គ្រាប់ស្វាយចន្ទីកើនឡើង

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីកើនឡើងទ្វេដងនៅ៤ខែឆ្នាំនេះ ខណៈតម្លៃក៏ហក់ឡើងខ្ពស់


នៅ៤ខែឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ បានជិត៥០ម៉ឺនតោន មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលការនាំចេញមានការកើនឡើង ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាពេលនេះ ក៏បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ ពោលគឺគ្រាប់ស្វាយចន្ទីសើមអាចលក់ចេញក្នុងតម្លៃជាង៥ពាន់រៀលក្នុង១គីឡូក្រាម។
គ្រាប់ស្វាយចន្ទីកើនឡើង
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ដោយយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថា កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីសម្រេចបានជិត៥០ម៉ឺនតោន នៅ៤ខែឆ្នាំនេះ មានការកើនឡើងជិត២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនប្រមាណជាង២៨ម៉ឺនតោន។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យការនាំចេញមានការកើនឡើង គឺដោយសារតែប្រជាកសិករបានបញ្ចេញគ្រាប់ស្វាយចន្ទីលក់ច្រើននៅក្នុងខែមេសា កន្លងទៅនេះ បន្ទាប់ពីតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បានចាប់ផ្ដើមឡើងថ្លៃមកវិញ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងទៅ។ យ៉ាងណាមិញ សម្រាប់តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបច្ចុប្បន្ននេះវិញ លោក អួន ស៊ីឡុត អះអាងថា គឺនៅតែរក្សាបាននូវតម្លៃខ្ពស់ ពោលគឺគ្រាប់ស្វាយចន្ទីសើមអាចលក់បានក្នុងតម្លៃ៥ពាន់៤រយរៀល ក្នុងមួយគីឡូក្រាម ចំណែកគ្រាប់ស្វាយចន្ទីស្ងួតអាចលក់បានក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម។

​យ៉ាងណាក៏ដោយចុះ សម្រាប់ខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា នៅដើមឆ្នាំ២០២៤ នេះ ប្រធានសមាគមរូបនេះ អះអាងថា គឺនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដោយសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនៅតែខ្វះខាតទុនសម្រាប់បង្វិលក្នុងការទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃដដែល។ បើតាមលោក អួន ស៊ីឡុត គិតមកទល់ពេលនេះ កម្ពុជាមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៤៥សហគ្រាស ក្នុងនោះមានចំនួន៦ជាសហគ្រាសធុនមធ្យម ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានចន្លោះពី៧ពាន់តោន ទៅ១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ។

​សូមជម្រាបថា នៅក្នុងឆ្នាំនេះដំណាំស្វាយចន្ទីនៅកម្ពុជា បានរងការគំរាមកំហែងពីបាតុភូតអែលនីណូ បង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផលជាដើម។ តាមរយៈការគំរាមកំហែងនេះបានជំរុញឱ្យសមាគមស្វាយចន្ទីកម្ពុជាព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរ៉ែប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា

ព័ត៌មាន
ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា ដ្បិតថា ការចម្រាញ់បែបនេះមិនត្រឹមតែធ្វើឱ្យប៉…

តើហេតុអ្វីកំពូលមហាសេដ្ឋី Warren Buffet មិនវិនិយោគលើមាស ខណៈដែលមហាសេដ្ឋីជាច្រើនកំពុងវិនិយោគ?

ព័ត៌មាន
ស្របពេលដែលតម្លៃនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ មានមហាសេដ្ឋីជាច្រើននៅលើពិភពលោកបានចាប់អារម្មណ៍ និងវិនិយោគលើមាស ដែលជាទុនបម្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ