អាជីវកម្ម​ចម្រាញ់​រ៉ែមាស

កម្ពុជារំពឹងបានចំណូល ៤០លានដុល្លារ​ពីអាជីវកម្មចម្រាញ់រ៉ែមាស


ក្រសួងរ៉ែ និងថាមពលរំពឹងថា រដ្ឋនឹងទទួលបានចំណូលសួយសារ និងសារពើពន្ធចំនួន៤០លានដុល្លារអាមេរិកពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីតធីត ខណៈដែលការចម្រាញ់រ៉ែមាសនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា ចំណូលដែលបានពីអាជីវកម្មរ៉ែមាសនេះពិតណាស់គឺជាផ្នែកមួយជំរុញដល់ការអភិវឌ្ឍ ប៉ុន្ដែ វាចូលរួមបានតិចតួចប៉ុណ្ណោះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលវិស័យនេះ គឺជាធនធានមួយដែលមិនកកើតឡើងវិញនោះទេ។
អាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា
ដោយ

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានដាក់ឲ្យដំណើរនៅព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីចំណាយពេលជិត១៤ឆ្នាំលើការសិក្សាវាយតម្លៃ និងរុករក។ អាជីវកម្ម ដែលដំណើរការដោយក្រុមហ៊ុនអូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា)លីមីតធីត ត្រូវបានគេរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ៣តោន និងផ្តល់ចំណូលដុលប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ។

ក្រសួងរ៉ែ និងថាមពលរំពឹងថា តាមរយៈចំណូលដុល១៨៥លានដុល្លារ ដែលបានពីអាជីវកម្មរ៉ែមាសនេះ រដ្ឋាភិបាលកម្ពុជានឹងអាចទទួលបានចំណូលដែលបានពីសួយសារ និងសារពើពន្ធប្រមាណ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ចាក់ចូលក្នុងថវិកាជាតិ។

ពាក់ព័ន្ធទៅនឹងវត្តមានអាជីវកម្មចម្រាញ់រ៉ែមាសនេះដែរ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ជាទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានអះអាងថា សម្រាប់ទស្សនៈរបស់ឯកឧត្តមជាអ្នកសេដ្ឋកិច្ច គឺមិនរំពឹងខ្ពស់លើចំណូល ដែលបានពីការចម្រាញ់រ៉ែមាសក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនោះទេ។ ព្រោះឯកឧត្តមយល់ថា រ៉ែជាធនធានធម្មជាតិ ដែលប្រើប្រាស់អស់ហើយ មិនកកើតឡើងវិញនោះទេ។ ក្នុងន័យនេះ ឯកឧត្តម ចង់បញ្ជាក់ថា ចំណូលដែលបានពីការធនធានធម្មជាតិ វាចូលរួមចំណែកក្នុងការជួយទ្រទ្រង់ក្នុងរយៈពេលណាមួយប៉ុណ្ណោះ។ 

ស្រដៀងគ្នានឹងឯកឧត្តមបណ្ឌិតម៉ី កល្យាណដែរ លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យយល់ឃើញថា ចំណូលជាតិដែលបានពីអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរីចំនួន៤០លានដុល្លារក្នុង១ឆ្នាំជាចំនួនតិចប៉ុណ្ណោះ បើធៀបនឹងចំណូលដែលកម្ពុជាទទួលបានការប្រមូលពន្ធដារ និងពន្ធគយ។ ហើយចំណូលដែលបានពីធនធានធម្មជាតិនេះទៀតសោត ក៏ទំនងជាអាចចាក់ចូលក្នុងចំណូលជាតិក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដ្បិតធនធានរ៉ែមាសជាធនធានប្រើអស់មិនកើតឡើងវិញ។

បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល នៅក្នុងការដំណើរការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល របស់អូស្ត្រាលីបានចំណាយដើមទុនប្រមាណ ១២០លានដុល្លារអាមេរិកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ ការដ្ឋាននេះបានស្រូបទាញកម្លាំងពលកម្មប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរ៤២៧នាក់ និងបរទេស៣៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ទុះជួញដូរភាគហ៊ុនអេស៊ីលីដានៅដើមសប្ដាហ៍នេះ ធ្វើឲ្យទីផ្សារភាគហ៊ុនទាំងមូល​ប្រែប្រួលខ្លាំង!

ព័ត៌មាន
តម្លៃភាគហ៊ុនធនាគារអេស៊ីលីដាមានសញ្ញាណងើបមកវិញបន្ដិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ១០% នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ហើយការស្ទុះង…

រោងចក្រផលិតរថយន្ដនៅឥណ្ឌាបើកឡើងវិញចំពេលកម្មកបានចាក់វ៉ាក់សាំងមានតិចតួចប៉ុណ្ណោះ

ព័ត៌មាន
ប្រទេសឥណ្ឌាដែលធ្លាប់មានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់ដល់ទៅជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃនោះ ឥឡូវបានថយចុះមកនៅត្រឹមតែជាង ៥ម៉ឺននាក់ប៉ុណ្ណោះក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ