សូត្រ​ខ្មែរ

កម្ពុជា​នាំ​​ចូល​សរសៃ​សូត្រ​៣០០​តោន​ក្នុង​១​ឆ្នាំ​ពី​ប្រទេស​ជិត​ខាង


ការ​នាំ​ចេញ​ផលិតផល​ដែល​ធ្វើ​ពី​សូត្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង ប៉ុន្តែ ការ​ផលិត​សរសៃ​សូត្រ​ក្នុង​ស្រុក​សម្រាប់​ផ្គត់ផ្គង់​ការ​ផលិត​មិន​គ្រប់គ្រាន់​នោះ​​ទេ ត្រូវ​​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​សរសៃ​សូត្រ​ពី​ប្រទេស​ជិត​ខាង។ ដូច្នេះ កម្ពុជា​កំពុង​តែ​ប្រឈម​ទៅ​នឹង​កង្វះ​ខាត​សរសៃ​សូត្រ។
កម្ពុជា​នាំ​ចូល​សូត្រ​ពី​វៀតណាម ថៃ និង​ចិន មួយឆ្នាំៗ ៣០០​តោន។ រូបភាព៖ Facebook
ដោយ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​សិប្បករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ​កម្ពុជា​ផលិត​សរសៃ​សូត្រ​បាន​ប្រមាណ​តែ ១​តោន​តែ​ប៉ុណ្ណោះ ខណៈ​ដែល​សរសៃ​សូត្រ​ប្រមាណ​ជិត ៣០០​តោន​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ជិត​ខាង ដូចជា វៀតណាម ថៃ និង​មួយ​ចំនួន​ទៀត​មក​ពី​ចិន។ 

សមាគម​សូត្រ​ពណ៌​ដែល​មាន​សមាជិក​អ្នក​តម្បាញ ប្រមាណ​ជិត​៤០០​នាក់ និង​ជា​អ្នក​នាំចេញ​ផលិត​ផល​ដែល​ធ្វើ​ពី​សូត្រ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ជប៉ុន មាន​ការ​កើន​ឡើង​ប្រមាណ​ជិត​៣០% បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​មុន។

សមាគម​បាន​នាំ​ចូល​សរសៃ​សូត្រ​ពី​បរទេស​ប្រមាណ​៨៥​ភាគរយ ដើម្បី​ផ្តត់​ផ្គង់​ការ​ផលិត​របស់​ខ្លួន។ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ សមាគម​សូត្រ​ពណ៌​បាន​នាំ​ចូល​សរសៃ​សូត្រ​១​តោន ខណៈ​ការ​ផ្គត់ផ្គង់​សរសៃ​សូត្រ​មាស​ខ្មែ ​បាន​ត្រឹម​តែ​១០០​គីឡូក្រាម​ប៉ុណ្ណោះ។

ជុំវិញ​ទៅ​នឹង​ការ​ផលិត​សរសៃ​សូត្រ​ធ្លាក់​ចុះ​នេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើការ​បោះពុម្ព​ឯកសារ​ជា​ភាសា​ខ្មែរ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អំពី​បច្ចេកទេស ការ​ដាំមន ចិញ្ចឹម​ដង្កូវ​នាង ការ​ផលិត​សូត្រ ដើម្បី​ឲ្យ​សិប្បករ​និង​កសិករ​ដាំ​មន​មាន​ចំណេះដឹង​និង​បច្ចេកទេស​បន្ថែម ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​ការ​ផលិត​សូត្រ​បាន​ច្រើន​ជាង​មុន៕




អត្ថបទបន្ទាប់


គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន?

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ​និង​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ បាន​​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ធ្វើ​អន្តរាគមន៍​ព…

តើ​កម្ពុជា​មិន​អាច​​ដាំ​ស្លឹក​គ្រៃបាន​​មែន​ទេ ទើប​​នាំចូល​ស្លឹក​គ្រៃ ៥០​តោន​ក្នុង​១​ថ្ងៃ?

ព័ត៌មាន
ដោយសារ​តែ​តម្រូវការ​គល់​ស្លឹក​គ្រៃ​ច្រើន បាន​ជា​ប្រទេស​កម្ពុជា​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេស​ជិត​ខាង​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ​៥០​តោន​យ៉ាង​ដូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ