អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្តចំនួន៥ ក្រុមសម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart


បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់វគ្គបន្ទាប់គឺវគ្គ Incubation and Internship នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart (SmartStart Young Innovator Program) ដែលឥឡូវនេះបានចូលដល់រដូវកាលទី៥ ហើយ។
ក្រុមឡើងទៅកាន់វគ្គបន្តទាំង ៥ក្រុម សម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែល​ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការ​ជាមួយ Impact Hub Phnom Penh គឺ​ជា​កម្មវិធី​អភិវឌ្ឍន៍​អ្នក​មាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ឈាន​មុខ​គេ​នៅ​កម្ពុជា ដើម្បី​​ស្វែង​រក និង​​បណ្ដុះ​បណ្ដាល​អនាគត​អ្នកដឹកនាំ​ផ្នែក​សហគ្រិន​ភាព​ឌីជីថល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។ កម្មវិធី​នេះ​គឺ​ជា​ផ្នែក​មួយ​​នៃ​ការ​ប្តេជ្ញា​ចិត្ត​​របស់​​ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​​ដែលផ្តួចផ្តើម​ដោយ​ក្រសួងប្រៃសណីយ៍ និង​​ទូរគមនាគមន៍ និង​ក្រសួងអប់រំ យុវជន និង​កីឡា។

ក្រុម​ទាំង​៥ ដែល​នឹងត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្តគឺ​វគ្គ Incubation and Internship រួម​មាន៖-

KAKVEI៖ ជា​​​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Al) ដែល​ធ្វើ​ឱ្យ​​ការ​សរសេរ​ភាសា​ខ្មែរ​មាន​ភាព​ប្រសើរ​​ឡើង​តាមរយៈ​បំប្លែង​ការសរសេរ​អក្សរខ្មែរ​បែប​រ៉ូម៉ាំង​ទៅ​ជា​អក្សរ​ខ្មែរ ដោយ​មាន​ការ​កែតម្រូវ​វេយ្យាករណ៍​​ខ្មែរ និង​កំហុស​អក្ខរាវិរុទ្ធ​​ដោយ​ស្វ័យ​ប្រវត្តិ។ ឧទាហរណ៍ “nh der lg” ដែល​នឹង​បំប្លែង​​​ទៅ​ជា “ខ្ញុំ​ដើរ​លេង” ។

MOVERY៖ ជា​កម្មវិធី​​ដែល​ផ្តល់​សេវាកម្ម​ផ្លាស់ទី ឬ​រើស​ទីលំនៅ​ ដែល​ផ្តល់​ជូន​​ភាព​ងាយ​ស្រួល ភាព​ទុក​ចិត្ត​បាន និង​វិជ្ជាជីវៈ​សម្រាប់​ទាំង​គ្រួសារ និង​ក្រុមហ៊ុន។

HOMATIC៖ ជា​ប្រព័ន្ធ​សុវត្ថិភាពគេហដ្ឋាន​​​ស្វ័យ​ប្រវត្តិ ដែល​ប្រកាស​អាសន្ន​ពេល​​មាន​​ចោរ​កំពុង​ធ្វើ​សកម្មភាព និង ផ្តល់​ដំណឹង​ដល់​ប៉ូលិស​មូលដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ។

DOLFIN៖ ជា​កម្មវិធី​បរិយាបន្ន​ហិរញ្ញវត្ថុ ដែល​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ប្រើប្រាស់​អំពី​ផលិតផល​កម្ចី ការ​តភ្ជាប់​ទំនាក់​ទំនង​​ដោយ​ផ្ទាល់​ទៅ​កាន់​មន្រ្តី​ឥណទាន និង​ការប្រឹក្សា​អំពី​កម្ចី​ផ្ទាល់​ខ្លួន។

SKINOREA៖ កម្មវិធី​ទីផ្សារ​ថែរក្សា​ស្បែក​តាម​ទូរស័ព្ទសម្រាប់​ប្រជាជន​ដែល​កើត​នៅ​ចន្លោះ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដល់ដើម​​ទសវត្សរ៍​ឆ្នាំ​២០១០ (Gen Z) ដែល​ជួយ​ផ្តល់​ជម្រើស​ផ្សេងៗ​តាមរយៈ Machine learning។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើង​សូម​អបអរ​សាទរ​ដល់​ក្រុម​ទាំង​អស់​ដែល​បាន​ឈាន​ដល់​វគ្គ Incubator ដ៏រំភើបនេះ។ យើង​ក៏​សូម​កោត​សរសើរ​​ផងដែរ​ចំពោះ​​អ្នក​ទាំង​អស់គ្នា​​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ឆ្នាំនេះ។ ជាមួយនឹងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើង​​មាន​គោលបំណង​ពង្រីក​គំនិត​របស់​សិស្ស​ជំនាន់​ក្រោយ​របស់​យើង​តាម​រយៈ​បច្ចេកវិទ្យា និង​ភាព​ជា​សហគ្រិន ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​​បញ្ចេញសមត្ថភាព អភិវឌ្ឍ និង​បង្កើត​គំនិត​អនាគត​របស់​ពួកគេ»។

បន្ទាប់​​ពី​ឆ្លង​កាត់​វគ្គជម្រុះ​​មួយ​ចំនួន​រួច​មក​​ដែល​រួម​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​វគ្គ “Hatch” និង “Digithon” ដែល​ពាក់ព័ន្ធ​នឹង​ការដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ពិត​ដោយ​ប្រើ​បច្ចេក​វិទ្យា Internet of Things និង​បង្ហាញ​​​​គំនិត​របស់​​ពួកគេ​​សម្រាប់វគ្គ “Technopreneurship Challenge” រួច​មក ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​ទាំង៥ ឥឡូវនេះ​នឹង​​ធ្វើ​កម្ម​សិក្សាដោយ​ទទួលបាន​ប្រាក់​ខែ​រយៈ​ពេល ៣​ខែ​ជា​មួយ​នឹង​ការ​បណ្តុះ​បណ្តាល​នៅ​ក្រុមហ៊ុន​​បង្កើត​ថ្មី​​ក្នុងស្រុក​ខាង​​ផ្នែក​​បច្ចេកវិទ្យា ដើម្បី​យល់​កាន់​តែច្បាស់​អំពី​ដំណើរការ​អាជីវកម្ម និង​ពង្រីក​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួកគេ។

បន្ទាប់ពីបញ្ចប់កម្មវិធីកម្មសិក្សារយៈពេល ៣​ខែរបស់ពួកគេដោយជោគជ័យ​រួច ក្រុមទាំង៥ នឹង​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ទី៥ គឺ​វគ្គ Grand Final Pitch នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​រង្វាន់​ធំ​ជា​ទឹក​ប្រាក់ ១ម៉ឺន​ដុល្លារ និង​មាន​ឱកាស​ឈ្នះ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅចូល​រួម​ក្នុង​សន្និសិទ្ធ​បច្ចេកវិទ្យា​​ក្នុង​​តំបន់​​ដោយ​​ទទួល​​បាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុង។

កញ្ញា Mélanie Mossard នាយក​ប្រតិបត្តិ Impact Hub Phnom Penh បានមាន​ប្រសាសន៍ថា៖ «យើង​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​ឱកាស​​ដល់​សហគ្រិន​វ័យ​ក្មេង​ខាង​ផ្នែក​​បច្ចេកវិទ្យា​​ទាំង​នេះ​ ដើម្បី​បង្ហាញ​​ជំនាញ​​​ប្រកប​ដោយ​​ភាពច្នៃ​ប្រឌិត​​​​សំខាន់ៗ​របស់​ពួកគេ ហើយ​ផ្តល់​​ឱកាស​ឱ្យ​​ពួកគេ​ធ្វើ​តេស្ត​​ជំនាញ​របស់​ពួកគេ​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក តាម​រយៈ​កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើង​បានគាំទ្រ​ដល់​និស្សិត​ជាង ៥៨០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយនឹង​បន្ត​គាំទ្រ​ថែម​ទៀត​​សម្រាប់​យុវជន​ទាំងនេះ​ ដោយ​សារ​ភាគ​ច្រើន​នៃ​យុវជន​ទាំង​នេះ កម្មវិធី​នេះ​បាន​ក្លាយ​ជា​ឱកាស​ផ្លាស់​ប្តូរ​ជីវិត​មួយ​ជាទី​​ដែល​ពួកគេ​ពិត​ជា​អាច​បង្ហាញ​នូវ​អ្វីដែល​ពួកគេមាន​សមត្ថភាព​ធ្វើ។ កម្មវិធី​នេះ​មិន​ត្រឹម​តែ​ផ្តល់​ឱ្យ​ពួកគេ​នូវ​វេទិកា​ និង​ការណែនាំ​ប្រកប​ដោយ​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​​ពួកគេ​មាន​អនាគត​កាន់​តែ​​ភ្លឺ​ស្វាង​ថែម​ទៀត»។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាល​​ទី៥ នៅ​ឆ្នាំនេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែមិថុនា ហើយ​នឹងអាច​បញ្ចប់​នៅ​ខែធ្នូ។ អ្នក​ចូល​រួមប្រមាណ ១២០​នាក់​បាន​ទទួល​អត្ថប្រយោជន៍​ពីកម្មវិធីនៅ​ឆ្នាំ២០២២នេះ​ តាម​រយៈ​ការ​សិក្សា ការណែនាំ និង​បទពិសោធ​ផ្ទាល់។

ក្រោយពី​បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល “Digithon” រួចមក ក្រុមចំនួន១២ បានឆ្លងទៅវគ្គ “Technopreneurship Challenge” ដែល​មានរយៈពេលចំនួន ៥ថ្ងៃ​អំឡុងពេល ៣ចុងសប្ដាហ៍ ​ដែល​ពួក​គេ​បាន​​បង្កើត​​គំនិត​​របស់​ខ្លួន​ និង​​បង្កើត​​គំនិត​​អាជីវកម្ម​ដ៏ល្អឥតខ្ចោះ​ដើម្បី​បង្ហាញទៅកាន់​​ក្រុម​គណៈកម្មការ ដែល​បាន​ជ្រើស​រើស​ក្រុម​ឈ្នះ​ចំនួន៥ ក្រុម ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ទៀត។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះ​បណ្ដាល​និស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើម​​ដំណើរ​ការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​ ដោយ​ផ្តល់​នូវ​បទពិសោធ​​សិក្សា​ល្អៗ​បំផុត​តាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បាន​ពង្រីក​​វិសាលភាព​ដើម្បី​ផ្តល់​ការ​អប់រំ​ផ្នែក​សហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និង​បាន​ផ្ដល់​អត្ថប្រយោជន៍​​ដល់​​និស្សិត​ប្រហែល​មួយ​ពាន់​នាក់។

សម្រាប់​​ព័ត៌មាន​​បន្ថែមទាក់ទង​នឹង​គំនិត​ផ្តួច​ផ្តើម​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន ​និង​គំនិតផ្តូច​ផ្តើម​និរន្តរភាព​​ផ្សេងៗ​របស់​ក្រុមហ៊ុន ​Smart ​សូម​តាមដាន​​ទំព័រ​ហ្វេសប៊ុក Smart​ for Cambodia តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia




អត្ថបទបន្ទាប់


លី ហួរ វេរលុយយកម៉ូតូជូនអ្នកឈ្នះដោយផ្ទាល់!

ព័ត៌មាន
អតិថិជននិងភ្នាក់ងារលី ហួរ វេរលុយបានទទួលរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពីក្រុមហ៊ុន លី ហួរ វេរលុយ ដោយបានឈ្នះពីប្រូម៉ូសិនឈ្នះលុយរ…

ហេតុអ្វីស្ថានភាពវិស័យដឹកជញ្ជូនកម្ពុជាអាចប្រឈមនឹងការឆ្លាក់ចុះនៅឆមាសទី២ឆ្នាំនេះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានគូសបញ្ជាក់ថា តម្លៃដឹកជញ្ជូនបានថយចុះជាបណ្តើរៗហើយ ក្រោយតម្លៃប្រេងឥន្ធនៈ ដែលបានហក់ឡើងខ្ពស់កន្លងមក បានធ្លាក់ចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ