន្ត BYD ដែលផលិតក្នុងស្រុក ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ លោក Liu Xueliang បានមានប្រសាសន៍ថា៖ "នៅទីនេះ BYD ទទួលបានអារម្មណ៍យ៉ាងច្បាស់ ពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងស្រុកសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មី ហើយយើងក៏សូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មី។ ជាជាងនិយាយថា BYD ជ្រើសរើសយកកម្ពុជា វាប្រហែលជាត្រឹមត្រូវជាងក្នុងការនិយាយថា ប្រជាជនកម្ពុជាគឺជាអ្នកជ្រើសរើសយក BYD"។
លោកបានបន្តថា ការចាប់ផ្តើមផលិតកម្មនៅរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជា មិនត្រឹមតែពង្រីកចំណែកទីផ្សាររបស់ BYD ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារដែលពិភពលោកតាមដានសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មី។ វាក៏ជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ពោលគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី (NEV) ដែលពួកគេពេញចិត្តនៅជិតផ្ទះបំផុត។ BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យា និងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុក ហើយនឹងសហការជាមួយដៃគូចែកចាយដូចជា Harmony ICAR ដើម្បីបង្កើតសាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លោក Liu Xueliang បានមានប្រសាសន៍ថា៖ "ការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះ គឺដើម្បីបញ្ជូននូវគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថា អ្វីដែល BYD នាំមកជូន មិនមែនត្រឹមតែជាផលិតផលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីដែលបៃតង និងឆ្លាតវៃ!"។ Harmony ICAR គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេស។ មជ្ឈមណ្ឌល Flagship ទ្វេម៉ាក BYD និង Denza ដែលសាងសង់ដោយ Harmony នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាសាលតាំងបង្ហាញ BYD ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាគំរូសម្រាប់សេវាកម្មកម្រិតខ្ពស់ផងដែរ។
លោកជឿជាក់ថា តាមរយៈការធ្វើទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមការងារផ្នែកលក់ Flagship Center នេះនឹងក្លាយជាកន្លែងថតរូប (Check-in) ដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ហើយបុគ្គលិកនៅទីនេះនឹងក្លាយជាក្រុមការងារដែលមានសេចក្តីសុខបំផុត។ អ្វីដែលបង្កើតឡើងនៅទីនេះ មិនមែនមានតែចំនួននៃការលក់នោះទេ ប៉ុន្តែគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។
នៅក្នុងសុន្ទរកថារបស់លោក លោក Yang Chao បានលើកឡើងថា ក្នុងនាមជាភ្នាក់ងារចែកចាយទូទៅផ្លូវការសម្រាប់ BYD និង Denza ក្នុងប្រទេសកម្ពុជា ក្រុមការងារ Harmony ICAR Cambodia នឹងបន្តខិតខំប្រឹងប្រែងដោយភាពដាក់ខ្លួន។ ពួកគេនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា "លក់ឡានមួយគ្រឿង បង្កើតមិត្តម្នាក់" ដោយចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារកម្ពុជា ប្រើប្រាស់រោងចក្រក្នុងស្រុកដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់។ នេះនឹងអនុញ្ញាតឱ្យបទពិសោធន៍ធ្វើដំណើរ "បៃតង ឆ្លាតវៃ និងគួរឱ្យទុកចិត្ត" ទៅដល់ក្រុមគ្រួសារ និងអាជីវកម្មកាន់តែច្រើន ដែលជាការរួមចំណែកកម្លាំងនៃម៉ាកយីហោចិន ឆ្ពោះទៅរកគោលដៅនៃការធ្វើដំណើរបៃតងរបស់កម្ពុជា។
មជ្ឈមណ្ឌល BYD & Denza Flagship Center ប្រចាំកម្ពុជា គឺជាទីតាំងថ្មីស្រឡាងដែលសាងសង់ដោយ Harmony ICAR ដែលមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់នៃទីក្រុងភ្នំពេញ។ វាស្ថិតនៅក្បែរផ្លូវមេដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់ និងសហគមន៍ទំនើបៗ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ទីតាំងនៃសាខាថ្មីនេះ ស្របទៅនឹងទីតាំងលំដាប់ខ្ពស់របស់ម៉ាកយីហោ ដែលធ្វើឱ្យវាក្លាយជាផ្ទាំងទស្សនីយភាពដ៏សំខាន់សម្រាប់រូបភាពម៉ាកយីហោ BYD និង Denza។
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center
អាសយដ្ឋាន៖ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងធ្វើការ៖ 8:30-18:00
ផ្នែកសេវាកម្ម៖ 017 555 422