វិស័យការងារ

ក្រសួងការងារ អះអាងថា កម្ពុជា ខ្វះកម្លាំងពលកម្មជាង២៣ម៉ឺននាក់ ស្របពេលពលករខ្មែរមួយចំនួនកំពុងសម្រុកចាកចេញពីថៃ


រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា ខ្វះកម្លាំងពលកម្មជាង២៣ម៉ឺននាក់ ដែលជាឱកាសសម្រាប់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនេះ ក្រសួងការងារ ក៏បានត្រៀមការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស១លាន៥សែននាក់។
វិស័យការងារ
ដោយ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំពឹងថា តាមរយៈទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នឹងផ្សព្វផ្សាយទៅដល់សារធារណជនឱ្យយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ បើតាមថ្នាក់ដឹកនាំរូបនេះ ស្របពេលដែលពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ ក្រសួងបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយរកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់​ពលករខ្មែរប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈគិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សហគ្រាស និងគ្រឹះស្ថាននានានៅកម្ពុជា មានតម្រូវការកម្លាំងពលកម្មប្រមាណជាង២៣ម៉ឺនកន្លែងឯណោះ កំពុងរង់ចាំទទួល​ពលករខ្មែរត្រឡប់មកពីប្រទេសថៃ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកប្រធានបទ«TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន» សម្រាប់ខួបលើកទី៨ នៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំនេះ បានឆ្លុះបញ្ចាំងនូវទិដ្ឋភាព និងស្ថានភាពជាក់ស្ដែង និងបានចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពោលគឺ TVET បង្កើតឱកាសការងារ តាមរយៈការផ្តល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការខ្ពស់លើទីផ្សារការងារដល់យុវជន សិស្ស និស្សិត និងសាធារណជន ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹង និងសមត្ថភាពជំនាញដែលអាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចរកប្រាក់ចំណូលតាមរយៈការទទួលនូវឱកាសការងារខ្ពស់ ឬអាចបង្កើតមុខរបរដោយខ្លួនឯង។

​យុវជន គឹម ចំរើន និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម និងជាអតីតនិស្សិតដែលបានចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១លាន៥សែននាក់ បានគូសបញ្ជាក់ថា តាមរយៈការចូល​រៀនក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដ្បិតថា មិនត្រឹមតែទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនៅក្នុងពេលសិក្សានោះទេ ក្រោយបញ្ចប់ការសិក្សាទទួលបាននូវចំណោះជំនាញច្បាស់លាស់មួយ ដែលអាចយកទៅបម្រើការងារសម្រាប់រកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារផងដែរ។

​សូមជម្រាបថា គិតមកទល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន១លាន៥សែននាក់ មានអ្នកចុះឈ្មោះស្នើសុំចូលរៀនជាង១២ម៉ឺននាក់ និងប្រមាណ៧ម៉ឺន៣ពាន់នាក់​ កំពុងសិក្សា និងបញ្ចាប់ការសិក្សា ក្នុងនោះប្រមាណ១ម៉ឺន៨ពាន់នាក់ទទួលបានការងារធ្វើ ជាមួយនឹងប្រាក់ចំណូលសមរម្យ៕




អត្ថបទបន្ទាប់


កម្ពុជា បន្តស្នើឱ្យថៃ សហការយកវិវាទព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ និងបដិសេធមិនទទួលផែនទីដែលគូសដោយថៃ

ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ និងស្ថាពរសម្រាប់ប្រទេសទាំងពីរភាគី កម្ពុជាបានស្នើភាគីថៃ ឱ្យចូលរួមជាមួយ…

តើសេដ្ឋកិច្ចកម្ពុជា បានហែលឆ្លងរឿងរ៉ាវអ្វីខ្លះនៅ៥ខែកន្លងមកនេះ ហើយអ្វីនៅតែអាចជាបញ្ហាប្រឈម?

ភាពតានតឹងដែលបណ្ដាលមកពីសង្រ្គាមរវាងបណ្ដាប្រទេសមួយចំនួន និងការដាក់ពន្ធបដិការរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ