ក្រសួងការពារជាតិកម្ពុជាបា

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ រឿងផ្ទុះអាវុធនៅព្រំដែនខេត្តព្រះវិហារ


ក្រសួងការពារជាតិកម្ពុជាបានចេញមកទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់យោធា និងបណ្តាញសារព័ត៌មានថៃដែលថា កងកម្លាំងកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត៤០មីលីម៉ែត្រចូលទៅក្នុងតំបន់ល្បាតរបស់ភាគីថៃនៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានហៅការចុះផ្សាយនេះថាជាព័ត៌មានមិនពិត និងបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាព ដែលបង្កឱ្យមានការយល់ច្រឡំ និងធ្វើឱ្យឡើងកម្ដៅតានតឹងនៅតាមព្រំដែននេះ។
ក្រសួងការពារជាតិកម្ពុជាបា
ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់ថា តាមពិតទៅសំឡេងផ្ទុះ និងសំឡេងកាំភ្លើង គឺបានកើតឡើងនៅខាងទឹកដីភាគីថៃទៅវិញទេ។ ភ្លាមៗនោះ ក្រុមទំនាក់ទំនងព្រំដែននៃយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរគ្នា រួមទាំងផ្តល់ព័ត៌មានយ៉ាងច្បាស់លាស់ថា កងកម្លាំងកម្ពុជាពុំបានប្រើប្រាស់អាវុធ ឬបាញ់ប្រហារដូចការចោទប្រកាន់នោះឡើយ។

ទន្ទឹមនឹងនេះក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ពីជំហរម៉ឺងម៉ាត់ក្នុងការគោរពតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តរាល់កិច្ចព្រមព្រៀងសន្តិភាពប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងប្រឆាំងដាច់ខាតចំពោះរាល់ព័ត៌មានក្លែងក្លាយ ដែលមានបំណងរារាំងដំណើរការស្តារប្រក្រតីភាពឡើងវិញ។ ក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន វិរៈ ប៊ុនថាំ រួមចំណែកឧបត្ថម្ភគាំទ្រដល់គម្រោង «ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២» នៅភ្នំពេញ

ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២ ដែលទទួលបានការឧបត្ថម្ភគាំទ្រពី អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងលេចចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ