វិស័យទេសចរណ៍

កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជាង២លានដុល្លារនៅ៥ខែឆ្នាំនេះ ខណៈព្រលានយន្តសៀមរាបអង្គរមានអ្នកដំណើរហោះហើរជាមធ្យមប្រមាណ២ពាន់នាក់ក្នុង១ថ្ងៃ


បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីបច្ចុប្បន្នចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ហាក់មានការធ្លាក់ចុះបន្តិចក្តី តែមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅតែទទួលបានអ្នកដំណើរជាហូរហែដោយជាមធ្យមមានជាង២ពាន់នាក់ក្នុង១ថ្ងៃ។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសជាង២លាន៦សែននាក់ បានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា។ ចំនួននេះមានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែមានការធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នៅក្នុងរដូវកាលសម្បូរភ្ញៀវ ឬ high season កន្លងទៅមានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋាននេះជាមធ្យមពី២៥០០ ទៅ ២៦០០នាក់ ក្នុង១ថ្ងៃ និងមានជើងហោះហើរទ្វេទិសជាមធ្យមប្រមាណជាង៤០ជើងក្នុង១ថ្ងៃ ប៉ុន្តែនៅក្នុងរដូវកាលខ្សត់ភ្ញៀវទេសចរ ឬ low season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋាននេះជាមធ្យមពី២០០០ ទៅ២២០០នាក់ក្នុង១ថ្ងៃ និងមានជើងហោះហើរទ្វេទិសជាមធ្យមប្រមាណ៣២ជើងក្នុង១ថ្ងៃ។

មន្ត្រីជាន់ខ្ពស់រូបនេះបន្តថា ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះភាគច្រើនហោះមកពីបណ្តារប្រទេសអាស៊ាន និងពីប្រទេសចិន ខណៈភ្ញៀវចម្រុះជាតិសាសន៍អាស៊ីមាន៧៥% និងអឺរ៉ុប២៥%។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានក្រុមហ៊ុនអាកាសចរណ៏ចំនួន១១កំពុងហោះហើរចរញ-ចូល ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិ ចំនួន៩ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន២។ បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា នៅប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត៨%៕

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី បើកដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីលើកដំបូងប្រកបដោយមហិច្ឆតា

ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមបើកដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួននៅក្នុងទីក្រុងការ៉ាវ៉ាង (Karawang) ខេត្តចាវ៉ា ខាងល…

វៀតណាម រកចំណូលពីការនាំចេញទុរេនបានជាង១ពាន់លានដុល្លារត្រឹមរយៈពេល២ខែ

ប្រទេសវៀតណាម អាចរកចំណូលបានរហូតដល់ទៅ១,៥ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញទុរេនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះ ហើយអ្វីដែលគួរឱ្យកត់សម្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ