អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីសម្ទុះប្រមូលចំណូលកើនឡើងនៅដើមឆ្នាំ២០២២


អគ្គនាយកដ្ឋានពន្ធដារ នៅដើមឆ្នាំ២០២២ បានបង្ហាញពីតួលេខនៃការប្រមូលចំណូលពន្ធមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានបើកដំណើរការពេញលេញឡើងវិញ។ ជាក់ស្ដែង នៅមួយខែដំបូងនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានដល់ទៅជាង ២៨៨លានដុល្លារ ស្មើនឹងជាង១០% នៃផែនការប្រចាំឆ្នាំ២០២២ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកើនឡើងជិត ៣៣%ឯណោះ។
អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អះអាង​ថា ការ​ប្រមូល​ចំណូល​ពន្ធ​មានការ​កើនឡើង​នៅ​ដើមឆ្នាំ​២០២២​នេះ គឺជា​លទ្ធផល​ផ្លែផ្កា​ដែល​បាន​មក​ពី​ការ​ធ្វើ​កំណែទម្រង់​របស់​អគ្គនាយកដ្ឋាន ទាក់ទង​នឹង​ការងារ​ប្រមូល​ចំណូល ស្រប​ពេល​ដែល​វិស័យ​មួយ​ចំនួន ក៏​នៅ​តែ​បន្ដ​មានការ​លើកលែង​ពន្ធ ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បរិការណ៍​នៃ​ការ​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

អ្នកជំនាញ សេដ្ឋកិច្ច​អះអាង​ថា ការ​ប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មានការ​កើនឡើង​ខ្ពស់​នៅ​ខែមករា​កន្លង​ទៅ​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ​នៃ​វិស័យសេដ្ឋកិច្ច ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​ក៏​ចាប់ផ្ដើម​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ បើ​ទោះបីជា​វិស័យ​ទេសចរណ៍ នៅ​បន្ដ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ក៏​ដោយ​។ ទោះ​យ៉ាងណា អ្នកជំនាញ ក៏​មានការ​បារម្ភ​ផង​ដែរ អំពី​ការ​កើនឡើង​នៃ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ដែល​កំពុង​បន្ដ​រាតត្បាត​នៅ​កម្ពុ​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ ប្រសិនបើ​ការ​រាតត្បាត​នៅ​តែ​បន្ដ​កើនឡើង​ខ្លាំង និង​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​មែន​នោះ នោះ​ចង់ ឬ​មិន​ចង់​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​តែ​កើត​មាន​ជា​ថ្មី​ទៀត​។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​ដើមខែ​កុម្ភៈ​កន្លង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​បាន​សម្រេច​បន្ដ​លើកលែង​ការ​យកពន្ធ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​រយៈពេល​៦​ខែ​បន្ថែម​ទៀត ដោយសារ​តែ​វិស័យ​នេះ ជា​វិស័យ​ស្នូល​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច បន្ទាប់​ពី​បាន​រង​គ្រោះ​យ៉ាងដំណំ​ដោយសារ​តែ​កូ​វី​ដ​១៩​នា​ពេល​កន្លង​មក​។ ក្នុង​នោះ អាជីវកម្ម​ទេសចរណ៍​ដែល​ត្រូវ​បាន​ទទួល​ការ​លើកលែង​ពន្ធ​នេះ គឺ​សម្រាប់​តែ​អាជីវកម្ម​ទេសចរណ៍​ដែល​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេ្ត សៀមរាប ព្រះ​សីហ​នុ កែប កំពត ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ប៉ុណ្ណោះ​។ 

សូម​បញ្ជាក់​ថា នៅ​ពេញ​មួយ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​បាន​ដល់​ទៅ ជិត​២​ពាន់​៨​រយ​លាន​ដុល្លារ មានការ​កើន​លើស​ផែនការ​ជាង​២៤%​។ បើ​ទោះបីជា នៅ​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ កម្ពុជា​ទទួល​រង​ឥ​ទ្ធ​ពល​ពី​វិបត្តិ​កូ​វី​ដ​១៩​ក្ដី ប៉ុន្ដែ បើ​យើង​មើលទៅ​លើ​តួលេខ​ចំណូល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សរុប​បញ្ចូល​គ្នា គឺ​នៅ​មាន​ក្នុង​រង្វង់​ជិត​៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​នៃ​ប្រភព​ចំណូល​របស់​រដ្ឋ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡានកុងតឺន័រ២ពាន់គ្រឿងកំពុងជាប់គាំងនៅព្រំដែនវៀតណាម-ចិនជាថ្មីម្ដងទៀត ក្រោយចិនរឹតត្បិតច្រកចេញចូលឡើងវិញ

ព័ត៌មាន
ទើបតែស្បើយការកកស្ទះឡានដឹកទំនិញនៅតាមព្រំដែនចវៀតណាម-ចិន មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ស្ថានភាពកកស្ទះឡានកុងតឺន័រដឹកទំនិញនៅតាមច្រកព្រំ…

ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេល៨ឆ្នាំចុងក្រោយ

ព័ត៌មាន
ប្រទេសជប៉ុនបានមានឱនភាពពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងមួយខែដំបូងនៅឆ្នាំ២០២២នេះ ជាជាកម្រិតឱនភាពខ្ពស់មិនធ្លាប់មានឡើយគិតក្នុងរយៈពេល ៨ ឆ្នាំចុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ