សម្ដេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតីថា កម្ពុជាមិនមានភាពចាំបាច់ក្នុងការកំណត់ឆ្នាំលើការនាំចូលរថយន្តជជុះនោះទេ តែអ្នកជំនាញក្នុងវិស័យនេះចង់ឱ្យមានការកំណត់ក្នុងកម្រិតណាមួយ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានច្រានចោលសំណើរបស់ក្រសួងសេដ្ឋកិច្ច ដែលស្នើឱ្យមានការកំណត់ឆ្នាំលើការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជា។ សម្រាប់សម្តេចធិបតី ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នកម្ពុជាមិនទាន់មានភាពចាំបាច់ក្នុងការកំណត់ឆ្នាំលើការនាំចូលរថយន្តជជុះនោះទេ តែអ្វីដែលកម្ពុជាត្រូវធ្វើ គឺត្រូវពង្រឹងសមត្ថភាពត្រួតពិនិត្យបច្ចេកទេស និងគុណភាពយានយន្តដែលត្រូវនាំចូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដោយ

តែយ៉ាងណាអ្នកជំនាញក្នុងវិស័យយានយន្តចង់ឱ្យមានការកំណត់ក្នុងកម្រិតណាមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា។

នាពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា បច្ចុប្បន្ននេះការកំណត់ឆ្នាំលើអាយុកាលរបស់រថយន្តជជុះនាំចូល គឺមិនទាន់មានភាពចាំបាច់នោះទេសម្រាប់កម្ពុជា តែអ្វីដែលកម្ពុជាត្រូវធ្វើ គឺត្រូវពង្រឹងការត្រួតពិនិត្យបច្ចេកទេស និងគុណភាពយានយន្តនាំចូល ទើបជារឿងសំខាន់។ ការអះអាងបែបនេះរបស់សម្តេចធិបតី គឺក្រោយមានការស្នើសុំលើការកំណត់ឆ្នាំនៃការនាំចូលរថយន្តពីបរទេសរចូលមកកម្ពុជាពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីគិតគូរពីការធានាគុណភាពរថយន្ត និងការការពារបរិស្ថានជាដើម។

ពាក់ព័ន្ធបញ្ហានេះ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាយល់ឃើញថា ដើម្បីអភិវឌ្ឍន៍វិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលគួរតែពិចារណាកំណត់ក្នុងកម្រិតណាមួយសម្រាប់ការនាំចូលរថយន្តជជុះមកកម្ពុជា បើទោះបីកម្ពុជាមិនអាចបិទការនាំចូលរថយន្តជជុះបានទាំងស្រុងដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់ក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ ការអភិវឌ្ឍន៍វិស័យយានយន្តនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ដោយសម្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាបានកើនឡើងប្រមាណ៥០% នៃចំណែកទីផ្សាររថយន្តទាំងមូល។ មិនតែប៉ុណ្ណោះ កម្ពុជាក៏ទទួលបានការវិនិយោគលើការបើករោងចក្រផ្គុំ និងដំឡើងរថយន្តជាបន្តបន្ទាប់ផងដែរ ដូចនេះប្រសិនគ្មានការកំណត់ណាមួយលើការនាំចូលរថយន្តជជុះចូលមកទេនោះ អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សាររថយន្តផលិតក្នុងស្រុក ដែលនាំឱ្យការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជាអាចនឹងមានភាពយឺតយ៉ាវ។

យ៉ាងណាក៏ដោយ សម្តេចធិបតិ ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់រោងចក្រផលិតរថយន្តនៅក្នុងស្រុកផងដែរ និងបានជំរុញឱ្យពួកគេត្រូវគិតគូពីការប្រកួតប្រជែងជាមួយនឹងការនាំចូលរថយន្តមួយទឹកពីបរទេសចូលមកកម្ពុជា ជាពិសេសការធានាតម្លៃសមរម្យ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញរថយន្តទាំងនោះមកប្រើប្រាស់បាន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


វិនិយោគិនអាល្លឺម៉ង់ម្នាក់អះអាងថា សេដ្ឋកិច្ចរបស់ចិន មានស្ថិរភាព មិនមែនធ្លាក់ចុះនោះទេ

មហាយក្សចិន នៅពេលនេះទោះបីជាបន្តឈរជើងជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកក្តី ប៉ុន្តែក្រោមសម្ពាធសេដ្ឋកិច្ច ដែលបណ្តាលមកពីបញ្ហាសង្រ្គាម…

កិច្ចប្រជុំសន្តិភាពរបស់អ៊ុយក្រែនគ្មានលទ្ធផលជាដុំកំភួន បានត្រឹមក្លាយជាវេទិកាសម្រាប់លោកខាងលិចបរិហារកេរ្តិ៍រុស្ស៊ី

ដូចអ្វីដែលគេបានទស្សទាយទុកមុនអ៊ីចឹង កិច្ចប្រជុំកំពូលសន្តិភាពនៅអ៊ុយក្រែនបានបញ្ចប់ជាមួយនឹងលទ្ធផលមិនប្រាកដប្រជា ខណៈកិច្ចប្រជុំនេះរៀបចំដោយគ្មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ