ទំនាក់ទំនងកម្ពុជា-ជប៉ុន

កម្ពុជា-ជប៉ុនចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន៧ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ និងថាមពល


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានចូលរួមជាអធិបតីភាព នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗ មួយចំនួន ដោយផ្ដោតលើវិស័យសំខាន់ៗដូចជា វិស័យអេឡិចត្រូនិក ទូរគមនាគមន៍ និងថាមពល ជាដើម។
ទំនាក់ទំនងកម្ពុជា-ជប៉ុន
ដោយ

ការចុះអនុស្សរណៈនេះ បានធ្វើឡើង នៅក្នុងទីក្រុងតូក្យ ប្រទេសជប៉ុន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អំឡុងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

កម្ពុជា និងជប៉ុន បានចុះអនុសារណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧ សំដៅជួយអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួនដូចជា វិស័យអេឡិចត្រូនិក វិស័យគមនាគមន៍ និងវិស័យថាមពលជាដើម។ ពិធីចុះអនុសារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្រោមវត្តមានសាក្សីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្រៅកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា រួមមាន គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន និងគម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។

បន្ថែមលើនេះ ក៏មានការចុះអនុស្សរណៈទាក់ទងនឹងកំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា និងអនុស្សរណៈរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ នៃការទូទាត់ឆ្លងដែនតាមរយៈ QR Code ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ(សូឡា) និងអនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP(Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ផងដែរ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ជប៉ុននេះ សម្ដេចធិបតីក៏មានជំនួបកំពូលទ្វេភាគីជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីពិភាក្សាពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

បន្ថែមលើនេះ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសដទៃមួយចំនួនទៀតផងដែរ ក្នុងគោលបំណងបង្កើននូវទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគជាដើម៕

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរាជទូតជប៉ុន ប្រកាសបិទបញ្ចប់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតាងនាមឱ្យរាជរដ្ឋាភិបាលកម្ព…

កម្ពុជារំពឹងក្រុមហ៊ុនចិនចំនួន៦ នឹងមកវិនិយោគលើការកៃច្នៃគ្រាប់ស្វាយចន្ទីនៅឆ្នាំក្រោយ

ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៦ នឹងមកបណ្តាក់ទុនវិនិយោគលើការបង្កើតរោងចក្រកៃច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ